លោក​ហី មុំ​ប​ញ្ញាៈ​ខិតខំ​ពង្រឹង​កិច្ចសហប្រតិបត្តិការ​ចិន​និង​កម្ពុជា​

861
ចែករម្លែក

ពេល​ថ្មីៗ​នេះ​សិក្ខាសាលា​ស្តីពី​សេវាកម្ម និង​កិច្ចសហប្រតិបត្តិការ​ហិរញ្ញវត្ថុ ប្រទេស​កំពុងអភិវឌ្ឍន៍ ឆ្នាំ​២០១៧ បាន ប្រារឰ​នៅ​ក្រុង​គុន​មីង នៃ​ខេត្ត​យូ​ន​ណាន​ប្រទេស​ចិន ។ លោក ហី មុំ​បញ្ញា អគ្គនាយករង​នៃ​អគ្គនាយកដ្ឋាន​ពន្ធដារ នៃ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​កម្ពុជា បាន​អញ្ជើញ​ចូលរួម ក្នុង​សិក្ខាសាលា នេះ​។ នេះ​ជា​លើក​ទី​៣ ដែល​លោក​បាន ធ្វើដំណើរ​មកដល់​ក្រុង​គុន​មីង ដើម្បី ចូលរួម​ក្នុង​សិក្ខាសាលា និង​វគ្គប​ណ្តុះ បណ្តាល ដែល​រៀបចំ​ដោយ​ក្រសួង ពាណិជ្ជកម្ម​ចិន និង​មជ្ឈមណ្ឌល​ផ្លាស់ ប្តូរ​សេដ្ឋកិច្ច និង​បច្ចេកទេស​អន្តរជាតិ ខេត្ត​យូ​ន​ណាន ។​

​លោក​បានទទួល​ដំណឹង​អំពី​សិក្ខា សាលា និង​វគ្គ​បណ្តុះបណ្តាល​នេះ​តាមរយៈ​ស្ថានទូត​ប្រទេស​ចិន ប្រចាំ​នៅ ប្រទេស​កម្ពុជា ។ លោក​មានប្រសាសន៍ ថា មាន​ប្រជាជន​ខ្មែរ​ច្រើន​ចង់ទៅ​បន្ត ការសិក្សា និង​ចូលរួម​ការផ្លាស់ប្តូរ​នៅ ប្រទេស​ផ្សេងៗ ដើម្បី​បង្កើន​ចំណេះដឹង ផ្ទាល់ខ្លួន និង​ពង្រឹងសមត្ថភាព នៃ​ការធ្វើការងារ ។​

​ជាការ​ពិត​លោក​ជា​សិក្ខា​កម្ម​ចាស់ មួយរូប ដែល​បាន​ចូលរួម​ក្នុង​វគ្គប​ណ្តុះ បណ្តាល​នេះ​៣​ឆ្នាំ​ហើយ ។ លោក​បាន បញ្ជាក់ថា​ជា​រៀងរាល់ឆ្នាំ​ម្ចាស់​រៀបចំ​វគ្គ​បណ្តុះបណ្តាល​នេះ​បានរៀបចំ​កម្មវិធីសិក្សា យ៉ាង​ល្អប្រសើរ ដោយ​មិន គ្រាន់តែ​បាន​អញ្ជើញ​អ្នកជំនាញការ ល្បីឈ្មោះ​ដែលមាន​បទពិសោធន៍​ច្រើន នោះទេ ហើយក៏​បានរៀបចំ​ឱ្យ​សិក្ខា​កម្ម ទៅ​ទស្សនា​សហគ្រាស​ផ្សេងៗ ដើម្បី​ផ្លាស់ប្តូរ​ទស្សនៈ ជាមួយ​អ្នក​ទទួលខុស ត្រូវ​នៃ​សហគ្រាស​ទាំងនោះ ។ វគ្គ បណ្តុះបណ្តាល​នេះ​ធ្វើឱ្យ​ខ្ញុំ​ទទួលបាន ផលប្រយោជន៍​ដ៏​ច្រើន ។​

​ជាពិសេស​លោក​ចាប់អារម្មណ៍ យ៉ាងខ្លាំង​ចំពោះ​ការប្រែប្រួល​របស់ ប្រទេស​ចិន ។ លោក​បន្តទៀតថា សព្វថ្ងៃ នៅក្នុង​ប្រទេស​ចិន​គេ​អាច​បង់ថ្លៃ​ទិញ ទំនិញ​គ្រប់​ប្រភេទ​តាម​បណ្តាញ​អ៊ី​ន​ធើ​ណេ​ត​បាន ហើយក៏​អាច​ជួល​កង់​តាមផ្លូវ តូចធំ​ក្នុង​ទីក្រុង​ពិតជា​មាន​ភាព​ងាយ ស្រួល​ណាស់​ហើយ​អាច​សំចៃ ប្រាក់ និង ពេលវេលា​បាន ។ និស្សិត​ចិន​នៅទីនេះ អាច​ទិញ​បាន​ម្ហូបអាហារ គ្រឿង​ភេសជ្ជៈ និង​សម្ភារៈប្រើប្រាស់​តាម​បណ្តាញ អ៊ី​ន​ធើ​ណេ​ត ដោយ​មិនបាច់​ចេញទៅ ផ្សារ ហើយក៏​មិនបាច់​បង់ថ្លៃ ដោយ​ប្រើ ប្រាស់​សាច់ប្រាក់​ទេ ។​

​លោក​សង្កត់ធ្ងន់ថា នៅ​ប្រទេស កម្ពុជា​គេ​ក៏​ចូលចិត្ត​ទិញ​ទំនិញ​តាម បណ្តាញ​អ៊ី​ន​ធើ​ណេ​ត​ដែរ ។ មិត្តភក្តិ របស់ខ្ញុំ​ទិញ​ទំនិញ​តាម​វេ​ប​សាយ TAOBAO និង ALIBABA ហើយ​ម្ចាស់​ហាង​នឹង​ផ្ញើ​ទំនិញ​នោះ ទៅ​ប្រទេស កម្ពុជា​ក្នុង​រយៈពេល​ប្រហែល ២-៣ សប្តាហ៍ ។​

​នៅពេល​និយាយ​អំពី​កិច្ចសហប្រតិបត្តិការ និង​ការផ្លាស់ប្តូរ​រវាង ប្រទេស​ចិន និង​កម្ពុជា​លោក​បាន បញ្ជាក់ ថា ប្រទេស​ចិន និង​កម្ពុជា​បាន​បង្កើត កិច្ចសហប្រតិបត្តិការ​ក្នុង​វិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម និង​ហេដ្ឋារចនាសម្ព័ន្ធ ជាដើម ។ ខ្ញុំ​សង្ឃឹមថា ប្រទេស​ទាំងពីរ នឹង​អាច​ពង្រឹង​កិច្ចសហប្រតិបត្តិការ​លើ វិស័យ​ហិរញ្ញវត្ថុ​បច្ចេកទេស និង​ធនធាន មនុស្ស ។ ខ្ញុំ​នឹង​ខិតខំ​ប្រឹងប្រែង ដើម្បី​រួមចំណែក​កាន់តែច្រើន ក្នុងការ​ពង្រឹង​កិច្ចសហប្រតិបត្តិការ​រ​វាង​ប្រទេស​ចិន និង​កម្ពុជា ៕ ដោយ លីវ យ៉ាន​ឈី​ន​