លោក​ស៊ី​សន្យា​បើកទូលាយ​ទីផ្សារ​ក្នុងស្រុក​បន្ថែមទៀត​

192
ចែករម្លែក

​ប្រធានាធិបតី​ស៊ី ជីន​ពីង​កាលពី​ថ្ងៃ​អង្គារ​ទី​៥​វិច្ឆិកា​បាន​សន្យា​បើកទូលាយ​សេដ្ឋកិច្ច​ចិន​បន្ថែមទៀត ដោយ​ប្រកាសថា ពិភពលោក​ត្រូវតែ “​ផ្តួលរំលំ​ជញ្ជាំង​” ខណៈ​គាត់​បើក​ពិព័រណ៍​ពាណិជ្ជកម្ម​ប្រចាំឆ្នាំ​នៅ​ទីក្រុង​សៀង​ហៃ​។​

​លោក​ស៊ី​បាន​ថ្លែង​ទៅកាន់​ទស្សនិកជន​រួមទាំង​ប្រធានាធិបតី​បារាំង​លោក​អេ​ម៉ា​នូ​អែល ម៉ា​ក្រុង​នៅឯ​ពិព័រណ៍​នាំចូល​ដែល​រៀបចំ​ឡើងជា​រៀងរាល់ឆ្នាំ​ដោយ​ចិន​ដើម្បី​បង្ហាញ​ពី​ឆន្ទៈ​ក្នុងការ​បើកទូលាយ​ទីផ្សារ​ក្នុងស្រុក​ដ៏​ធំ​របស់ខ្លួន​នៅ​ចំពោះ​មុខការ​រិះគន់ថា​ទីផ្សារ​ក្នុងស្រុក​ត្រូវបាន​ឃុំគ្រង​ជាប់​ដោយ​ទីក្រុង​ប៉េកាំង​។​

​លោក​ស៊ី​បាន​និយាយថា​សហគមន៍​ពិភពលោក “​ត្រូវតែ​បន្ត​វាយ​រំលំ​ជញ្ជាំង​ជំនួស​ឱ្យ​ការកសាង​ជញ្ជាំង ជំទាស់​ដាច់ខាត​ចំពោះ​ការ​គាំពារ​និយម និង ឯកតោភាគី​និយម និង កាត់បន្ថយ​របាំង​ពាណិជ្ជកម្ម​ជា​បន្តបន្ទាប់​”​។​

​ទោះយ៉ាងណា សុន្ទរកថា​នេះ​ពុំមាន​ចំណុច​ណាមួយ​ជាក់លាក់​នោះទេ ហើយ​ដូច្នេះ​មិន​ទំនង​បន្ថយ​ការរិះគន់​របស់​បរទេស​ដែល​ចោទប្រកាន់​ចិន​អំពី​ការដាក់ចេញ​វិធានការណ៍​គាំពារ​និយម​និង​ខកខាន​មិនបាន​អនុវត្ត​កំណែទម្រង់​តាម​ការសន្យា​៕ ដោយ៖ កញ្ញាដាលីស

លោក​ស៊ី សន្យា​បើកទូលាយ​ទីផ្សារ​របស់​ចិន តែ​ឱ្យ​ពិភពលោក​វាយ​ជញ្ជាំង​ចោល​សិន