លោក​ស្តើង សុខុម​៖​រាជរដ្ឋាភិបាល​ខិតខំ​អភិវឌ្ឍន៍​សេដ្ឋកិច្ចជាតិ គឺ​សំដៅ​ធ្វើ​ឲ្យ​ដំណើរការ​ប្រជាធិបតេយ្យ នីតិរដ្ឋ និង សន្តិភាព មាន​ភាពរឹងមាំ​

1020
ចែករម្លែក
  • 150
    Shares

ព្រៃវែង​៖​ លោក ស្តើង សុខុម សមាជិក​គណកម្មាធិកា​រ​កណ្តាល​គណបក្ស​ប្រជាជន​កម្ពុជា និង ប្រធានស្តីទី​ក្រុមការងារ​ថ្នាក់កណ្តាល​ចុះជួយ​ស្រុក កំចាយមារ​ខេត្តព្រៃវែង​បាន​ថ្លែងថា​៖​រាជរដ្ឋាភិបាល​កម្ពុជា​បាន​ខិតខំ​អភិវឌ្ឍន៍​ប្រទេស និង លើកកម្ពស់​ជីវភាពរ​ស់​នៅ​របស់​ប្រជាពលរដ្ឋ សំដៅ​ធ្វើ​ឲ្យ ដំណើរការ​ប្រជាធិបតេយ្យ នីតិរដ្ឋ និង សន្តិភាព នៅក្នុង​ប្រទេស​កម្ពុ​ជាកា​ន់​តែមាន​ភាពរឹងមាំ ។​

​ ​លោក ស្តើង សុខុម បានលើកឡើង​បែបនេះ​នៅក្នុង​កិច្ចប្រជុំ​បូកសរុប​លទ្ធផល​ការងារ​បោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ​នីតិកាល​ទី ៦ របស់​គណបក្ស​ប្រជាជន​កម្ពុជា​ស្រុក​កំចាយមារ​នា​ព្រឹក​ថ្ងៃទី ៥ ខែ សីហា នេះ ដែលមាន​សមាជិក សមា​ជីកា​ចូលរួម​ប្រមាណ​ជាង ៥០០ នាក់​នៅ​ទី ស្នាក់ការ​គណបក្ស​ស្រុក​កំ​ជាយ​មារ ខេត្តព្រៃវែង ។​

​ ​តំណាង​គណបក្ស​ឃុំ​ទាំង ៨ និង គណបក្ស​ស្រុក​កំចាយមារ​បាន​ឡើង​ចាប់អារម្មណ៍​ពាក់ព័ន្ធ​ចំណុចខ្លាំង​និង​ចំណុចខ្សោយ​ពាក់ព័ន្ធ​និង ការបោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ​នីតិកាល​ទី ៦ នៅ​ស្រុក​កំចាយមារ​ព្រមទាំង​បានបង្ហាញ​នូវ​លទ្ធផល​ដែល​ស្រុក​កំចាយមារ​សម្រេចបាន​គឺ ប្រជា ជន​បាន​ចេញទៅ​បោះឆ្នោត​មាន​ប្រមាណ ៨៥ ភាគរយ នៃ​ចំនួន​ប្រជាជន​ដែលមាន​ឈ្មោះ​ក្នុង​បញ្ជី​បោះឆ្នោត ។ ក្នុងនោះ​សម្លេងគាំទ្រ​គណបក្ស​ប្រជា ជនកម្ពុជា​មាន​ចំនួន ៨២,១៩ ភាគរយ នៃ​សន្លឹកឆ្នោត​បានការ ។ នៅក្នុង​ចំណោម​មេបក្ស​ឃុំ​ដែល​បាន​ឡើងរាយការណ៍​សុទ្ធតែ​បានបង្ហាញ​ឲ្យ​ឃើញ ថា​ចំនួន​សន្លឹកឆ្នោត​គាំទ្រ​គណបក្ស​ប្រជាជន​នៅក្នុង​ឃុំ​និ​មួយៗ ក្នុងស្រុក​កំចាយមារ មានការ​កើនឡើង​គួរ​ឲ្យ​កត់សំគាល់​បើ​ប្រៀប​ទៅ​ការបោះឆ្នោត ក្រុមប្រឹក្សាឃុំ សង្កាត់​កាលពី​ឆ្នាំ ២០១៧ ។​

