លោក​សូល​ក្យែ​រ​ត្រូវបាន​ប្រកាស​តែងតាំង​ជា​អ្នកចាត់ការ​ទូទៅ​បណ្តោះអាសន្ន​របស់ Man Utd

782
ចែករម្លែក

​ក្លិប​បិសាច​ក្រហម Manchester United បានប្រកាស​តែងតាំង​អតីត​កីឡាករ អូ​ល ហ្គា​ន់​ណា សូល​ក្យែ​រ ជា​អ្នកចាត់ការ​ទូទៅ​បណ្តោះអាសន្ន​រហូតដល់​ចប់​រដូវ​កាល ពោលគឺ​មួយថ្ងៃ​បន្ទាប់ពី​បណ្តេញ​លោក​ចូ​សេ ម៉ូ​រី​ញ៉ូ​។

​សូល​ក្យែ​រ​បាន​ចំណាយពេល​១១​រដូវ​កាល​នៅ​ទឹកដី Old Trafford ដោយ​ស៊ុត​បញ្ចូល​ទី​គ្រាប់​ជ័យជម្នះ​ក្នុងការ​ប្រកួត​ផ្តាច់ព្រ័ត្រ Champions League ឆ្នាំ ១៩៩៩​។

​កីឡាករ​រូបនេះ​នឹង​មើល​ការខុសត្រូវ​លើ​ក្រុម United ដែល​បច្ចុប្បន្ន​មាន​ចំណាត់ថ្នាក់​លេខ​៦​ក្នុង​ក្របខ័ណ្ឌ Premier League​។

​គ្រូបង្វឹក​បណ្តោះអាសន្ន​ស​ញ្ជា​តិ​ន័​រ​វែ​សរូប​នេះ​បាន​និយាយថា “Manchester United គឺ​ស្ថិតក្នុង​បេះដូង​របស់ខ្ញុំ ហើយ​វា​ពិតជា​អស្ចារ្យ​ណាស់​ដែល​ត្រឡប់មកវិញ​ក្នុងតួនាទី​នេះ​។ នេះ​ជា​ឱកាស​ដែល​ខ្ញុំ​ត្រូវតែ​ចាប់យក​។ ខ្ញុំ​ទន្ទឹងរង់ចាំ​ធ្វើការ​ជាមួយ​ក្រុម​ដែល​ពោរពេញ​ដោយ​កីឡាករ​មាន​ទេពកោសល្យ បុគ្គលិក និង​គ្រប់គ្នា​នៅក្នុង​ក្លិប​”​។

​សូល​ក្យែ​រ ដែល​កាលពី​ដើមខែ​នេះ​ទើប​ចុះ​កុងត្រា​ថ្មី​៥​ឆ្នាំ​ជាមួយ​ក្លិប Mold របស់​ន័​រ​វែ​ស នឹងត្រូវ​ចូលរួម​ដោយ​លោក​ម៉ៃ ហ្វេ​លែ​ន ដែល​នឹង​ត្រឡប់មក​ធ្វើជា​គ្រូបង្វឹក​ក្រុម​ជម្រើស​ដំបូង​ជាថ្មី​ម្តងទៀត បន្ទាប់ពី​ធ្លាប់​ធ្វើការ​ជាមួយ​លោក​អា​ឡិច ហ្វើ​ហ្គោ​សុន​។

​ម៉ៃ​ឃើ​ល ខា​រីក និង គៀ​រ៉ា​ន ម៉ាក​ខេន​ណា ដែល​ធ្វើការ​ជា​បុគ្គលិក​គ្រូបង្វឹក​របស់លោក​ម៉ូ​រី​ញ៉ូ នឹង​បន្ត​ធ្វើការ​ក្រោម​លោក​សូល​ក្យែ​រ​។

​ការប្រកួត​ដំបូង​របស់លោក​សូល​ក្យែ​រ​នឹងត្រូវ​ប៉ះ​ក្រុម Cardiff កន្លែង​ដែល​គាត់​ធ្លាប់​ដឹកនាំ​បរាជ័យ​ក្នុងនាម​ជា​គ្រូបង្វឹក នៅ​ថ្ងៃអាទិត្យ​ខាងមុខ​៕ ដោយ៖ កញ្ញាដាលីស

លោក​សូល​ក្យែ​រ​អតីត​គ្រូបង្វឹក Cardiff នឹង​ដឹកនាំ​បិសាច​ក្រហម Man Utd ប្រកួត​ជាមួយ​អតីត​ក្លិប​ចាស់