លោក​ស៊ី​ជីន​ភីង​សរសេរ​សំបុត្រ​ឆ្លើយ​ទៅកាន់​សិស្ស​វិទ្យាល័យ​អា​ម៉េរិ​ក ដើម្បី​លើកទឹកចិត្ត​ឲ្យ​ខិតខំ​ប្រឹងប្រែង​ឆ្ពោះទៅកាន់​អនាគត​ដោយ​មេត្រីភាព​

274
ចែករម្លែក
លោក​ស៊ី​ជីន​ភីង​សរសេរ​សំបុត​ឆ្លើយ​ទៅកាន់​សិស្ស​វិទ្យាល័យ​អា​ម៉​រិ​ក ដើម្បី​លើកទឹកចិត្ត​ឲ្យ​ខិតខំ​ប្រឹងប្រែង​ឆ្ពោះទៅកាន់​អនាគត​ដោយ​មេត្រីភាព​

ប្រែ​សម្រួលៈ​ភី​រម្យ​
​ពេល​ថ្មីៗ​នេះ លោក​ស៊ី​ជីន​ភីង ប្រធាន​រដ្ឋ​ចិន​បាន​សរសេរ​សំបុត្រ​ឆ្លើយ​ទៅកាន់​សិស្ស​ជាង ៤០ នាក់​នៃ​ថ្នាក់រៀន​ភាសា​ចិន​ក្នុង​វិទ្យាល័យ​North Niles រដ្ឋ​Illinois​សហរដ្ឋ​អាម៉េរិក​ដើម្បី​ឆ្លើយ​នឹង​សំនួរ ក្នុង​សំបុត្រ​របស់​ពួកគេ​ព្រមទាំង​លើកទឹកចិត្ត​ឲ្យ​សិស្ស​ទាំងឡាយ​រួមចំណែក​ដល់​ការពង្រឹង​និង​ពង្រីក​ទំនាក់ទំនង​រវាង​ប្រជាជន​នៃ​ប្រទេស​ទាំងពីរ​ចិន​និង​អាម៉េរិក ។​


​ឧទាហរណ៍ ពេល​និយាយ​ដល់​កិច្ចការ ជីវភាព​រស់នៅ​និង​ចំណង់​ចំណូលចិត្ត​បុគ្គល​របស់លោក​ស៊ី​ជីន​ភីង ប្រធាន​រដ្ឋ​ចិន លោក​បាន​ឆ្លើយថា កិច្ចការ​របស់លោក​គឺ​បម្រើប្រជាជន ទោះបី​នឿយហត់​យ៉ាងណាក្តី ប៉ុន្តែ​មាន​ភាពសប្បាយ​រីករាយ ។ លោក​មាន​ចំណង់​ចំណូលចិត្ត​យ៉ាងខ្លាំង​ចំពោះ​ទស្សនវិជ្ជា ប្រវត្តិសាស្ត្រ អក្សរសាស្ត្រ វប្បធម៌ តន្ត្រី និង​កីឡា​ជាដើម​។​


​ជុំវិញ​បញ្ហា​ថា​លោក​ចូលចិត្ត​អាម៉េរិក​ឬ​អត់​?​លោក​ស៊ី​ជីន​ភីង​បាន​ឆ្លើយថា​លោក​ធ្លាប់​ទៅ​បំពេញ​ទស្សនកិច្ច​នៅ​អាម៉េរិក​ជាច្រើនលើក​ហើយ បាន​បន្សល់​ការចងចាំ​យ៉ាងខ្លាំង​ចំពោះ​ទេសភាព​ដ៏​ស្រស់ស្អាត ប្រជាជន​ដែលមាន​ភាព​រាក់ទាក់​ក​ក់​ក្តៅ​និង​ពហុវប្បធម៌​នៅ​ទីនោះ​ព្រមទាំង​បាន​សេពគប់​មិត្តភក្តិ​អាម៉េរិក​ជាច្រើន ក្នុងនោះ​រួមទាំង​យុវជន​អាម៉េរិក​ផងដែរ ។


