លោក​ហ៊ុន​ម៉ា​ណែ​ត​៖​ការដឹកនាំ​ដោយ​ធម៌​របស់​សម្តេច​តេ​ជោ គឺ​ជួយសង្គ្រោះ​ជីវិត​ពលរដ្ឋ​

49
ចែករម្លែក

ដោយៈ​មុនី​រ័ត្ន​/​ភ្នំពេញ​:​លោក​ឧ​ត្ត​ម​សេនីយ៍​ឯក​ហ៊ុន​ម៉ា​ណែ​ត​អគ្គមេបញ្ជាការ​រង​នៃ​កងយោធពល​ខេមរភូមិន្ទ​មេបញ្ជាការ​កងទ័ពជើងគោក​បាន​ថ្លែងថា​ការដឹកនាំ​ដោយ​ធម៌​គឺ​សំខាន់​ណាស់​។​រាជរដ្ឋាភិបាល​សព្វថ្ងៃ ដឹកនាំ​ដោយ​ផ្អែកលើ​គោលការណ៍​នេះ​ធ្វើឱ្យ​ប្រជាពលរដ្ឋ​ចេះ​រស់នៅ​ដោយ​ធម៌​, ចេះ​គោរព​គ្នា​, ចេះ​ស្រឡាញ់គ្នា​, ចេះ​ជួយ​យកអាសារ​គ្នា​, មានគុណ​ធម៌​, មាន​សីលធម៌​។

​គោលការណ៍​ទាំងនេះ​មាននៅ​ក្នុងការ​បង្រៀនរ​បស់​គ្រប់​សាសនា​ហើយ​ដែល​ប្រជាពលរដ្ឋ​ខ្មែរ​មាន​សិទ្ធិសេរីភាព​ក្នុង​ការគោរព​ប្រតិបត្តិ​ប្រកបដោយ​សុខដុម​នីយកម្ម​គ្មាន​ជម្លោះ​ដោយសារ​អំពើ​ជ្រុលនិយម​ណាមួយ​ឡើយ​។​គ្មាន​អ្វីដែល​លំបាក​ជាង​ពេលដែល​ខ្មែរ​បែកបាក់​គ្នា​នោះទេ​។​ពិតណាស់​បច្ចុប្បន្ន​យើង​មាន​បញ្ហា​ប្រឈម​ដែល​ត្រូវ​ដោះស្រាយ​ហើយ​ការអភិវឌ្ឍ​តែងតែមាន​តម្រូវ​ការជាប់​ជានិច្ច​មិនអាច​បាន​គ្រប់គ្រាន់​។​
​ប៉ុន្តែ​យើង​មិនអាច​ត្រឡប់​ទៅ​អតីតកាល​ដ៏​ជូរចត់​ទៀត​បានឡើយ​។​ការដឹកនាំ​ដោយ​ធម៌​របស់​សម្តេច​តេ​ជោ​គឺ​ជួយសង្គ្រោះ​ជីវិត​ប្រជាពលរដ្ឋ​ពីរ​បប​ប៉ុលពត​ជា​បុណ្យ​ធំ​មួយ​ជា​បុណ្យ​ជួយ​ជីវិត​មនុស្ស​និង​ការបញ្ចប់​សង្គ្រាម​ទាំងស្រុង​ដោយ​នយោបាយ​ឈ្នះ​ឈ្នះ​នាំមក​នូវ​សន្តិភាព​ពេញ​ផ្ទៃ​ប្រទេស​។​ការ​ថ្លែង​នេះ នៅក្នុង​ពិធី​បញ្ចុះ​ខណ្ឌសីមា​ព្រះវិហារ​ថ្មី​និង​សម្ពោធ​សមិទ្ធផល​នានា​ក្នុង​វត្ត​ដងទង់​ស្ថិតក្នុង​ស្រុក​ដងទង់​,​ខេត្តកំពត​, កាលពី​ព្រឹក​ថ្ងៃទី​១៥ ខែកុម្ភៈ ឆ្នាំ​២០២០​។​