​ជាការ​កត់សំគាល់​កិច្ច​ប្រជុំបាន​រកឃើញថា​កត្តា​ជោគជ័យ​ដែល​ស្រុក​កំចាយមារ​សម្រេចបាន​ជូន​គណបក្ស​នាពេលនេះ​មាន​កត្តា​ជាច្រើន កត្តា​ទី​១ ដែលជា​ស្នូល​នៃ​ជោគជ័យ គឺ​កត្តា​សាមគ្គីភាព មានន័យ​ថ្នាក់​ទាំង​ប្រធាន​ក្រុមការងារ​ថ្នាក់កណ្តាល​ទាំង​មន្ត្រី​បក្ស​នៅ​មូលដ្ឋាន​បានធ្វើការ​មា ន​លក្ខណៈ​ជា​ក្រុម​បានន័យថា​ធ្វើការ​ដោយមាន​ការឯកភាព​គ្នា​ខ្ពស់ ដោយ​ថ្នាក់លើ​មិន​បំពាន​ថ្នាក់ក្រោម​ហើយ​ថ្នាក់ក្រោម​គោរព​ថ្នាក់លើ ។ មួយទៀត កត្តា​នេះ​វាក​កើតចេញ​មកពី​សិល្បៈ​នៃ​ការដឹកនាំ​ផងដែរ ចេះ​ចាត់ចែង​ការងារ​បានល្អ ចេះ​រៀបចំ​ផែនការ​ងារ ចេះ​បែងចែក​កម្លាំង និង ចេះ​ដោះស្រាយ បញ្ហា​នៅឯ​មូលដ្ឋាន របស់​ប្រធាន​ក្រុមការងារ​។ ការដោះស្រាយ​បញ្ហា​ដោយ​តម្លាភាព​ដែល​ក្នុងនោះ​រាប់ទាំង​ការចាត់ចែង​និង​ប្រើប្រាស់​ថវិកា​ផងដែរ ។​
​ចំណុច​មួយទៀត​គឺ​ការលះបង់​របស់​មន្ត្រី​ទាំង​ថ្នាក់កណ្តាល និង នៅ​មូលដ្ឋាន​បាន​ប្រើ​អស់​លទ្ធភាព​ដែល​ខ្លួន​មាន​ទាំង​ថវិកា និង កម្លាំងកាយ ដោយ​មិន​បានគិត​ថ្ងៃ សៅរ៍ អាទិត្យ ឬ​ថ្ងៃបុណ្យ​ឡើយ ។​
​ ​
​ ​នៅក្នុង​ឳ​កាស​នៃ​ការ​បូកសរុប​លទ្ធផល​ការងារ​នោះ លោក ស្តើង សុខុម ក៏បាន​វាយតម្លៃ​ខ្ពស់​ចំពោះ​លទ្ធ​ផង​ដែល សមាជិក សមា​ជីកា គណបក្ស​ប្រជាជន​ស្រុក​កំចាយមារ​សម្រេចបាន​នៅក្នុង​ការបោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ​នីតិកាល​ទី ៦ និង បាន​ពាំ​នាំនូវ​ការសួរសុខទុក្ខ​និង ថ្លែងអំណរគុណ របស់​សម្តេច​ក្រឡាហោម ស ខេង ប្រធាន​ក្រុមការងារ​ថ្នាក់កណ្តាល​ចុះជួយ​ខេត្តព្រៃវែង ជូន​ចំពោះ​មន្ត្រី​បក្ស​គ្រប់លំដាប់​ថ្នាក់ និង សមាជិក​សមា​ជីកា​បក្ស​ទូទាំង​ស្រុក​កំចាយមារ ដែល​បាន​ចូលរួម​នៃ​ដំណើរការ​ប្រជាធិបតេយ្យ​តាមរយៈ​ការអញ្ជើញ​ទៅ​បោះឆ្នោត​។ ការចូលរួម​បោះ ឆ្នោត​គាំទ្រ​គណបក្ស ប្រជាជន​កម្ពុជា​នាពេល​នេះ បាន​បង្ហាញថា​បងប្អូន​គឺជា​កម្លាំង​ស្នូល​នៃ​ការការពារ​សន្តិ​ភាពជា​ស្នូល​នៃ​ការការពារ​នូវ​ឯករាជ្យ​អ​ធិ ប​តេ​យ្យ​ជាតិ​របស់​កម្ពុជា ។ ប្រសិនបើ​បងប្អូន​មិន​ស្រឡាញ់​សន្តិភាព បងប្អូន​មិន​ស្រឡាញ់​ការអភិវឌ្ឍ​បងប្អូន​មិន​ស្រឡាញ់​នូវ​ឯករាជ្យ​អធិបតេយ្យ ភាព របស់​ប្រទេស ប្រហែលជា​បងប្អូន​មិន​សម្រេចចិត្ត​ធ្វើការ​បោះឆ្នោត​ជូន​គណបក្ស​ប្រជាជន​នោះទេ​។ នេះ​គឺជា​ការពិត​មិនអាច​ប្រកែក​បានឡើយ ។​