ព្រម​ពេល​ជាមួយគ្នា លោក ស៊ី​ជីន​ភីង បាន​លើកទឹកចិត្ត​សិស្ស​វិទ្យាល័យ North Niles ឲ្យ​ខិត​ខំរៀន​ភាសា​ចិន​ក្នុង​សំបុត្រ​ឆ្លើយតប​ហើយ​បាន​ថែ្ល​ង​ថា​ជំនាន់​យុវជន​ក្រោយ​គឺជា​អនាគត​នៃ​ចំណងមិត្តភាព​រវាង​ចិន​និង​អាម៉េរិក​ហើយ​រំពឹងថា​គេ​ទាំងឡាយ​នឹង​រួមចំណែក​ដល់​ការបង្កើន​មិត្តភាព​រវាង​ប្រជាជន​ចិន​និង​អាមេរិក​។​មូលដ្ឋាន​នៃ​ការប្រាស្រ័យ​ទាក់ទង​គ្នា​របស់​រដ្ឋ​គឺ​ស្ថិតនៅលើ​ការប្រាស្រ័យ​ទាក់ទង​គ្នា​និង​ការស្វែងយល់​គ្នា​រវាង​ប្រជាជន​គោលដៅ​ចុងក្រោយ​បំផុត​នៃ​ការទំនាក់ទំនង​គ្នា​គឺ​បម្រើ​ដល់​សុខុមាលភាព​របស់​ប្រជាជន​របស់​រៀងៗ​ខ្លួន​។​ការប្រាស្រ័យ​ទាក់ទង​គ្នា​រវាង​ប្រជាប្រិយ​កាន់តែ​មាន​ភាព​ពេញលេញ​និង​កាន់តែ​ស៊ីជម្រៅ គឺ​កាន់តែ​មានលទ្ធភាព​បង្កើត​មូលដ្ឋាន​ប្រជាមតិ​ដែល​នឹង​ជំរុញ​ការអនុវត្ត​គោលនយោបាយ​មិត្តភាព​របស់​រដ្ឋាភិបាល​ទិសដៅ​ទូទៅ​នៃ​ការធានា​រក្សា​នូវ​ស្ថិរភាព​និង​ការអភិវឌ្ឍ​រវាង​ប្រទេស​និង​ប្រទេស​នឹង​កាន់តែ​មិន​ផ្លាស់ប្តូរ​នោះទេ​។​
​ចាប់តាំងពី​ចិន​និង​សហរដ្ឋ​អាម៉េរិក​បង្កើត​ទំនាក់ទំនង​ផ្លូវ​ទូត​ជា​៤០​ឆ្នាំ​កន្លងទៅនេះ​ពី​ការបង្កើត​ការទូត​កូនឃ្លី​លើ​តុ​ដល់​ការចាត់​បញ្ជូន​និស្សិត​បន្ត​វិជ្ជា​នៅឯ​បរទេស​គ្នា​ទៅវិញទៅមក​ដោយ​រដ្ឋ ពី​ការដែល​តារា​កីឡា NBA ជាដើម​ចូលក្នុង​ថ្នាក់រៀន​នៃ​សាលាបឋមសិក្សា​និង​វិទ្យាល័យ​របស់​ចិន​រហូតដល់​វិទ្យាស្ថាន​ខុង​ជឺ​បង្រៀន​ភាសា​ចិន​និង​ឧទ្ទេសនាម​អំពី​វប្បធម៌​ចិន​ចំពោះ​ប្រជាជន​អាម៉េរិក​ចិន​និង​សហរដ្ឋ​អាម៉េរិក​ផ្លាស់ប្តូរ​កាន់តែ​ស៊ីជម្រៅ​និង​ទូលំទូលាយ​ក្នុង​វិស័យ​ជាច្រើន​ដូចជា​អប់រំ វិទ្យាសាស្ត្រ​និង​បច្ចេកទេស វប្បធម៌ សុខាភិបាល កីឡា​និង​តំបន់​ជាដើម បាន​ដើរតួនាទី​ជា​ម៉ាស៊ីន​ជំរុញ​ក្នុងការ​អភិវឌ្ឍ​ទំនាក់ទំនង​ប្រទេស​ទាំងពីរ ។​


