លោក​ហ៊ាង គឹម​ស្រឿ​ន ផ្អាក​ធ្វើបាតុកម្ម​មុខ​ទូត​ចិន​-​អាមេរិក​

829
ចែករម្លែក
  • 45
    Shares

ដោយ​: មុនី​រ័ត្ន / ភ្នំពេញ​: លោក ហ៊ាង គឹម​ស្រឿ​ន អតីត​អនុប្រធាន​គណបក្ស​សំបុក​ឃ្មុំ បាន​បញ្ជាក់ថា ចំពោះ​គម្រោង​ដាក់ពាក្យ​បណ្តឹង និង​ដង្ហែរ​ក្បួន​ធ្វើបាតុកម្ម​ដាក់​ញ្ញិ​ត​នៅ​ស្ថានទូត​អាមេរិក និង​ស្ថានទូត​ចិន​ត្រូវបាន​ផ្អាក​ជា​បណ្តោះអាសន្ន​សិន​។

​ការផ្អាក​ធ្វើបាតុកម្ម ត្រូវបាន​លោក​ហ៊ាង គឹម​ស្រឿ​ន លើក​ហេតុផល​ថា មូល​ហេតុដែល​បណ្តាលអោយ​មានការ​ផ្អាក​នេះ គឺ​ដោយសារ​ក្រុមហ៊ុន​អា​ម៉ា​ហ្សូ​ន (Amazon) បាន​ដកចេញ​នូវ​ការ​ដាក់លក់​រូបភាព​ទ​ង់​ជាតិ នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​រូប​រមណីយដ្ឋាន​ប្រាសាទអង្គរវត្ត​រួចហើយ​។ ប៉ុន្តែ​បើសិន​សកម្មភាព​ខាងលើ​ត្រូវបាន​បន្ត​កើតឡើង​សាជាថ្មី ក្នុងនាម​លោក​ជា​ពលរដ្ឋ​ខ្មែរ ត្រូវ​ចាប់ផ្តើម​ធ្វើការ​ប្រមូលផ្តុំ​គ្នា​ធ្វើបាតុកម្ម​ប្រឆាំង តប​រាល់​បរទេស​ទាំង​ឡាយ​ណា ដែល​បាន​មើលងាយមើលថោក​ដល់​ព​ល​រដ្ឋ​ខ្មែរ និង​ប្រមាថ​មកលើ​ប្រជាជាតិ​កម្ពុជា​៕ ល​