​ ​ដើម្បី​ជាការ​បង្កើន​សម​ត្តភាព​ជា​មន្ត្រី​របស់​គណបក្ស​ប្រជាជន​កម្ពុជា លោក ស្តើង សុខុម ក៏បាន​ធ្វើការ​ពន្យល់​ពាក់​ព័ន្ធ​ទៅ​កិច្ចខិតខំ​របស់ រាជរដ្ឋាភិបាល​កម្ពុជា​ក្នុង​កិច្ចអភិវឌ្ឍន៍​ប្រទេស និង លើកកម្ពស់​ជីវភាពរ​ស់​នៅ​របស់​ប្រជាពលរដ្ឋ សំដៅ​ធ្វើ​ឲ្យ​ដំណើរការ​ប្រជាធិបតេយ្យ នីតិរដ្ឋ​និង សន្តិ ភាព​នៅក្នុង​ប្រទេស​កម្ពុ​ជា​កាន់​តែមាន​ភាពរឹងមាំ ។ ដោយ​លោក​ប្រធានស្តីទី​ធ្វើការ​ពន្យល់ថា កិច្ចអភិវឌ្ឍន៍​ប្រទេស និង លើកកម្ពស់​ជីវភាពរ​ស់​នៅ របស់​ប្រជាពលរដ្ឋ គឺ​វា​មាន​ប្រតិសកម្ម​ទៅនឹង​ការធានា​ឲ្យ​មាន​លទ្ធិប្រជាធិបតេយ្យ នីតិរដ្ឋ និង សន្តិភាព​យ៉ាងពិត​ប្រាក​ដ៏ ។ ព្រោះថា​នៅពេលដែល ប្រទេសមួយ​មានការ​អភិវឌ្ឍ​ខ្លាំងក្លា​ហើយ​នោះ​ជីវភាព​ប្រជាពលរដ្ឋ​វា​ក៏​និង​ប្រសើរឡើង ហើយ​នៅពេលដែល​ប្រជាជនមាន​ជីវភាព​ធូ​ធារ នោះ​ការអនុវត្ត លទ្ធិប្រជាធិបតេយ្យ និង នីតិរដ្ឋ​នៅក្នុង​ប្រទេស​នោះ​ក៏មាន​ភាពរឹងមាំ ,​ភាពរឹងមាំ​នៃ​លទ្ធិប្រជាធិបតេយ្យ​និង​នីតិរដ្ឋ​វា​ក៏​ជាការ​ធានា​នូវ សុខសន្តិភាព សម្រាប់​ប្រទេស​នោះ​ផងដែរ ព្រោះ​ប្រជាធិបតេយ្យ​មួយ​រឹងមាំ​ត្រូវតែ​គោរព​ទៅតាម​ច្បាប់ ។

​ ​ពាក់ព័ន្ធ​ការបោះឆ្នោត​នាពេល​កន្លងមកនេះ​លោក​ប្រធានស្តីទី​ក្រុមការងារ​ថ្នាក់កណ្តាល​ចុះជួយ​ស្រុក​កំចាយមារ បានធ្វើការ​ចាប់អារម្មណ៍ ថា​៖​ការ​ចេញទៅ​បោះឆ្នោត​ដ៏​លើសលប់​របស់​ប្រជាជន​កម្ពុជា​បាន​បង្ហាញថា​ប្រជាជន​កម្ពុជា​មាន​ឆ​ន្ទះ​គាំទ្រ​ដំណើរការ​ប្រជាធិបតេយ្យ​នៅ​កម្ពុជា និង ឆ​ន្ទះ​ចង់បាន​សុខសន្តិភាព ចង់បាន​ការអភិវឌ្ឍ ។​លោក​បាន​បន្តថា​ការ​ចេញទៅ​បោះឆ្នោត​របស់​បងប្អូន​មាន​អត្ថន័យ​ធំធេង​ណាស់​សម្រាប់​ប្រទេស របស់​យើង​និយាយ​ជារួម និង និយាយ​ដោយ​លែ​ក​សម្រាប់​ស្រុក​កំចាយមារ​របស់​យើង ហើយ​ជាពិសេស​ទៀត​នោះ​គឺ​សម្រាប់​គណបក្ស​ប្រជាជន​កម្ពុ ជា​ដែល​ដឹកនាំ​រាជរដ្ឋាភិបាល​គឺជា​ជោគជ័យ​ដ៏​ធំធេង​ណាស់ ។ ជោគជ័យ​នេះ​បានធ្វើ​ឲ្យ​យុទ្ធនាការ «​ម្រាមដៃ​ស្អាត ដេក​ផ្ទះ​ឈ្នះ​ឯង​» របស់​ពួក​អ្នក នយោបាយ​ជ្រុលនិយម​ដែល​អំពាវនាវ​មិន​ឲ្យ​ប្រជាជន​ទៅ​បោះឆ្នោត ត្រូវ​បរាជ័យ​យ៉ាង​អាម៉ាស់​បំផុត ។​

