លោក​សុខ ឥសាន ៖ ការជំរុញ​ឲ្យ​អង្គការ​មិនមែន​រដ្ឋាភិបាល​បំពេញ​កាតព្វកិច្ច​របស់​ខ្លួន គឺជា​ការពង្រឹង​ការអនុវត្តន៍​ច្បាប់

772
ចែករម្លែក

(​ភ្នំពេញ​) ៖ ក្រោយពី​មាន​ការលើក​ឡើងជា​បន្ដ​បន្ទាប់ ពី​សំណាក់​អង្គការ​សង្គម​ស៊ីវិល និង​សមាគម​ក្នុងស្រុក​ជាច្រើន​ក្នុងន័យ​ចោទ​ប្រកាន់​លើ​រាជរដ្ឋាភិបាល​កម្ពុជា​ថា បាន​រឹតបន្ដឹង​លើ​ដំណើរការ​របស់ខ្លួន​តា​មរយៈ​ជំរុញ​ឲ្យ​បំពេញ​កាតព្វកិច្ច​រួមមាន​ការចុះបញ្ជី​ក្នុង​​ក្រសួងមហាផ្ទៃ​ជាដើម​នោះ​, លោក​សុខ ឥសាន សមាជិកសភា និង​ជា​អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា បានលើកឡើង​ថា​ការ​​ជំរុញ​ឲ្យ​អង្គការ​មិនមែន​រដ្ឋាភិបាល​បំពេញ​កាតព្វកិច្ច​របស់​ខ្លួន គឺជា​ការពង្រឹង​ការអនុវត្តន៍​ច្បាប់​។​


​ ​
​តាមរយៈ​បណ្ដាញ​ទំនាក់ទំនង​តេ​ឡេ​ក្រាម ជាមួយ​អ្នកសារព័ត៌មាន នា​ព្រឹក​ថ្ងៃទី​២១ សីហា​នេះ លោក​សុខ ឥសាន បាន​បញ្ជាក់ថា​“​អាស្រ័យ​​ដោយ​ប្រទេស​កម្ពុជា ប្រកាន់​របប​នយោបាយ​ប្រជាធិបតេយ្យ​សេរី​ពហុបក្ស មាន​សមាគម​និង​អង្គការ​មិនមែន​រដ្ឋាភិបាល​រាប់ពាន់​ត្រូវ​​បាន​បង្កើតឡើង និង​ធ្វើ​សកម្ម​ភា​។ ក្នុងចំណោម​សមាគម​និង​អង្គការ​ទាំងនោះ មាន​អង្គការ​មួយចំនួន​តូច​មិនបាន​អនុវត្ត​ត្រឹមត្រូវ​​តាម​លក្ខន្តិកៈ​របស់ខ្លួន ដែល​បាន​តម្កល់ទុក​នៅ​ក្រសួងមហាផ្ទៃ​និង​តាមច្បាប់​កម្ពុជា​ទេរ​ហូត​មាន​អង្គការ​ខ្លះ​មិនបាន​បំពេញ​កាត​ព្វ​​កិច្ច​ពន្ធ​ស្របតាម​ច្បាប់​កម្ពុជា​ទៀត ដោយ​ធ្វើ​សកម្មភាព​ទាំង​បំពាន​ច្បាប់​”​។​

លោក​បន្ដថា “​ដូច្នេះ ការ​ក្រើនរំលឹក​ដាស់តឿន​ឲ្យ​អង្គការ​ល្មើសច្បាប់​ទាំងនោះ ចូលខ្លួន​មក​បំពេញ​កាតព្វកិច្ច​ព​ន្ធ​ជូន​រដ្ឋ​គឺជា​ការ​ត្រឺ​ម​ត្រូវ​តាម​តួនាទី​និង​សមត្ថកិច្ច​របស់​ស្ថាប័នរដ្ឋ ដែលជា​យន្តការ​អនុវត្ត​ន៍​ច្បាប់​។ អង្គការ​ទាំងឡាយ​ដែល​ល្មើសច្បាប់​នោះ ត្រូវ​ចូលខ្លួន​ទៅ​បំពេញ​កាតព្វកិច្ច​របស់​ខ្លួន ឲ្យ​ស្របច្បាប់​។ បើ​មិន​ព្រម​ចូលទៅ​បំពេញ​កាតព្វកិច្ច​នេះ​ទេ អស់លោក​គឺជា​អ្នករំលោភ​ច្បាប់​កម្ពុជា ដែល​ត្រូវ​មានទោស​តាមច្បាប់​កម្ពុជា មិនអាច​លើកលែង​បានជា​ដាច់ខាត​”៕​ដោយ​៖​វិបុល​/sn