លោក​ហ៊ុន ម៉ា​ណែ​ត ជួប​ជាមួយ​រដ្ឋមន្ត្រីក្រសួង​ការ​បរ​ទេ​សិង្ហ​បុរី​

234
ចែករម្លែក

ដោយ:មុន្នីរ័ត្ន/ភ្នំពេញ ៖ ឧ​ត្ត​ម​សេនីយ៍​ឯក ហ៊ុន ម៉ា​ណែ​ត អគ្គមេបញ្ជាការ​រង​នៃ​កងយោធពល​ខេមរភូមិន្ទ និង​ជា​មេបញ្ជាការ​កងទ័ពជើងគោក​បាន​ដឹកនាំ​ប្រតិភូ​ជាន់ខ្ពស់​នៃ​បញ្ជាការដ្ឋាន​កងទ័ពជើងគោក​កម្ពុជា ជួប​សម្តែង​ការគួរសម និង​ពិភាក្សា​ការងារ​ជាមួយនិង​ឯកឧត្តម បណ្ឌិត វី​វៀន បា​ឡា​គ្រី​ស​ស្នាន់ (Vivian Balakrishnan) រដ្ឋមន្ត្រី​ក្រសួងការបរទេស នៃ​សាធារណរដ្ឋ​សិង្ហ​បុរី កាលពី​រសៀល​ថ្ងៃទី​១១ ខែមិថុនា ឆ្នាំ​២០១៩​។​

​ក្នុងជំនួប​នេះ លោក​បណ្ឌិត វី​វៀន បា​ឡា​គ្រី​ស​ស្នាន់ (Vivian Balakrishnan) បាន​សម្តែង​ការអបអរសាទរ​ជូន​ចំពោះ ឧ​ត្ត​ម​សេនីយ៍​ឯក ហ៊ុន ម៉ា​ណែ​ត ដែល​ត្រូវបាន​ព្រះមហាក្សត្រ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ត្រាស់បង្គាប់​តែងតាំង​ជា​អគ្គ​មេបញ្ជាការរង​នៃ​កងយោធពល​ខេមរភូមិន្ទ និង​ជា​មេបញ្ជាការ​កងទ័ពជើងគោក​។ ឯកឧត្តម បាន​បន្តថា ប្រទេស​សិង្ហ​បុរី និង​ប្រទេស​កម្ពុជា ជា​មិត្ត​ចាស់ និង​មានការ​ទំនាក់ទំនង​ដែល​ផ្តល់​ផលប្រយោជន៍​ឱ្យ​គ្នា​ទៅវិញទៅមក​។​

លោក បាន​បញ្ជាក់ថា​ ប្រទេស​ទាំងពីរ ត្រូវតែ​សហការគ្នា​ទាំង​ក្នុង​កម្រិត​ទ្វេភាគី និង​ក្នុងនាម​សមាជិក​អាស៊ាន​ក្នុងការ​រក្សា​ស​និ្ត​សុខ និង​ស្ថិរភាព​នៅក្នុង​តំបន់​។

​ឧ​ត្ត​ម​សេនីយ៍​ឯក ហ៊ុន ម៉ា​ណែ​ត បាន​គាំទ្រ​យោបល់​របស់លោក​រដ្ឋមន្ត្រី​ក្រសួងការបរទេស នៃ​សា​ធាណ​រដ្ឋ​សិង្ហ​បុរី ដែល​បានបញ្ជាក់​ពី​សារសំខាន់​នៃ​កិច្ចទំនាក់ទំនង​រវាង​ប្រទេស​ទាំងពីរ​ក្នុង​ការរក្សាសន្តិសុខ និង​ស្ថិរភាព​ក្នុង​តំបន់​។ មេបញ្ជាការ​កងទ័ពជើងគោក​កម្ពុជា បាន​បន្ថែមថា សហគមន៍​អាស៊ាន​ត្រូវតែ​នៅ​ជា​ធ្លុង​មួយ ដើម្បី​ការអភិវឌ្ឍ ការរីកចម្រើន វិបុលភាព និង​និរន្ត​ភាព​ក្នុង​តំបន់​។ ឧ​ត្ត​ម​សេនីយ៍​ឯក បន្តថា​ដំណើរ​ទស្សនកិច្ច​នេះ នឹង​បន្ត​រឹតចំណង​មិត្តភាពរ​វា​ង​ប្រទេស​ទាំងពីរ​បន្ថែមទៀត​៕B/Ha