លោក​សុខ ឥសាន ៖ សម រង្សី ជា​មនុស្ស​ត្រចៀកស ខ្លា​មិន​ខ្លាច បែរជា​ខ្លាច​អាចម៍​ខ្លា

105

(​ភ្នំពេញ​) ៖ លោក​សុខ ឥសាន អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា បាន​លើកឡើងថា អ្នកណា​ក៏បាន​ដឹង​ដែរ​ថា សម រង្សី​ដែល​បាន​បង្កើត​គណបក្សនយោបាយ​ឈ្មោះ គណបក្ស​ជាតិខ្មែរ​នា​ឆ្នាំ ១៩៩៥​បន្ទាប់ពី​ត្រូវបាន​បណ្តេញ​ចេះ​ពីមុខ​តំណែង​ជា​រដ្ឋមន្ត្រីក្រសួង​សេដ្ឋ​កិច្ច​និង​ហិរញ្ញវត្ថុ រួចមក​។ ដូច្នេះ ការបង្កើត​គណបក្ស​នេះ​របស់ សម រង្ស៊ី មិនមែន​មកពី​ស្មារតី​តួ​ស្នេហា​ជាតិ ស្រឡាញ់​ប្រជាជន​នោះទេ តែ​មកពី​ចងកំហឹង​ជាមួយ​ថ្នាក់ដឹកនាំ​រាជរដ្ឋាភិបាល​អាណត្តិ​ទី​១ គឺ​សម្តេចក្រុមព្រះ ន​. រណរឹទ្ធិ នាយករដ្ឋមន្ត្រី​ទី​១ និង សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​ទី​២ តែម្តង ។​

​លោក​បាន​បន្ដថា ហេតុនេះហើយ​បានជា តាំងពី​មាន​គណបក្ស​ជាតិខ្មែរ​មក សម រង្ស៊ី​មិនដែល​ធ្វើ​សកម្មភាព​នយោបាយ​ដើម្បី​កសាង​​សម​ទ្ធិ​ផល​អ្វី​សម្រាប់​ជា​ផល​ប្រ​យោ​ជ​ន៏​ជាតិ និង​ប្រជាជន​ទេ គិតតែ​ធ្វើ​នយោបាយ​ដើម្បី​កម្ចាត់កម្ចាយ បំបែកបំបាក់​ជាតិ​ដើរ​និយាយ​​ហែ​កកេ​រ្ត៏​ជាតិ​ឯង ដើរទៅ​អំពាវនាវ​ឲ្យ​បរទេស និង​អន្តរជាតិ​ផ្តាច់ជំនួយ ដាក់​គំនាប​មកលើ​រាជរដ្ឋាភិបាល​សមតា​ម​កំហឹង​គំនុំ​គុំ​គួ​ន​​របស់ខ្លួន ដែល​នៅ​ក្តៅ​ងំ​ជាប់​ជានិច្ច​ក្នុង​អារម្មណ៍​។ ម្យ៉ាងទៀត គួបផ្សំ​និង​នៅក្នុង​ខ្លួន​សម រង្សី ជាប់​ដោយ​ហ្ស៊ែ​ន​ក្បត់ជាតិ​ពី​សម សារី ជា​ឪពុក​បង្កើត​ផង កាន់តែ​ធ្វើ​ឲ្យ​សម រង្សី ងប់​ង​ល់​នឹង​ការធ្វើ​នយោបាយ​អរិភាព ប្រឆាំងនឹង​ជាតិ​សាសន៍​ឯង​ដោយ​ងងឹតងងល់ មិនដឹង​ទិស​តំបន់​អ្វី​ទាល់តែសោះ​។ ទង្វើ និង​សកម្មភាព​របស់ សម រង្សី ត្រូវបាន​ប្រជាជន​នៅក្នុង​ប្រទេស និង​ក្រៅប្រទេស​មើលឃើញ​​យ៉ាងច្បាស់​ក្រឡែត ជាក់ស្តែង មិនអាច​ប្រកែក​បានឡើយ ។​

