លោក​ហ៊ុន​ម៉ា​ណែ​ត​!​អ្នកនយោបាយ​មួយចំនួន​ទៅសុំ​ឱ្យ​បរទេស​ផ្តាច់ជំនួយ​ធ្វើបាប​ខ្មែរ​ឱ្យ​ខ្មែរ​វេទនា​

401
ចែករម្លែក

ដោយៈ​មុនី​រ័ត្ន​/​ភ្នំពេញៈ លោក ហ៊ុន ម៉ា​ណែ​ត បាន​ថ្លែងថា ប្រជាពលរដ្ឋ​បោះឆ្នោត​គាំទ្រ​សម្តេច​តេ​ជោ ហ៊ុន សែន គឺ​ចង់បាន​សេចក្តីសុខ ព្រោះ​ប្រជាពលរដ្ឋ​ចង់បាន​មេដឹកនាំ​ដែល​ដឹកនាំ​មាន​សេចក្តីសុខ ដែល​ខិតខំ​ចរចា​ជាមួយ​បរទេស​សុំ​ឱ្យគេ​មក​វិនិយោគ​បង្កើត​ការងារ​ឱ្យ​កូនចៅ​ប្រជាពលរដ្ឋ​។​

​ខុសពី​អ្នកនយោបាយ​មួយចំនួន​ទៅសុំ​ឱ្យ​បរទេស​ផ្តាច់ជំនួយ​ធ្វើបាប​ខ្មែរ​ឱ្យ​ខ្មែរ​វេទនា​។​ដូច្នេះ​យើង​រួមគ្នា​ថែរក្សា​សុខសន្តិភាព​និង​កសាង​សមិទ្ធផល​បន្ថែមទៀត​។​ការ​ថ្លែង​របស់លោក​ហ៊ុន​ម៉ា​ណែ​ត​នៅក្នុង​ពិធី​សម្ពោធ​ដាក់​ឲ្យ​ប្រេ​ី​ប្រាស់​ជា​ផ្លូវការ​នូវ​សមិទ្ធផល​នានា​ក្នុង​វត្ត​រុក្ខា​មនោ​រម្យ​ស្ថិតក្នុង​ឃុំ​បរសេដ្ឋ​ស្រុក​បរសេដ្ឋ ខេត្តកំពង់ស្ពឺ កាលពី​ព្រឹក​ថ្ងៃទី​២៤ ខែសីហា ឆ្នាំ​២០១៩​។​

​ជាមួយគ្នានេះ​លោក​ហ៊ុន​ម៉ា​ណែ​ត​សូមឱ្យ​ប្រជាពលរដ្ឋ​ជឿទុកចិត្ត​ចំពោះ​ការដឹកនាំ​របស់​ប្រមុខ​រាជរដ្ឋាភិបាល​សម្តេច​តេ​ជោ​ហ៊ុនសែន​។​ដរាបណា​លោក​នឹង​ដឹកនាំ​ប្រទេស​គឺ​នៅតែ​ការពារ​ផលប្រយោជន៍​របស់​ប្រជាពលរដ្ឋ​បន្ត​ជួយ​ប្រជាពលរដ្ឋ​គ្រប់​ទីកន្លែង​និង​ផ្ដល់ឱកាស​សិក្សា​រៀនសូត្រ​ដល់​កូនចៅ​ប្រជាពលរដ្ឋ​។

លោក​បាន​លើកឡើងថា ប្រជាពលរដ្ឋ​មាន​សេចក្តីសុខ​ពីរ គឺ​សេចក្តីសុខ​ផ្លូវកាយ និង​សេចក្តីសុខ​ផ្លូវចិត្ត សេចក្តីសុខ​ផ្លូវការ​គឺ​យើង​រស់នៅ​ដោយ​មិនមាន​ការកាប់សម្លាប់​គ្នា​សេចក្តីសុខ​ផ្លូវចិត្ត​គឺ​យើង​មាន​សិទ្ធិសេរីភាព​ប្រជាពលរដ្ឋ​មាន​ជីវភាព​កាន់តែ​មានបាន​។​ដូច្នេះ​យើង​ត្រូវ​រួមគ្នា​ថែរក្សា​សុខសន្តិភាព​រួម​គ្នា​អភិវឌ្ឍ​បន្ថែមទៀត​ដើម្បី​អនាគត​យើង និង​កូនចៅ​យើង​។

​លោក​ហ៊ុន​ម៉ា​ណែ​ត​សូម​ថ្លែងអំណរគុណ​ដល់​បងប្អូន​កងទ័ព​របស់​យើង​ដែល​បាន​ការពារ​បូរណភាព​ទឹកដី​ហើយ​យើង​ខិតខំ​ដោះស្រាយ​បញ្ហា​ដើម្បី​បម្រើ​ជាតិ​ទុក​ឱកាស​ឱ្យ​ប្រជាពលរដ្ឋ​រស់នៅ​បា​នស​ប្បាយ​រីករាយ​៕S/​

#