លោក​ហ៊ុន​ម៉ា​ណែ​ត​!​សម្តេច​ហ៊ុនសែន​ជា​អ្នកដឹកនាំ​ដោយ​ធម៌​រួបរួមគ្នា​មិនមាន​ការសង​សឹក​

239
ចែករម្លែក

ដោយៈ​វង្ស​សុភាព​/​ភ្នំពេញៈ​លោក​ហ៊ុន​ម៉ា​ណែ​ត​បាន​ថ្លែង​បញ្ជាក់ថា​“​រាជរដ្ឋាភិបាល​ដែលមាន​សម្តេច​តេ​ជោ​ហ៊ុនសែន​ជា​អ្នកដឹកនាំ​បាន​ដឹកនាំ​ដោយ​ធម៌​មិន​មានការ​សងសឹក​គ្នា​រួបរួមគ្នា​ធ្វើបុណ្យ​ជាមួយគ្នា​។​យើង​ខិតខំ​រួមគ្នា​កសាង​សមិទ្ធផល​ជាច្រើន​ដើម្បី​កូនចៅ​ជំនាន់​ក្រោយ​។​បើ​មនុស្ស​យើង​ឥតមាន​ធម៌​នៅក្នុង​ខ្លួន យើង​គ្មាន​ការគោរព​គ្នា​។ ការដឹកនាំ​ក៏​ដូចគ្នា បើ​គ្មាន​ធម៌​យើង​ធ្វើ​ឲ្យ​ប្រជាជន​វេទនា​”​។

​ការ​ថ្លែង​បញ្ចាក់​នេះ នៅក្នុង​ពិធី​សម្ពោធ​សាលា​ធម្មសភា និង​សមិទ្ធផល​នានា​នៅក្នុង​វត្ត​ធម្ម​ចារ (​ហៅ​វត្ត​ជើង​គួ​ន​)​ស្ថិតក្នុង​ភូមិ​ជើង​គួ​ន​ឃុំ​ជើង​គួ​ន​ស្រុក​សំរោង​ខេត្តតាកែវ​កាលពី​ចុង​សប្តាហ៍​កន្លងមកនេះ​។​លោក​បាន​បញ្ជាក់ទៀតថា​ការជ្រើសរើស​ថ្នាក់ដឹកនាំ​ត្រឹមត្រូវ​មិន​ញុះញង់​បំបែកបំបាក់​ធ្វើឱ្យ​ប្រទេស​រីកចម្រើនផ្ដល់​សេចក្តីសុខ​ផ្លូវចិត្ត​ផ្លូវកាយ​ដល់​ប្រជាពលរដ្ឋ​។​

​ប៉ុន្តែ​ការជ្រើសរើស​ថ្នាក់ដឹកនាំ​ខុស​គឺ​ធ្វើ​ឲ្យ​ប្រទេសជាតិ​បែកបាក់​។​ប្រជាពលរដ្ឋ​បោះឆ្នោត​ជ្រើសរើស​ថ្នាក់ដឹកនាំ​គឺ​បោះឆ្នោត​ឲ្យ​ខ្លួនឯង​ដើម្បី​ផ្ដល់​សេចក្តីសុខ​រក្សាសុខ​សន្តិភាព​និង​អភិវឌ្ឍ​ប្រទេស​ឲ្យ​រីកចម្រើន​ដើម្បី​អនាគត​កូនចៅ​ជំនាន់​ក្រោយ​។​សូម​ថ្លែងអំណរគុណ​ប្រជាពលរដ្ឋ​ដែល​បាន​បោះឆ្នោត​គាំទ្រ​សម្តេច​តេ​ជោ​ហ៊ុនសែន​ដើម្បី​ផ្ដល់​កម្លាំងចិត្ត​និង​លើកទឹកចិត្ត​រូបលោក​ដឹកនាំ​ប្រទេស​បន្តទៅទៀត​។​

លោក​ហ៊ុន​ម៉ា​ណែ​ត​ក៏បាន​ថ្លែងអំណរគុណ​និង​សូមឱ្យ​សប្បុរសជន​ព្រះសង្ឃ​គណៈកម្មការ​អាចា​រ្យ​វត្ត​ពុទ្ធបរិស័ទ​ប្រជាពលរដ្ឋ​ចូលរួម​បន្ត​ការកសាង​សមិទ្ធផល​ក្រោម​បរិយាកាស​ប្រទេសជាតិ​មាន​សុខសន្តិភាព​។​កសាង​សមិទ្ធផល​សម្រាប់​ទាំងអស់គ្នា​និង​ជួយ​គ្នា​ថែរក្សា​ស្ថិរភាព​សេចក្តីសុខ​និង​គោរព​ស្រឡាញ់គ្នា​។​

​សូម​ថែរក្សា​ស្មារតី​នេះ​ឱ្យបាន​គង់វង្ស​ដើម្បី​ឱ្យមាន​សេចក្តីសុខ​និង​ភាពសប្បាយ​រីករាយ​យូ​អង្វែង​តាមរយៈ​មិន​ចូល​តាម​ការអូសទាញ​ណាមួយ​ដើម្បី​ចូលរួម​ធ្វើ​សកម្មភាព​ទាំងឡាយ​ដែល​បំផ្លាញ​សុខសន្តិភាព​។​សមិទ្ធផល​ច្រើនណាស់​នៅ​ខេត្តតាកែវ​ត្រូវបាន​កសាង​សម្រាប់​ប្រជាពលរដ្ឋនៅក្នុង​ខេត្តតាកែវ​ដែល​សមិទ្ធផល​ផល​ទាំងអស់នេះ​បានកើត​ឡើង​ដោយ​ការកសាង​រួមគ្នា​ពី​សំណាក់​ព្រះសង្ឃ​គណៈកម្មការ​អាចា​រ្យ​វត្ត​ពុទ្ធបរិស័ទ​សប្បុរសជន​។​

​បើ​យើង​គ្មាន​សង្គ្រាម​យើង​ប្រហែល​កសាងបាន​ច្រើនជាង​នេះ​ប៉ុន្តែ​ដោយ​អកុសល​យើង​មាន​សង្គ្រាម​បំផ្លិចបំផ្លាញ​លើ​គ្រប់​វិស័យ​។​ជា​មោទនភាព​ណាស់​ដែល​យើង​បានបញ្ចប់​សង្គ្រាម​ហើយ​មោទនភាព​ខ្លាំង​បំផុត​គឺ​ទឹកចិត្ត​របស់​ប្រជាព​រដ្ឋ​ខ្មែរ​បើទោះបី​លំបាក​យ៉ាងណាក៏ដោយ​ក៏​ខិតខំ​ចូលរួម​កសាង​សមិទ្ធផល​នានា​៕S/

​រូបថត​លោក ហ៊ុន ម៉ា​ណែ​ត ក្នុង​ពិធី​សម្ពោធ​សាលា​ធម្មសភា និង​សមិទ្ធផល​នានា​នៅក្នុង​វត្ត​ធម្ម​ចារ​


#