លោក​ហ៊ុន ម៉ា​ណែ​ត​: មាន​មនុស្ស​មួយចំនួន​ខិតខំ​បំប៉ោង​ព័ត៌មាន​ថា កម្ពុជា​កំពុង​ចលាចល​

1183
ចែករម្លែក

ដោយ​៖ មុនី​រ័ត្ន / ភ្នំពេញ​៖ លោក​ហ៊ុន ម៉ា​ណែ​ត បាន​ថ្លែងថា មាន​មនុស្ស​មួយចំនួន​ខិតខំ​បំប៉ោង​ព័ត៌មាន​ថា ប្រទេស​កម្ពុជា​បច្ចុប្បន្ន​កំពុង​ចលាចល ប៉ុន្ដែ​ប្រជាពលរដ្ឋ​គឺ​កំពុង​រស់នៅ​យ៉ាង​សុខ​សប្បាយ ប្រជាពលរដ្ឋ​កំពុង​រីក​រាយ​ក្នុងឱកាស​បុណ្យចូលឆ្នាំ​ប្រពៃណី​ខ្មែរ ដែល​បងប្អូន​ភាព​ច្រើន​និង​ឈប់សម្រាក​ហើយ​ទៅ​ដើរលេង​តាម​រមណី​ដ្ឋា​ន​នានា​ជាពិសេស​នៅ​តំបន់​ក្នុង​ខេត្តសៀមរាប​។​​ ការ​ថ្លែង​នេះ បានធ្វើ​ឡើង​ក្នុង​ពិធី​សម្ភោ​ធ​ដាក់​ឲ្យ​ប្រើប្រាស់​ជា​ផ្លូវការ នូវ​ឧបដ្ឋានសាលា កុដិ ខ្លោងទ្វារ និង​សមិទ្ធផល​នានា​ក្នុង​វត្ត​ពោធិ​មង្គល ស្ថិតក្នុង​ភូមិ​វត្ត ឃុំ​ព្រះ​ឃ្លាំង ស្រុក​ស្ទឹ​ក​ត្រង់ ខេត្តកំពង់ចាម កាលពី​ព្រឹក​ថ្ងៃទី​៣០ ខែមីនា ឆ្នាំ​២០១៨​។​

​លោក​បន្តថា សូមកុំ​យក​ផលប្រយោជន៍​របស់​ជាតិ ទាំងមូល​ទៅ​ភ្ជាប់​ជាមួយ​អ្នកនយោបាយ​តែ​ប៉ុន្មាន​រយ​នាក់ អ្នកនយោបាយ​ដែល​ប្រព្រឹត្ត​ខុសត្រូវ​តែ​អនុវត្តន៍​តាមច្បាប់​។ សម្តេច​តេ​ជោ មានតែ​ខិតខំ​ស្វែងរក​សប្បុរសជន​ដើម្បី​មកជួយ​ប្រជាជន​បន្ថែមទៀត​។ នាពេល​ថ្មីៗ​នេះ​ក្នុងស្រុក​ស្ទឹងត្រង់ នឹង​ទទួលបាន​ស្ពាន​ថ្មី​មួយ​ដែល​អាច​ឆ្លងកាត់​ពី​ស្រុក​ស្ទឹងត្រង់ ទៅកាន់​ស្រុក​មេ​មុត យ៉ាង​ងាយស្រួល ស្ពាន​នេះ​នឹង​បញ្ចប់​ការសាងសង់​ក្នុងពេល​ឆាប់ៗ​ខាងមុខនេះ ។​

