លោក​ស៊ុនចាន់ថុល​អញ្ជើញ​គោរព​វិញ្ញាណក្ខន្ធ​និង​ថ្វាយ​កម្រងផ្កា​ព្រះ​សព​សម្តេច​រាជបុត្រី​ព្រះរៀម​នរោត្តម​បុប្ផា​ទេវី​

154
ចែករម្លែក

​ដោយៈ​សុផល​/​ភ្នំពេញៈ​ថ្នាក់ដឹកនាំ​និង​មន្ត្រីរាជការ​នៃ​ក្រសួង​សាធារណការ​និង​ដឹកជញ្ជូន​ដឹកនាំ​ដោយ​លោក ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​សាធារណការ និង​ដឹកជញ្ជូន កាលពី​ថ្ង​ទី​២២ ខែវិច្ឆិកា​ឆ្នាំ​២០១៩​បាន​អញ្ជើញ​ចូលរួម​គោរព​វិញ្ញាណក្ខន្ធ​និង​ថ្វាយ​កម្រងផ្កា​ព្រះ​សព​សម្តេច​រាជបុត្រី​ព្រះរៀម​នរោត្តម​បុប្ផា​ទេវី​ឧ​ត្ត​ម​ប្រឹក្សា​ផ្ទាល់​ព្រះមហាក្សត្រ​និង​ជា​សមាជិកា​ក្រុមប្រឹក្សាធម្មនុញ្ញ​ដែល​បាន​យាង​សោយ​ព្រះ​ពិរាល័យ​នៅ​មន្ទីរពេទ្យ​នៅ​ទីក្រុង​បាងកក​ប្រទេស​ថៃ​ក្នុង​ព្រះ​ជន្មាយុ​៧៦​ព្រះវស្សា ដោយ​រោគាពាធ​។​

​សម្តេច​រាជបុត្រី​ព្រះរៀម នរោត្តម បុប្ផា​ទេវី បាន​យាង​សោយ​ព្រះ​ពិរាល័យ នៅ​ថ្ងៃ​ច័ន្ទ ៧​រោច ខែកត្តិក ឆ្នាំកុរ ឯកស័ក ពុទ្ធសករាជ​២៥៦៣ ត្រូវ​នឹង​ថ្ងៃទី​១៨ ខែវិច្ឆិកា ឆ្នាំ​២០១៩ វេលា​ម៉ោង ១២:៣០​នាទី ដោយ​ព្រះ​រោគាពាធ​ក្នុង​ព្រះ​ជន្មាយុ​៧៦​ព្រះវស្សា​ព្រះ​សព​តម្កល់​ធ្វើបុណ្យ​តាម​ព្រះ​បវេណី​និង​ព្រះពុទ្ធសាសនា​នៅក្នុង​វត្ត​បទុម​វ​តី រាជធានី​ភ្នំពេញ​។​

​សូម​ឧទ្ទិស​បួងសួង​ដល់​វត្ថុ​ស័ក្តិ​សិទ្ធ​ទាំងអស់​ជួយ​លើកស្ទួយ​ដួង​វិញ្ញាណក្ខន្ធ​របស់​សម្តេច​រាជបុត្រី​ព្រះរៀម​នរោត្តម​បុប្ផា​ទេវី​បាន​យាង​សោយសុខ​ក្នុង​សុគតិភព​ជានិច្ច​និរន្ត​ន៍​។​យើងទាំងអស់គ្នា​ត្រូវខិតខំ​ប្រព្រឹត្តិ​នូវ​អំពើ​ល្អ ធ្វើបុណ្យ ដាក់​ទាន រួម​កម្លាំង​គ្នា​រក្សា​នូវ​សុខសន្តិភាព​ស្ថិរភាព​នយោបាយ ដើម្បី​ធ្វើការ​អភិវឌ្ឍ​ប្រទេសជាតិ​របស់​យើង​ឱ្យមាន​ការរីកចម្រើន​គ្រប់​វិស័យ ទាំង​អាណាចក្រ និង​ពុទ្ធចក្រ​ក្រោម​ការដឹកនាំ​របស់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ​ហ៊ុនសែន​នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​៕S/