លោក​ហ៊ុន ម៉ា​ណែ​ត សំណេះសំណាល​ជាមួយ​និស្សិត​ទៅ​បន្ត​ការសិក្សា​នៅ​ទ្វីបអឺរ៉ុប​-​ចិន​

648
ចែករម្លែក

(​ភ្នំពេញ​)៖ លោក ហ៊ុន ម៉ា​ណែ​ត ប្រធាន​ក្រុមការងារ​រៀបចំ​អង្គការ​ចាត់តាំង​យុវជន​ក្រៅប្រទេស​បាន​ជួប​សំណេះសំណាល​និង​ពិសារ​អាហារ​សាមគ្គី​ជា​លក្ខណៈ​មហា​គ្រួសារ​ខ្មែរ​ជាមួយ និស្សិត​ដែល​ត្រូវ​ទៅ​បន្ត​ការសិក្សា​នៅ​ទ្វីបអឺរ៉ុប និង​ប្រទេស​ចិន កាលពី​ល្ងាច​ថ្ងៃទី​២៥ ខែសីហា ឆ្នាំ​២០១៧​។

​លោក​ហ៊ុន ម៉ា​ណែ​ត បាន​បញ្ជាក់ថា​រាជរដ្ឋាភិបាល​បាន​គិតគូរ​យកចិត្តទុកដាក់​ចំពោះ​យុវជន​លើ​គ្រប់​វិស័យ​តាមរយៈ​ការ​ផ្តល់ឱកាស​​បណ្តុះបណ្តាល​សម​ត្ថិ​ភាព​និង​បង្កើត​ឱកាស​ការងារ​លើ​វិស័យ​ផ្សេង​រួមមាន​វិស័យ​អប់រំ ឧស្សាហកម្ម​កាត់ដេ​រវិ​ស័​យ​ការពារជាតិ​និង​វិស័យ​​ផ្សេងៗ​ទៀត​សំដៅ​បង្កើន​ជីវភាព​និង​ការអភិវឌ្ឍន៍​សង្គម​។ រាជរាជ​រដ្ឋាភិបាល ក្រសួង​អប់រំ យុវជន​និង​កីឡា​បាន​នឹង​កំពុង​បង្កើន​​គុណភាព​អប់រំ​ដើម្បី​ផ្តល់ឱកាស​ឱ្យ​យុវជន​បង្កើន​សមត្ថភាព​របស់ខ្លួន​ធ្វើការ​នៅតាម​មន្ទី ស្ថាប័ន​និង​ដឹកនាំ​ជីវិត​ឱ្យ​ទទួលបាន​ជោគជ័យ​។

​លោក​បាន​បន្តថា​ ​ការសិក្សា​របស់​យុវជន​នៅក្រៅ​ប្រទេស​តែងតែ​ជួប​ការលំបាក ប៉ុន្តែ​ឱ្យ​ការសិក្សា​របស់ខ្លួន​ទទួលបាន​ជោគជ័យ​និស្សិត​ទាំងអស់​ត្រូវ​គិតដល់​កត្តា​៣​សំខាន់ៗ​គឺ​ត្រូវខិតខំ​សិក្សា​រៀនសូត្រ​ឱ្យបាន​ពូកែ​នៅក្នុង​សាលា​គឺ​ត្រូវ​សិក្សា​ស្រាវជ្រាវ​បន្ថែម​លើ​ជំនាញ​បច្ចេក​​ទេស​ដែល​ខ្លួន​រៀន​។​ត្រូវ​រៀន​នៅក្រៅ​សាលា​គឺ​រៀន​ពី​របៀបរបប​រស់នៅ​និង​របៀបរបប​ធ្វើការ​ដើម្បី​ទទួលបាន​បទពិសោធន៍​ជាក់ស្តែង​សម្រាប់​ជីវិត​។​និស្សិត​ត្រូវបង្កើត​បណ្តាញ​ទំនាក់ទំនង​ជាមួយ​និស្សិត​ខ្មែរ​គ្នាឯង​និង​ជាមួយ​និស្សិត​បរទេស​ដើម្បី​បង្កើត​ឱកាស​ការងារ​និង​បានបង្ហាញ​វប្បធម៌​ដែលជា​អត្តសញ្ញាណ​ជាតិខ្មែរ​នៅក្រៅ​ប្រទេស​។

​លោក​បានលើកឡើង​ទៀតថា​និស្សិត​ជំនាន់​មុន​បាន​ចូលរួម​អភិវឌ្ឍ​ប្រទេស​ឱ្យមាន​ការរីកចម្រើន​។​ហើយ​និស្សិត​សព្វថ្ងៃ​គឺជា​មូលដ្ឋាន​ដ៏​សំខាន់​ដើម្បី​ចូលរួម​អភិ​វ​ឧ្ឍ​ប្រទេសជាតិ ឱ្យ​រីកចម្រើន​ទៅមុខទៀត​។ ដូច្នេះ​និស្សិត​ត្រូវ​ច្បាម​យក​ឱកាស​ទាំងនេះ​ដើម្បី​អភិ​វ​ឧ្ឍ​ខ្លួនឯង គ្រួសារ​និង​សង្គមជាតិ​។ និស្សិត​គប្បី​ធ្វើជា​អ្នក​ពាំ​នាំនូវ​ព័ត៌មាន​ពិត ការពិត​នៅ​កម្ពុជា ពី​វឌ្ឍនៈភាព​ពិត​របស់​កម្ពុជា​ក្នុងការ​ផ្សព្វផ្សាយ​​ទៅខាង​ក្រៅ ព្រោះ​ប្អូនៗ​គឺជា​កម្លាំង​បន្តវេន​ដ៏​សំខាន់ ក្នុងការ​ចូលរួមចំណែក​អភិវឌ្ឍន៍ ប្រទេសជាតិ​យើង​នេ​ពេលអនាគត​ពោលគឺ​និ​​ស្សិត​ប្រៀប​ដូច​អ្នកការទូត​ម្នាក់​។ និស្សិត​ដែល​ត្រូវ​ចេញទៅ​បន្ត​ការសិក្សា​នៅឯ​បរទេស​ត្រូវ​ប្រកាន់​ភ្ជាប់​ខ្លួន​ជា​ពលរដ្ឋ​ល្អ​។​ខិតខំ​ប្រឹងប្រែង​​រៀនសូត្រ ដើម្បី​យកចំណេះ​ដឹង​ដែល​ខ្លួន​មានមក​អភិវឌ្ឍ​ប្រទេសជាតិ​អោយ​កាន់តែ​រីកចម្រើន​ជឿនលឿន​ទៅមុខ​។ យកអាសារ​គ្នា និង​រក្សា​ទំនាក់ទំនង​ល្អ​រវាង​គ្នា​និង​គ្នា​។ បើ​មាន​បញ្ហា​ប្រការ​ណាមួយ ត្រូវធ្វើ​ការទំនាក់ទំនង​ជាមួយ Ambassador(​ស្ថានទូត​) របស់​ប្រទេស​យើង ប្រចាំ​នៅ​ទីនោះ​៕​ដោយៈ មុនី​រ័ត្ន​/sn

#