លោក​ឡាយ វណ្ណៈ ​អតីត​អភិបាល​ខេត្តតាកែវ​ត្រូវបាន​ចាប់ខ្លួន

1426
ចែករម្លែក

ដោយៈ​មុនី​រ័ត្ន​,​ឆាយា​នាថ​/​ភ្នំពេញៈ​លោក​ឡាយ វណ្ណៈ អតីត​អភិបាល​ខេត្តតាកែវ​ត្រូវបាន​ចាប់ខ្លួន​នៅ រសៀល​​​ថ្ងៃទី​១​ខែមេសា​បន្ទាប់ពី​បញ្ចប់​តំណែង​ជា​ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា​ខេត្តតាកែវ​។ ​ចំណែក​លោកលី សុផាន់ណា អ្នកនាំពាក្យសាលាដំបូងរាជធានីភ្នំពេញ បានឲ្យដឹងថា អយ្យការអមសាលា​ដំបូង​រាជធានីភ្នំពេញបានចេញដីកាបញ្ជាឲ្យចូលខ្លួនលើឈ្មោះ ឡាយ វណ្ណៈ ហើយបញ្ជូនឲ្យ​សមត្ថកិច្ចនគរបាល យុត្តិធម៌អនុវត្តដីកានេះ នៅថ្ងៃនេះ ។

ឡានដែលនាំខ្លួនលោកឡាយវណ្ណៈ

លោក ឡាយ វណ្ណៈ ត្រូវបាន​សមត្ថកិច្ច​ព្រហ្មទណ្ឌ​ក្រសួងមហាផ្ទៃ​តាម​ដីកា​របស់​តុលាការ​រាជធានី​ភ្នំពេញ ។ លោក​ត្រូវបាន​នាំខ្លួន​ភ្លាមៗ​មកកាន់ មក​ក្រសួងមហាផ្ទៃ ដើម្បី​បន្ត​នីតិវិធី លើ​ករណី​ឃាតកម្ម​លើ​អ្នកស្រី ចេ​វ សុ​វ​ឌ្ឍ​នា ។​

​លោក​ឧ​ត្ត​ម​សេនីយ៍​ទោ ប៉ុល រតនា អនុប្រធាន​អនុប្រធាននាយកដ្ឋាន​ន​គ​របាល​ព្រហ្មទណ្ឌ នៃ​ក្រសួង​មហា​ផ្ទៃ បានបញ្ជាក់​ប្រាប់​រស្មី​កម្ពុជានៅ​រសៀល​ថ្ងៃទី​១ ខែមេសា នេះ​ថា ពិត​ជាមាន​ចាប់ខ្លួន​លោក​ឡាយ វណ្ណៈ អតីត​ភិ​បាល​ខេត្តតាកែវ​មែន​។​

​លោក​ឡាយ វណ្ណៈ​បាន​ប្រាប់​រស្មី​កម្ពុជា តាម​ទូរស័ព្ទ​កាលពី​ល្ងាច​ថ្ងៃទី​៣១ ខែមីនា នេះ​ថា លោក​ទទួល​ស្គាល់​ថា លោក​មាន​ទំនាក់ទំនង​ស្នេហា​ជាមួយ​លោកស្រី ចេ​វ សុ​វ​ឌ្ឍ​នា ពិតប្រាកដ​មែន តែ​រូបលោក​។​លោក បញ្ជាក់​​យ៉ាង​ដូច្នេះ​ថា “…​ខ្ញុំ​ទទួល​ស្គាល់ថា ខ្ញុំ​មាន​ទំនាក់ទំនង​ស្នេហា​ជាមួយ​នារី​នោះ​មែន (​ចេ​វ សុ​វ​ឌ្ឍ​នា​) ខ្ញុំ​ទទួលស្គាល់​ចំពោះ​បញ្ហា​”​។​

​ក្នុង​សំណុំ​រឿងនេះ​មាន​ជនសង្ស័យ​ចំនួន​ប្រាំ​នាក់​ត្រូវបាន​បញ្ជូនទៅ​តុលាការ​កាលពី​ថ្ងៃទី​៣១​ខែមីនា​ក្នុងនោះ​មាន ១.​ឈ្មោះ ឡាយ ណា​រិ​ទ្ធ​, ២.​ឈ្មោះ ចាន់ រី ភេទ​ស្រី ៣.​ឈ្មោះ ជឹម វុ​ធ (​ប្តី​របស់​ចាន់ រី​) ជា​អ្នកបម្រើ​នៅផ្ទះ​អ្នកស្រី ចេ​វ សុ​វ ឌ្ឍ​នា​។ ៤.​ឈ្មោះ មេន សម័យ អ្នកបើក​ឡាន​ឲ្យ​លោក​ឡាយ វណ្ណៈ និង​៥.​ឈ្មោះ តាក់​រតនា​ជា​អ្នកបើក​ឡាន​ឲ្យ​លោក​ឡាយ ណា​រិ​ទ្ធ​។​
​ក្នុង​សំណុំរឿង​នេះដែរ​លោក ឡាយ វណ្ណៈ និង​លោក ឡាយ ណា​រិ​ទ្ធ ជាប់​ក្នុង​បទ​សង្ស័យ​ឃាតកម្ម​។​ចំណែក​មនុស្ស​បួន​នាក់​ទៀត​ក្នុង​បទល្មើស​លាក់​មិន​រាយការណ៍​។
រហូតមកដល់រសៀលថ្ងៃទី១ខែមេសានេះការសាកសួរពុំទាន់បញ្ចប់នៅឡើយ។

គួរបញ្ជាក់​កាលពី​ថ្ងៃទី​២៦​ខែមីនា​ព្រះរាជក្រឹត្យ​បាន​ត្រាស់បង្គាប់​ផ្ទេរ​ភារកិច្ច​លោក​ឡាយ វណ្ណៈ ពី​អភិបាល នៃ​គណៈ​អភិបាលខេត្ត​តាកែវ​ឲ្យ​មក​បម្រើ​ការងារ​នៅ​ទីស្តីការ​ក្រសួងមហាផ្ទៃ​។ ចំណែក​លោក​អ៊ូច គា អភិបាល រង​ខេត្តតាកែវ ត្រូវ​ឡើងជា​អភិបាល​ខេត្តតាកែវ ជំនួស​លោក​ឡាយ វណ្ណៈ​។
​ពិធី​ផ្ទេរតំណែង​អភិបាលខេត្ត​បានធ្វើ​ឡើង​កាលពី​ថ្ងៃ​សុក្រ​ទី​៣០​ខែមីនា​ក្រោម​វត្តមាន​សម្តេច​ក្រឡាហោម ស ខេង នាយករដ្ឋមន្ត្រី​ស្តីទី​៕មន​

លោក ឡាយវណ្ណៈ(ខាងស្តាំ)ពេលផ្ទេរតំណែង