លោក​ហ៊ុន ម៉ា​ណែ​ត អញ្ជើញ​អតីតយុទ្ធជន​ទៅ​បោះឆ្នោត​និង​ជឿទុកចិត្ត​គាំទ្រ​សម្តេច​តេ​ជោ

1111
ចែករម្លែក

​ដោយៈ​មុនី​រ័ត្ន​/​ភ្នំពេញៈ បណ្ឌិត ហ៊ុន ម៉ា​ណែ​ត កូនប្រុស​ច្បង​សម្តេចនាយក​រដ្ឋមន្ត្រី បាន​ថ្លែងថា “​ដើម្បី​ជាការ​បំពេញ​កាតព្វកិច្ច​ជា​ប្រជាពលរដ្ឋ​ក្នុងការ​ជ្រើ​រើស​មេដឹកនាំ​ដែល​ត្រូវ ដែល​អាច​ថែរក្សា សុខសន្តិភាព​និង​ផ្តល់​សេចក្តីសុខ​ជូន​ប្រជាពលរដ្ឋ​សូម​អញ្ជើញ​អតីតយុទ្ធជន​អញ្ជើញ​ទៅ​បោះឆ្នោត​ទាំងអស់គ្នា​ហើយ​ជឿទុកចិត្ត​និង​បន្ត​គាំទ្រ​សម្តេច​តេ​ជោ​ហ៊ុនសែន​ក្នុង​ការដឹក​ប្រទេស​និង​បម្រើប្រជាជន​ជា​បន្តទៀត​”​។

លោក​ហ៊ុន ម៉ា​ណែ​ត អញ្ជើញ​អតីតយុទ្ធជន​ទៅ​បោះឆ្នោត​និង​ជឿទុកចិត្ត​គាំទ្រ​សម្តេច​តេ​ជោ

​ការ​ថ្លែង​នេះ បានធ្វើ​ឡើង​ក្នុង​ពិធី​សំណេះសំណាល​និង​បំពាក់​គ្រឿង​ឥស្សរិយយស​ការពារជាតិ​ជូន សមាជិក​សមាគម​អតីតយុទ្ធជន​កម្ពុជា មកពី​ស្រុក​ចំនួន​បី​ក្នុង​ខេត្តកំពង់ធំ កាលពី​ព្រឹក​ថ្ងៃទី​១៦ ឧសភា ២០១៨​។​
​បណ្ឌិត ហ៊ុន ម៉ា​ណែ​ត បាន​មានប្រសាសន៍ថា “​ជា​អកុសល​ដែល​ប្រជាពលរដ្ឋ​និង​ពូ​មីង អតីតយុទ្ធជន​ធ្លាក់​ខ្លួន​ពិការ​ប៉ុន្តែ​អុំ​ពូ​មីង​និង​យើងទាំងអស់គ្នា​នៅមាន​សំណាង​ដោយសារ​យើង​នៅមាន​ជីវិត​រស់នៅ រស់នៅ​ជួបជុំ​គ្រួសារ ។​បើសិន​ប្រៀបធៀប​ជាមួយនឹង​យោធិន​ដែល​បាន​ពលី ជីវិត​នៅលើ​សមរភូមិ​ក្នុងតំណាក់កាល​សង្គ្រាម​​និង​ប្រជាពលរដ្ឋ​រាប់លាន​ដែល​បាន​ស្លាប់​នៅក្នុង​របប​ប៉ុលពត​។​នេះហើយ​គឺ​រសជាតិ​សង្គ្រាម​ដែល​យើងទាំងអស់គ្នា​ក្លាយ​ជនរងគ្រោះ​ដោយសារ​សង្គ្រាម​។​