​លោក​ឧ​ត្ត​ម​សេនីយ៍​ឯក ហ៊ុន ម៉ា​ណែ​ត បាន​បន្តថា ខ្លឹមសារ​នៃ​ពាក្យ​អភិវឌ្ឍ​សម្រាប់​សម្តេច​តេ​ជោ គឺ​ការធ្វើឱ្យ​ប្រជាជនមាន​ជីវភាព​រស់នៅ​ល្អប្រសើរ​មានបាន​,​ផ្តោតលើ​សុខទុក្ខ​ប្រជាជន​,​ការពារ​ផលប្រយោជន៍​ប្រជាជន​,​ដោះស្រាយ​បញ្ហា​ជូន​ប្រជាជន​,​យក​ប្រជាជន​ជា​គោល​ដោយបាន​ខិតខំ​ថែរក្សា​សន្តិភាព​ជូន​ប្រជាជន​,​បង្កើត​ឱកាស​សិក្សា​រៀនសូត្រ​ជូន​កូនចៅ​ប្រជាជន​,​បង្កើត​ច្បាប់​គ្រប់គ្រង​ដឹកនាំ​ប្រទេស​ឱ្យមាន​ការរីកចម្រើន​ក្រោម​គោលការណ៍​នីតិរដ្ឋ​,​ជំរុញ​មន្ត្រី​គ្រប់លំដាប់​ថ្នាក់​ឱ្យជួយ​បម្រើ​ប្រជាពលរដ្ឋ​ឱ្យបាន​ល្អ​,​ស្វែងរក​ទីផ្សារ​និង​កៀគរ​អ្នកវិនិយោគ​បង្កើត​ការងារ​ជូន​ប្រជាជន​ហើយ​មិនដែល​បង្កើត​ការសន្យា​នោះទេ ប៉ុន្តែ​បាន​ខិតខំ​ប្រឹង​ធ្វើ​ជាក់ស្តែង ហើយ​អាច​ធ្វើបាន​ពិតប្រាកដ​។

​ជាមួយគ្នានេះ​លោក​ហ៊ុន​ម៉ា​ណែ​ត​បាន​អរគុណ​ប្រជាពលរដ្ឋ​ទូទាំងប្រទេស​រួមទាំង​ប្រជាពលរដ្ឋ​ក្នុងស្រុក​ដង​ទុង​និង​ខេត្តកំពត​ផ្ទាល់​ដែល​តែង​ជឿជាក់​លើ​រាជរដ្ឋាភិបាល​និង​បាន​ចូលរួម​ក្នុងការ​ថែរក្សា​សន្តិភាព​និង​ស្ថិរភាព​របស់​ប្រទេស​យើង​។​ជាពិសេស​តាមរយៈ​ការជ្រើសរើស​មេដឹកនាំ​ត្រឹមត្រូវ​ដែល​ប្រកបដោយ​ធម៌​,​យុត្តិធម៌​,​គុណធម៌​,​មិន​រត់ចោល​ប្រជាពលរដ្ឋ​,​មិន​រត់ចោល​មិត្ត​ក្នុង​កាលៈទេសៈ​លំបាក ជាពិសេស​រក្សា​ជំហរ​ច្បាស់លាស់​ប្រយ័ត្នប្រយែង​ចំពោះ​កិច្ច​មនុស្សធម៌​សម្រាប់​មនុស្សជាតិ​គ្រប់​ជាតិ​សាសន៍​ក្នុង​សហគមន៍​អន្តរជាតិ​ដោយ​គ្មាន​ការរើសអើង​ទន្ទឹមនឹង​ការទទួលខុសត្រូវ​ម៉ឺងម៉ាត់​ចំពោះ​ជោគវាសនា​អនាគតជាតិ និង​ប្រជាជន​។​

​លោក​ហ៊ុន​ម៉ា​ណែ​ត​ក៏​សូម​ចូលរួម​អបអរសាទរ​ចំពោះ​ការជួប​ជុំគ្នា​សប្បាយរីករាយ​ជាមួយនឹង​សេចក្តីស្រឡាញ់​, ភាពកក់ក្តៅ និង​ការគោរព​ប្រតិបត្តិ ដើម្បី​សម្ពោធ​សមិទ្ធិផល​ថ្មីៗ នៅក្នុង​វត្ត​ដង​ទុង ស្ថិតក្នុង​ស្រុក​ដងទង់​ខេត្តកំពត​ដែលមាន​អាយុកាល​ដ៏​ចំណាស់​ជាង​បី​សតវត្សរ៍​ក្រោម​ការរួបរួម​គ្នា​កសាង​ឱ្យមាន​ការរីកចម្រើន​ជា​បន្តបន្ទាប់​។​តាម​លទ្ធភាពរ​បស់បង​ប្អូន​ប្រជាពលរដ្ឋ​ហើយ​ដែល​បច្ចុប្បន្ន​យើង​មានលទ្ធភាព​ច្រើន​ដូច្នេះ​បាន​ចូល​រួមគ្នា​កសាង​ចែករំលែក​បាន​ច្រើន​ស្របតាម​សា្ថ​នភា​ព​អភិវឌ្ឍ​របស់​ប្រទេសជាតិ​៕S/​