​ ​លោក​ប្រធានស្តីទី​បាន​មានប្រសាសន៍ថា​៖​ការ​ចេញទៅ​បោះឆ្នោត​របស់​ប្រជាពលរដ្ឋ​ខ្មែរ​មាន​រហូតដល់​ជាង​៨២ ភាគរយ​វា​ជា​ចំនួន​ដ៏​ច្រើន មួយ​ដែល​ស្ទើរតែ​មិនមាន​នៅក្នុង​ប្រទេស​ដែល​ប្រកាន់យក​លទ្ធិប្រជាធិបតេយ្យ ។ ចំណុច​នេះ​បានបង្ហាញ​ឲ្យ​ឃើញថា​ប្រជាជន​កម្ពុជា​បាន​គាំទ្រ​នូវ ដំណើរការ​ប្រជាធិបតេយ្យ​របស់ខ្លួន​យ៉ាង​ពេញលេញ បើទោះបីថា​បងប្អូន​បោះ​ឲ្យ​គណបក្ស​ណា​ឬ​មិន​បោះ​ឲ្យ​គណបក្ស​ណាមួយ ក៏​ជា​សេរីភាព​របស់ បងប្អូន ។ ជាមួយគ្នានេះ​បងប្អូន​ប្រជាពលរដ្ឋ​បាន​បោះឆ្នោត​គាំទ្រ​គណបក្ស​ប្រជាជន​កម្ពុជា រហូតដល់​ទៅជា​ង ៧៦ ភាគរយ នេះ​ក៏បាន​បង្ហាញ​ឲ្យ ឃើញថា​ប្រជាពលរដ្ឋ​ខ្មែរ​ពិតជា​ចង់បាន​នូវ​សុខសន្តិភាព​និង​ការអភិវឌ្ឍ ។ ព្រោះ​បងប្អូន​បាន​ដឹក​ច្បាស់​ណាស់​ថា​មានតែ​គណបក្ស​ប្រជាជន​កម្ពុជា តែមួយគត់​ដែល​អាច​ថែរក្សា​នូវ​សន្តិភាព​និង​ការអភិវឌ្ឍ​បាន ។ បោះឆ្នោត​ជូន​គណបក្ស​ប្រជាជន​មានតម្លៃ​ស្មើនឹង​ការចូល​រួមរក្សា​សន្តិភាព​និង​ការ អភិវឌ្ឍ ។ ចំណុច​នេះ​មាន​សារៈសំខាន់​ខ្លាំងណាស់​ព្រោះ “​សន្តិភាព​សម្រាប់​ទាំងអស់គ្នា ទាំងអស់គ្នា​សម្រាប់​សន្តិភាព​” ,”​មាន​សន្តិភាព​ទើប​មាន ការអភិវឌ្ឍ ហើយ​មានការ​អភិវឌ្ឍ​ទើប​រក្ស​បាន​នូវ​សន្តិភាព​” វា​គឺជា​ខ្សែ​ពីរ​នៃ​ចំណង​មួយ ។
​ ​
​ ​លោក ស្តើង សុខុម​បាន​បន្តថា​ការបោះឆ្នោត​គាំទ្រ​ឲ្យ​គណបក្ស​ប្រជាជន​កម្ពុជា​ទទួលបាន​សំឡេងឆ្នោត​លើសលប់​នាពេលនេះ​បាន​សរ បញ្ជាក់​ឲ្យ​ឃើញថា​ប្រជាពលរដ្ឋ​ពិតជា​ស្រលាញ់​និង​គាំទ្រ​ឲ្យ​គណបក្ស​ប្រជាជន​កម្ពុជា​និង បោះឆ្នោត​គាំទ្រ​ឲ្យ​សម្តេច​តេ​ជោ ហ៊ុន សែន ប្រធាន​គណ បក្ស​ប្រជាជន​កម្ពុជា ធ្វើជា​នាយករដ្ឋមន្ត្រី​ដឹកនាំ​ប្រទេស​ក្នុង​រយៈពេល​៥​ឆ្នាំទៅ​ខាងមុខ​បន្តទៀត​។​លោក​បន្ថែមថា​ឆន្ទៈ​គាំទ្រ​របស់​បងប្អូន​នាពេលនេះ នឹង​ក្លាយជា​កម្លាំងចលករ​ដ៏​សំខាន់បំផុត​សម្រាប់​រាជរដ្ឋាភិបាល​ក​ម្ពុ​ជា​ក្នុង​ការដឹកនាំ​ប្រទេសមួយ​នេះ​ប្រកបដោយ​សុខសន្តិភាព​និង​កាន់តែ​រីកចម្រើន ខ្លាំង ឡើង​ថែមទៀត​។​
​ ​
​ ​នៅក្នុង​ឳ​កាស​នោះ​លោក​ប្រធានស្តីទី​ក៏បាន​លើកទឹកចិត្ត និង ជំរុញ​ឲ្យ​មន្ត្រី​បក្ស​នៅ​មូលដ្ឋាន​បន្តធ្វើ​អំពើ​ល្អ​ឲ្យ​បានល្អ​ជាង​មុន ។ ដោយ លោក​បាន​លើកឡើងថា​៖”​គណបក្ស​ប្រជាជន​កម្ពុជា​បានទទួល​ការបោះឆ្នោត​គាំទ្រ​ពី​ប្រជាជន​ដ៏​ច្រើន​លើសលប់​។ ដូចនេះ​បន្ទុក​របស់​យើង​ក៏​កាន់តែ ធ្ងន់​ទ្វេ​រដង ក្នុងការ​តបស្នង​ទៅ​និង​ការផ្តល់​ជំនឿ​ទុកចិត្ត​ពី​ប្រជាជន​មកលើ​គណបក្ស​របស់​យើង ។ ដូចនេះ​ជា​អ្នកបំរើ​ប្រជាជន​ត្រូវខិតខំ​បម្រើប្រជាជន ដោយ​ចិត្ត​ស្មោះ​អស់ពី​បេះដូង​។ យើង​មិនអាច​មោទនភាព​ទៅលើ​ជ័យជំនះ​ហើយ​ភ្លេច​ប្រជាជន​ដែលជា​ម្ចាស់ឆ្នោត និង ជា​ចៅហ្វាយ​របស់​យើង​នោះ ។​កិច្ចការ​បំរើប្រជាជន​សំខាន់​ខ្លាំងណាស់ មិនអាច​ជិះសេះ​លែងដៃ​បានទេ យើង​មិនអាច​ប្រព្រឹត្ត​អំពើ​មិន​គប្បី​ណាមួយ​ចំពោះ​ប្រជាជន​នោះទេ​។ យើង ត្រូវខិតខំ​បម្រើប្រជាជន​ឲ្យ​បានល្អ​ជាង​មុន ទូលាយ​ជាង​មុន ប្រសិទ្ធភាព​ជាង​មុន និង មាន​ប្រសិទ្ធ​ផល​ចំពោះ​ប្រជាជន​ច្រើនជាង​មុន​”​។​