​លោក​ស៊ី​ជីន​ភីង​ធ្លាប់​សង្កត់ធ្ងន់ថា​ការផ្លាស់ប្តូរ​វប្បធម៌​មនុស្សជាតិ​ជា​មូលដ្ឋាន​នៃ​ទំនាក់ទំនង​រវាង​ចិន​និង​អាមេរិក ព្រមទាំង​បាន​ផ្តែផ្តាំ​ជំនាន់​យុវជន​ឲ្យ​បន្ត​បុព្វហេតុ​មេត្រីភាព​រវាង​ចិន​និង​អាម៉េរិក ។ ពេល​បំពេញ​ទស្សនកិច្ច​នៅ​អាម៉េរិក​កាលពីមុន លោក​ស៊ី​ជីន​ភីង​ធ្លាប់​ទៅ​ទស្សនា​វិទ្យាល័យ​តំបន់​នោះ ហើយ​បាន​អញ្ជើញ​សិស្ស​អាម៉េរិក​មក​ទស្សនា​ប្រទេស​ចិន ។ ក្នុង​សំបុត្រ​ឆ្លើយតប​លើក​នេះ លោក​ស៊ី​ជីន​ភីង​បាន​ថ្លែងថា ជំនាន់​យុវជន​គឺជា​អនាគត​នៃ​មេត្រីភាព​រវាង​ចិន​និង​អាម៉េរិក បានបង្ហាញ​ពី​ការយកចិត្តទុកដាក់​ខ្ពស់​របស់លោក​ចំពោះ​អនាគត​ចិន​និង​អាម៉េរិក​ព្រម​និង​សុខុមាល​កិច្ច​ប្រជាជន​ប្រទេស​ទាំងពីរ ។​


​ពិភពលោក​កំពុង​ប្រឈម​នឹង​សភាពការណ៍​ប្រែប្រួល​ដែល​កាលពីមុន​មិន​ធ្លាប់មាន​ទំនាក់ទំនង​ប្រទេស​ទាំងពីរ​រវាង​ចិន​និង​អាម៉េរិក​ក៏មាន​ការផ្លាស់ប្តូរ​និង​សម្របសម្រួល​យ៉ាង​ស៊ី​ជ្រ​មៅ​ដែរ​។​ប្រជាជន​ចិន​កាន់តែ​ស្វែងយល់​ពី​ប្រទេស​អាម៉េរិក​ប៉ុន្តែ​មាន​ជន​អាម៉េរិក​ជាច្រើន​នៅមាន​អារម្មណ៍​មិន​ត្រឹមត្រូវ​ចំពោះ​ប្រទេស​ចិន​ដដែល​ដោយសារ​រង​ឥទ្ធិពល​ពី​ប្រព័ន្ធ​សារព័ត៌មាន​អាម៉េរិក​។​ស្ថិតនៅ​ស្ថានការណ៍​នេះ​កាន់តែ​ត្រូវ​ដើរតួនាទី​នៃ​ការផ្លាស់ប្តូរ​ផ្នែក​វប្បធម៌​មនុស្សជាតិ​រវាង​ចិន​និង​អាម៉េរិក​ជាពិសេស​គឺ​ជំរុញ​ការស្វែងយល់​និង​ការប្រាស្រ័យ​ទាក់ទង​គ្នា​រវាង​ជំនាន់​យុវវ័យ​។​


​នៅ​ចុង​បំផុត លោក​ប្រធាន​រដ្ឋ​ចិន​ស៊ី​ជីន​ភីង​បានផ្តល់​សេចក្តី​អញ្ជើញ​ចំពោះ​សិស្ស​អាម៉េរិក​ថា ស្វាគមន៍​អ្នក​ទាំងឡាយ​មានឱកាស​មក​ទស្សនា​ប្រទេស​ចិន​។​តាម​ការពិត​ប្រទេស​ចិន​ស្វាគមន៍​ឥស្សរជន​អាម៉េរិក​ទាំងអស់​ដែល​មានបំណង​ស្វែងយល់​ពី​ប្រទេស​ចិន​និង​មាន​ឆន្ទៈ​ក្នុង​ការបង្កើន​ការយោគយល់​និង​ជឿ​ទុក​គ្នា​ទៅវិញទៅមក​រវាង​ចិន​និង​អាម៉េរិក​មក​ទស្សនា​ប្រទេស​ចិន​៕​សរន​

#