​លោក​ហ៊ុន ម៉ា​ណែ​ត បាន​បញ្ជាក់ថា រាជរដ្ឋាភិបាល​បច្ចុប្បន្ន​គឺ​ព្យាយាម​ស្វែងរក​អ្នកវិនិយោគ​មកជួយ​ក្នុងការ​អភិវឌ្ឍ​ប្រជាជាតិ​របស់​យើង​ឲ្យ​មានការ​រីកចំរើន​កាន់តែ​ឆាប់រហ័ស ដែល​ផ្ទុយ​ពី​អ្នកនយោបាយ​ប្រឆាំង​មួយចំនួន​ដែល​តែងតែរ​ត់ទៅ​ក្រៅប្រទេស​ដើម្បី​ពឹង​បរទេស​ឲ្យ​ផ្ដាច់ជំនួយ និង​ដាក់ទណ្ឌកម្ម​មកលើ​ប្រទេស​កម្ពុជា​វិញ​។ ទាំងនេះ​មានតែ​ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​កាន់​ឈឺចាប់​ដោយសារតែ​អ្នកនយោបាយ​ទាំងនោះ​ដែល​គិតតែ​ផលប្រយោជន៍​ផ្ទាល់ខ្លួន គិតតែ​ស្រលាញ់​អំណាច​ជាង​ស្រលាញ់​ប្រជាជន​របស់ខ្លួន​។ កុំ​ខ្វល់​អ្នក​និយាយ អ្នក​រិះគន់ថា រដ្ឋាភិបាល​អាក្រក់ គឺ​រដ្ឋាភិបាល​គិតតែ​រឿង​រក​ជំនួយ និង​អ្នកវិនិយោគ​មកជួយ​ប្រជាជន កសាង និង​អភិវឌ្ឍន៍​ប្រទេស​។ លោក​បាន​បន្តទៀតថា កន្លងមក​មាន​អតីត​គណបក្សប្រឆាំង​បាន​លើកឡើងថា​រដ្ឋាភិបាល​បានតែ​កៀបសង្កត់​ប្រជាជន​ក្នុងប្រទេស​ឲ្យ​គាំទ្រ ហើយ​ប្រជាពលរដ្ឋ​នៅក្រៅ​ប្រទេស​ស្អប់​សម្តេច​តេ​ជោ​។ ប៉ុន្តែ​នាពេល​ថ្មីៗ​នេះ សម្ដេច លោក​បាន​អញ្ជើញ​ទៅកាន់​ប្រទេស​អូស្ត្រាលី ដែលមាន​អ្នកគាំទ្រ និង​ទទួល​ស្វាគមន៍ សម្ដេច យ៉ាងច្រើន​កុះករ​ពោ​ពេញ​ទៅដោយ​ភាព​ស្និត​ស្នាល​បំផុត​។

​លោក បាន​បញ្ជាក់ថា នៅក្នុង​ប្រទេស​របស់​យើង​មិនមាន​សង្គ្រាម​ទៀត​ទេ មិនមាន​ការសម្លាប់​ខ្មែរ​គ្នាឯង​ទៀត​ទេ ប៉ុន្ដែ​រាជរដ្ឋាភិបាល​បាន​យកចិត្តទុកដាក់​ទៅលើ​សុ​វត្តិភាព​ភូមិ ឃុំ ទាំងនេះហើយ​ដែល​បាន​ឆ្លើយតប​ទៅនឹង​គោលនយោបាយ ភូមិ ឃុំ មាន​សុ​វត្តិភាព របស់​រាជរដ្ឋាភិបាល​កម្ពុជា​។​

​ជាមួយគ្នានេះ លោក​ហ៊ុន ម៉ា​ណែ​ត ក៏បាន​ថ្លែងអំណរគុណ​ប្រជាពលរដ្ឋ​ទូទាំងប្រទេស ដែល​បាន​ជឿទុកចិត្ត គាំទ្រ​សម្ដេច​តេ​ជោ និង​គណបក្ស​ប្រជាជន បន្ត​ការដឹកនាំ​ប្រទេស​ឆ្ពោះទៅកាន់​ការអភិវឌ្ឍ និង​សន្ដិភាព​ឥតឈប់ឈរ​៕L​