លោក​បន្តថា​“​អ្វីៗ​ដែល​យើង​ទទួល​បានមក​ដូច​សព្វថ្ងៃនេះ​គឺ​បានមកពី​ការចូលរួម​របស់​ពូ​មីង​អតីតយុទ្ធជន​ដោយផ្ទាល់ និង​យោធិន​យើង​ទាំងអស់ ទាំង​ការចូលរួម​រំដោះប្រទេស​ជាតិ​ចេញពី​របប​ប៉ុល ពត​ទាំង​ការរក្សា​សុខសន្តិភាព​គឺ​យើង​បាន​ដោយសារ​ការលះបង់​សាច់​ស្រស់​ឈាម​ស្រស់​របស់​ពូ​មីង​អតីតយុទ្ធជន​នៅទីនេះ​និង​នៅ​ទូទាំងប្រទេស​។​នៅក្នុង​ថ្ងៃនេះ ក្នុងនាម​ជា​ប្រជាពលរដ្ឋ​ខ្មែរ និង​ក្នុង នាម​ជា​កូន​ខ្មែរ​ជំនាន់​ក្រោយ សូម​អរគុណ​និង​ដឹងគុណ​ចំពោះ​ពូ មីង អតីតយុទ្ធជន និង​យោធិន ទាំងអស់​ដែល​បាន​ពលី​និង​លះបង់​គ្រប់បែប​យ៉ាង​ដើម្បី​បុព្វហេតុ​ជាតិ​មាន​តុ​ភូមិ​ដើម្បីឱ្យ​កូនចៅ​ជំនាន់ ក្រោយ​មាន​សេចក្តីសុខ​ដល់​សព្វថ្ងៃ​”​។​

​បណ្ឌិត ហ៊ុន ម៉ា​ណែ​ត បាន​បញ្ជាក់ថា “​រាជរដ្ឋាភិបាល​បាន​យកចិត្តទុកដាក់​ចំពោះ​អតីតយុទ្ធជន មិន​ដូច​ការលើកឡើង​របស់​បុគ្គល​មួយចំនួន​បាន​លើកឡើងថា​រាជរដ្ឋាភិបាល​មិន​យក​ទុកដាក់​អតីតយុទ្ធជន​នោះទេ​។​តាមពិត​រាជរដ្ឋាភិបាល​ខិតខំ​យកចិត្តទុកដាក់​ដោះស្រាយ​ណាស់​ទៅតាម​លទ្ធភាព​ព្រោះ​អតីតយុទ្ធជន​និង​អ្នក​នៅក្នុង​បន្ទុក​មាន​ចំនួន​ជាង​២០​ម៉ឺន​នាក់​នៅ​ទូទាំងប្រទេស ។​យើង​ទទួល ស្គាល់​ថា​មាន​ចំណុច​ខ្វះខាត ប៉ុន្តែ​រដ្ឋាភិបាល​មិនដែល​បោះបង់​ពូ មីង​អតីតយុទ្ធជន​ចោល​នោះទេ គឺ​នៅ​បន្ត​យកចិត្តទុកដាក់​បីបាច់​ថែរក្សា​ទាំង​អតីតយុទ្ធជន​ទាំង​គ្រួសារ​ទាំង​យោធិន​ពលី​ទៅតាម​លទ្ធភាព​ដែល​យើង​មាន​។​លើសពីនេះ​ក៏​នៅមាន​សកម្ម​ភាព​ជាច្រើន​ទៀត​របស់​សមាគម​អតីតយុទ្ធជន​ក្នុង​ខេត្តកំពង់ធំ​ជួយ​ទៅដល់​ពូ​មីង​អតីតយុទ្ធជន​នៅក្នុង​ខេត្ត​កំពង់ធំ​រួមទាំង​គោលនយោបាយ​របស់​រាជ​ដ្ឋា​ភិ​បាល​និង​គោល​របប​ផ្សេងៗ​ទៀត​ដើម្បី​ជាការ​យកចិត្ត​ទុកដាក់​និង​ការដឹងគុណ​របស់​រាជ​រដ្ឋាភិបាល​ចំពោះ​អតីតយុទ្ធជន​៕​មន​