លោក​ហ៊ុន ម៉ា​ណែ​ត​: សន្តិភាព​និង​ការរួម​រួមគ្នា ត្រូវ​រក្សា​ឲ្យបាន​ជា​ដាច់​ខាត​

182
ចែករម្លែក

ដោយ:មុន្នីរ័ត្ន/​ភ្នំពេញ​ ៖ លោក​ឧ​ត្ត​ម​សេនីយ៍​ឯក ហ៊ុន ម៉ា​ណែ​ត អគ្គមេបញ្ជាការរង នៃ​កងយោធពល​ខេមរភូមិន្ទ និង​ជា​មេបញ្ជាការ​កងទ័ពជើងគោក បាន​សរសេរ​ក្នុង​ហ្វេ​ស​ប៊ុ​កថា “​រសជាតិ​នៃ​សង្គ្រាម​និង​ការបែកបាក់​ជាតិ ដែល​ប្រជាជន​កម្ពុជា​មួយចំនួន​បាន​ឆ្លងកាត់​ផ្ទាល់​និង​នៅ​ចងចាំ​ច្បាស់ មួយចំនួន​កើត​មិនទាន់ និង​មួយចំនួនទៀត​បាន​ហែល​ផ្ទាល់​ដែរ ប៉ុន្តែ​ហាក់ដូចជា​បាន​ភ្លេច​ទៅហើយ​”​។​

លោក​ឧ​ត្ត​ម​សេនីយ៍​ឯក ហ៊ុន ម៉ា​ណែ​ត បាន​បន្តថា “​ទោះជា​យ៉ាងណា សូមកុំ​ឲ្យ​រូបភាព​បែបនេះ​កើតមាន​នៅលើ​ទឹកដី​អង្គរ និង​ចំពោះ​ប្រជាជន​ខ្មែរ​យើង​ជាថ្មី​ម្តងទៀត​ឲ្យសោះ​។ សន្តិភាព​និង​ការរួម​រួមគ្នា ត្រូវ​រក្សា​ឲ្យបាន​ជាដាច់ខាត​”៕​B/Ha