​ ​នៅក្នុង​ឳ​កាស​នោះ​ផងដែរ លោក ស្តើង សុខុម ក៏បាន​នាំយក​នូវ​ថវិកា​របស់​សម្តេច​ក្រឡាហោម ស ខេង ចែកជូន​ដល់​បងប្អូន​សមាជិក សមា ជិ​កាប​ក្ស​ជាការ​លើកទឹកចិត្ត​ចំពោះ​ការខិតខំ​ប្រឹងប្រែង​ធ្វើ​ឲ្យ​គណបក្ស​ប្រជាជន​កម្ពុជា​ទទួលបាន​ជោគជ័យ​នៅក្នុង​ការបោះឆ្នោត​ជ្រើសតាំង តំណាង រាស្ត្រ​នីតិកាល​ទី​៦ ។ ក្នុង​ឳ​កាស​នោះ​ដែល​សមាជិក សមាជិកា​បក្ស​ក៏បាន​ធ្វើ​ពិធី​ស្មឹង​ស្មា​ត​មួយ​នាទី​ដើម្បី​គោរព​ចំពោះ​វិញ្ញាណ​ក្ខ​ន្ត របស់ លោក ស ថេ​ង ប្រធាន​ក្រុមការងារ​ថ្នាក់កណ្តាល​ចុះជួយ​ស្រុក​កំចាយមារ ដែល​បានទទួល​មរណភាព​ដោយ​កាលពី​ថ្ងៃទី ២៩ ខែ កក្កដា កន្លងទៅនេះ ៕ BR