លោក​ហ៊ុន​ម៉ា​ណែ​ត​!”​បើ​យើង​នៅ​វាយ​គ្នា​យើង​មិនមាន​ឱកាស​កសាង​ប្រទេស​ទេ​”

887
ចែករម្លែក

ដោយៈ​មុនី​រ័ត្ន​/​ភ្នំពេញៈ លោក ហ៊ុន ម៉ា​ណែ​ត បាន​ថ្លែង​បញ្ជាក់ថា “​ខណ​: ប្រទេស​មាន​សុខសន្តិភាព យើង​រួមគ្នា​កសាង​ដើម្បី​ភាព​រីកចម្រើន​បើ​យើង​នៅ​វាយ​គ្នា​យើង​មិនមាន​ឱកាស​កសាង​ប្រទេស​ទេ ។​សន្តិភាព​យើង​ឈប់​ច្បាំង​គ្នា​ធ្វើ​ឲ្យ​យើង​មានលទ្ធភាព​អាច​បង្កបង្កើនផល​”​។​

​ការ​ថ្លែង​បញ្ជាក់​នេះ នៅក្នុង​ពិធី​សម្ពោធ​ឆ្លង​ខ្លោងទ្វារ និង​សមិទ្ធផល​នានា ក្នុង​វត្ត​ឧ​ត្ត​ម​ត្រៃសិក្ខា​រាម ស្ថិតក្នុង​ភូមិ​កំ​ប្រង់ ឃុំ​តា​ក្រី ស្រុក​កំរៀង ខេត្តបាត់ដំបង កាលពី​ព្រឹក​ថ្ងៃទី​១៨ ខែឧសភា ឆ្នាំ​២០១៩​។​

​លោក​ហ៊ុន​ម៉ា​ណែ​ត​បាន​បន្តថា​ដូច​អ្វីដែល​យើង​បានឃើញ​ជាក់ស្តែង​កន្លែង​ណា​ដែលមាន​ប្រជាពលរដ្ឋ​រស់នៅ​គឺ​តែងតែ​ចាប់ផ្តើម​នាំគ្នា​ធ្វើ​ភូមិ ធ្វើ​ឃុំ​ហើយ​កន្លែង​នោះ ត្រូវមាន​សាលារៀន ត្រូវមាន​ពេទ្យ និង​ដាច់ខាត​ត្រូវតែមាន​វត្ត​អារាម​។​

សា​សា​នា​បាន​ដើរតួនាទី​យ៉ាងសំខាន់​ជាពិសេស​ឱ្យ​យើង​យល់ដឹង​ពី​បុណ្យ​បាប ធ្វើ​អ្វី​ល្អ​គឺ​ល្អ កុំអោយ​តែ​សាង​បាប ទី​១​ធ្វើបាប​ខ្លួនឯង​អត់​រៀន​អត់​សូត្រ​ដើរ​បំផ្លិចបំផ្លាញ​។ ទី​២​ធ្វើបាប​ឪពុកម្តាយ ទី​៣ ធ្វើបាប​សង្គម​ធ្វើបាប​អ្នក​ដ៏​ទៃ​បំផ្លាញ​ជាតិ​។​

​ដូច្នេះហើយ​ការបង្រៀន​ប្រៀនប្រដៅ​របស់​ព្រះពុទ្ធសាសនា​មិនមែន​នៅក្នុង​អាវ​ត្ត​អារាម​នោះទេ​គឺ​ការបណ្តុះ​សីលធម៌​គុណធម៌​ដោយ​ផ្អែកលើ​ព្រះពុទ្ធសាសនា​។​ជាមួយគ្នានេះ​ការដឹកនាំ​ប្រទេស​គឺ​ធ្វើបុណ្យ​ជាមួយ​ប្រជាពលរដ្ឋ​គឺ​ធ្វើ​ល្អ​បានល្អ​ដែល​សម្តេច​តេ​ជោ​បានធ្វើ​បុណ្យ​ជាមួយ​ប្រជាពលរដ្ឋ ដោយ​រំដោះ​ប្រទេសជាតិ ជួយសង្គ្រោះ​ជីវិត​ប្រជាពលរដ្ឋ ។ លើសពីនេះ សម្តេច​តេ​ជោ ហ៊ុន សែន បានស្នើ​ឲ្យ​មន្ត្រី​ចុះជួយ​បម្រើ​ប្រជាពលរដ្ឋ​ដោយផ្ទាល់​។

​ជាមួយគ្នានេះ​លោក​ហ៊ុន​ម៉ា​ណែ​ត​បាន​ថ្លែងអំណរគុណ​ប្រជាពលរដ្ឋ​ដែល​បាន​បោះឆ្នោត​គាំទ្រ​សម្តេច​តេ​ជោ ហ៊ុន សែន ដើម្បី​ដឹកនាំ​ប្រទេស​តទៅទៀត​។ យើង​កសាងបាន​ប៉ុណ្ណោះ​ហើយ មិន​ចង់​ដោយ​ក្រោយ​ទៅវិញ​ទេ​។​នេះ​គឺ​ដោយសារ​ការជឿទុកចិត្ត​និង​គាំទ្រ​ចំពោះ​ការដឹកនាំ​របស់​សម្តេច​តេ​ជោ ហ៊ុន សែន ដឹកនាំ​ប្រទេស​មានការ​រីកចម្រើន នឹងធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​មាន​សេចក្តីសុខ​។ ដូច្នេះ​យើង​ត្រូវ​រួមគ្នា​ថែរក្សា​សុខសន្តិភាព​និង​រួមគ្នា​អភិវឌ្ឍ​ប្រទេសជាតិ​។​

​សូមបញ្ជាក់ថា​បន្ទាប់មក​លោក​ឧ​ត្ត​ម​សេនីយ៍​ឯក​ហ៊ុន​ម៉ា​ណែ​ត​អគ្គមេបញ្ជាការ​រង​នៃ​កងយោធពល​ខេមរភូមិន្ទ មេបញ្ជាការ​កង​ទ​ព័​ជើងគោក បានប្រគល់​ផ្ទះ​ចំនួន​៥​ខ្នង​ដែលជា​អំ​ណោ​ដ៏​ថ្លៃថ្លា​របស់​សម្តេច អគ្គមហាសេនាបតី​តេ​ជោ​ហ៊ុនសែន​នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជូន​ដល់​អតីតយុទ្ធជន ផងដែរ​៕S/​

#