លោក​ស៊ី​ទទូច​អោយមាន​កិច្ចសហការ​សន្តិសុខ​បន្ថែម​ទៀត​ក្នុងចំណោម​សមាជិក​SCO

2936
ចែករម្លែក

​ប្រធានាធិបតី​ចិន លោក​ស៊ី ជីន​ពីង បាន​មានប្រសាសន៍​កាលពី​ថ្ងៃ​ចន្ទ​ទី​២៣​មេសា​ថា ចិន​មាន​បំណង​ធ្វើអោយ​កិច្ចសហការ​ជាមួយ​ប្រទេស​ជា​សមាជិក​អង្គការ​កិច្ច​សហ​​ប្រតិបត្តិការ​សៀង​ហៃ​(SCO)​កាន់តែ​ស៊ី​ជំរៅ​ឡើង​នៅក្នុង​ផ្នែក​យោធា​និង​សន្តិសុខ​ដើម្បី​ចូលរួម​ចំណែក​សាង​ស្ថេរភាព​និង​វិបុលភាព​យូរអង្វែង​។​

​ប្រធានាធិបតី​ស៊ី បាន​ធ្វើ​ការកត់សំគាល់​ដូច្នេះ ខណៈ​ពួក​រដ្ឋមន្ត្រី​ការពារ​ជាតិ​មក​ពី​រុស្ស៊ី កា​ហ្សាក់​ស្ថាន ប៉ា​គី​ស្ថាន តា​ហ្សី​គី​ស្ថាន អ៊ុយ​បេគី​ស្ថានិង​នាយអគ្គសេនាធិការរ​​បស់​សាធារណរដ្ឋ​គៀ​ហ្គី​គី​ស្ថាន​កំពុង​ត្រៀម​ជួបប្រជុំ​នៅ​រដ្ឋធានី​ប៉េកាំង​របស់​ចិន​។​

​លោក​ស៊ី​បាន​អបអរ​ការចូលរួមចំណែក​របស់​សមាជិក​SCO​នៅក្នុង​ការរក្សាសន្តិសុខ​និង​ស្ថេរភាព​តំបន់ ចាប់ពី​ការធ្វើអោយ​ល្អប្រសើរ​ឡើង​នូវ​យន្តការ​កិច្ចប្រជុំ​ក្នុង​ចំ​​ណោម​រដ្ឋមន្ត្រី​ការពារជាតិ​និង​មេដឹកនាំ​យោធា​ចំពោះ​សមយុទ្ធ​យោធា​រួមគ្នា​។​

​លោក​បាន​កត់សំគាល់ថា សន្តិសុខ​ជា​សរស​ទ្រូង​នៃ​ការអភិវឌ្ឍន៍​។​«​យើង​ត្រូវ​រក្សា​សន្តិសុខ​និង​ស្ថេរភាព​តំបន់ ជា​អាទិភាព​ការងារ​របស់​SCO​។​ចិន​ចង់​ធ្វើការ​ជាមួយ​​សមាជិក​SCO​ដើម្បី​ប្រកាន់ខ្ជាប់​ធម្មនុញ្ញ​និង​ការស្រុះស្រួល​មតិ​គ្នា​របស់​អង្គការ​ដែល​បណ្តា​ប្រមុខរដ្ឋ​បាន​សំរេច​ឡើង​»​។​

​លោក​ប្រធានាធិបតី​បាន​បន្ថែមថា​« ចិន​នឹង​ចូលរួម​តាក់តែង​ផែនការ​លម្អិត​សំរាប់​កិច្ចសហការ​យោធា​និង​សន្តិសុខ​ហើយ​កែប្រែ​ថ្មី​ម៉ូ​ដែល​កិច្ចសហការ​ដើម្បី​ដោះស្រាយ​​ការ​គំរាម​ផ្នែក​សន្តិសុខ​។​ចិន​នឹង​នៅ​តែ​នៅលើ​ផ្លូវ​អភិវឌ្ឍន៍​ដោយ​សន្តិវិធី បន្ត​កិច្ច​ខិតខំ​របស់ខ្លួន​ដើម្បី​រក្សា​សន្តិភាព​ពិភពលោក ចូលរួមចំណែក​ការអភិវឌ្ឍន៍​ពិភពលោក​​រក្សា​សណ្តាប់ធ្នាប់​អន្តរជាតិ និង​ធ្វើការ​ជាមួយ​ប្រទេស​ដទៃ​ទៀត​ដើម្បី​ជំរុញ​ការស្ថាបនា​សហគមន៍​មួយ​ជាមួយនឹង​អនាគត​មនុស្ស​ជាតិ​រួម​គ្នា​»៕ដោយ៖វាសនា

​កិច្ចប្រជុំ​រដ្ឋមន្ត្រី​ការពារជាតិ​របស់​សមាជិក​អង្គការ​SCO​នៅ​ក្រុង​ប៉េកាំង​កាលពី​ថ្ងៃ​អង្គារ​