​ប៉ុន្តែ បញ្ហា​គួរកត់សម្គាល់​នោះ​គឺ ទោះបី​សម រង្ស៊ី ហាក់​បង្ហាញ​ឲ្យ​ឃើញ​រូបភាព និង​សំដី​ខាងក្រៅ​ថា​ក្លាហាន​អង់អាច​ណាស់​ក៏ដោយ តែ​ធាតុ​​ពិត​សម រង្ស៊ី​គឺជា​មនុស្ស​ត្រចៀកស​បំផុត ខ្លា សម រង្ស៊ី មិន​ខ្លាច​ទេ តែ​សម រង្សី​បែរជា​ទៅ​ខ្លាច​អាចម៍​ខ្លា​ទៅវិញ ផ្លែ​ព្នៅ​សមរង្ស៊ី​មិន​ខ្លាច​​ញញើត​ទេ តែ​សម រង្ស៊ី​បែរជា​ខ្លាច​ផ្លែ​ភ្នៅ​ជ្រុះ​ឯងៗ​ទៅវិញ ។ នេះ​បាន​ចំ​ជា​មនុស្ស​កំសាក និង​ត្រចៀកស មែន ឆាប់​ភ័យ ឆាប់​ញ័រ​ឆាប់​តក់​​ស្លុត​ស្មារតី បើ​គ្រាន់តែ​ស្តាប់ឮ​សំដី វោហា គឺ​ក្លាហាន​មែនទែន តែបើ​រង់​ចាំមើល​ទង្វើ​ជាក់ស្តែង ខ្ស៊ុ​យ​តែម្តង បើ​ជឿ​ប្រាកដជា​អស់​ស្រូវពូជ​​ជាមិនខាន​។ ​មហាជន​នៅចាំ​មិន​ភ្លេច​ទេ កាលពី​ថ្ងៃទី ១៣ ខែវិច្ឆិកា​២០១៥ ពេល​កំពុង​នៅ​ទីក្រុង សេ​អ៊ូ​ល ប្រទេស​កូរ៉េខាងត្បូង សម រង្សី​បាន​ប្តេជ្ញា​ប្រាប់​ពលករ​ខ្មែរ​នៅ​ទីនោះ​ថា ដាច់ខាត​ត្រូវតែ​ជិះ​យន្តហោះ​ត្រឡប់មក​កម្ពុជា​វិញ​ជាដាច់ខាត​ទោះបី​ត្រូវ​ទទួលរង​ការចាប់​​ចង​យ៉ាងណាក៏ដោយ តែ​នៅ​ទីបំផុត​សម រង្សី​ក្បត់​ពាក្យសំដី​ខ្លួនឯង យ៉ាង​រំភើយ គ្មាន​វិប្បដិសារី​អ្វី​បន្តិច​សោះ​។ រឿង​មួយទៀត​គ្រាន់តែ​​ព្ញ​សូរ​ថា​ធ្វើ​ច្បាប់​គណបក្សនយោបាយ មិនទាន់​ទាំង​ដឹង​ខ្លឹមសារ​យ៉ាងម៉េច​ផង សម រង្ស៊ី​ដាក់ពាក្យ​លាលែង​ពី​សមាជិក​បក្ស​និង​ពី​ប្រធាន​​បក្ស​បាត់ទៅហើយ​។ នេះ​បាន​ចំ​ជា​ខ្លា​មិន​ខ្លាច បែរជា​ខ្លាច​អាចម៍​ខ្លា​ទៅវិញ​មែន​។ ឱ​សម រង្ស៊ី​អ្ហើ​យ បើ​ចង់​ធ្វើ​នយោបាយ​ហើយ​ត្រចៀក​​ស​បែបនេះ តើ​ឲ្យ​ប្រជាជន​កក់ក្តៅ​ម្ត៉េ​ច​បាន​ទៅ មានរឿង​អី ប្រូច មានរឿង​អី​ប្រូច ប្រូច​ហើយ​អួតថា​ខ្លួន​ក្ល​ហាន​ទៀត​?​មិនចេះ​ខ្មាស់​ក្មេង​​ទាល់តែសោះ ។​

​បើ​ខ្លាច​យ៉ាងនេះ បើ​ត្រចៀកស​យ៉ាងៗ​នេះ មើលទៅ​នៅ​រហូតដល់​ស្លាប់ចោល​ឆ្អឹង​ស្រុកកំណើត​ទី​២ ហើយ​មើលទៅ​មិនមាន​សង្ឃឹម​បាន​មក​ជាន់ដី​ស្រុក​ខ្មែរ​វិញ​ទេ ។ បាយ បាយ​ហើយ​កម្ពុជា អច្ឆរិយៈ​អើយ​៕