លោក​អភិបាលខេត្ត និង​ប្រតិភូ​សាខា​កាកបាទក្រហមកម្ពុជា​ខេត្តសៀមរាប សួរសុខទុក្ខ​ជនរងគ្រោះ​ក្នុង​ព្រឹត្តិការណ៍​អគ្គិភ័យ​ផ្ទុះ​ស្ថានីយ​លក់​ហ្គាស

245
ចែករម្លែក

ដោយ​: គូលែន / សៀមរាប​: នៅ​ព្រឹក​ថ្ងៃទី​១៥ ខែសីហា ឆ្នាំ​២០១៩​នេះ លោក ទៀ សីហា អភិបាលខេត្ត​សៀមរាប និង​លោកស្រី ទាង អេង ទៀ សីហា ក្នុងនាម​ប្រធាន​ប្រតិភូ​អាជ្ញាធរខេត្ត បាន​ដឹកនាំ​ប្រតិភូ​ជា​មន្ត្រីរាជការ​នៃ​រដ្ឋបាលខេត្ត និង ប្រតិភូ​សាខា​កាកបាទក្រហមកម្ពុជា​ខេត្តសៀមរាប ចុះសាកសួរ​សុខទុក្ខ និង​នាំយក​អំណោយ​មនុស្ស​ធ៌​ម ជូន​ដល់​អ្នកជំងឺ ដែលជា​ជនរងគ្រោះ​ក្នុង​ព្រឹត្តិ​ហេតុ​អគ្គិភ័យ​ផ្ទុះ​ស្ថានីយ​លក់​ហ្គាស​មួយកន្លែង ដែល​កំពុង​សម្រាក​ព្យាបាល​ជំងឺ​នៅ​មន្ទីរពេទ្យបង្អែក​ខេត្តសៀមរាប និង មន្ទីរពេទ្យ​ឯកជន​ក្នុង​ក្រុង​សៀមរាប ។​

​លោក ទៀ សីហា អភិបាលខេត្ត​សៀមរាប មានប្រសាសន៍ថា លោក ពិតជា​មានការ​សោកស្តាយ​ខ្លាំងណាស់​ចំពោះ​ព្រឹត្តិ​ហេតុ​គួរ​ខ្លា​ចនេះ ដែល​វា​កើតចេញពី​ការធ្វេសប្រហែស មិនមាន​ការគ្រប់គ្រង​បច្ចេកទេស​ឲ្យ​បានល្អ ដូច​អ្វីដែល​សមត្ថកិច្ច​ជំនាញ​បានដាក់​ចេញ​នូវ​វិធានការ​អនុវត្ត​ចំពោះ​មុខរបរ​ដែលមាន​ហា​នី​ភ័យ​ខ្ពស់ ដូចជា​ស្ថានីយ​ប្រេង​ឥន្ទ​នៈ និង​ស្ថានីយ​លក់​ហ្គាស​នេះ​ជាដើម ព្រោះថា​សម្រាប់​មុខរបរ​ដែលមាន​ហា​នី​ភ័យ​ខ្ពស់​នេះ វា​មិន​ត្រឹមតែ​បង្ក​វិនាសកម្ម​បំផ្លាញ​ខ្លួនឯង​ប៉ុណ្ណោះ​ទេ នៅពេលដែល​ខ្វះ​ការប្រុងប្រយ័ត្ន តែ​វា​បាន​បង្ក​ឲ្យ​មាន​គ្រោះថ្នាក់​សម្រាប់​អ្នកដទៃ​ផងដែរ ។

​លោក​ក៏បាន​សុំ​ការ​អធ្យាស្រ័យ​ផងដែរ ចំពោះ​ព្រឹត្តិការណ៍​គ្រោះថ្នាក់​អគ្គិភ័យ​មួយ​នេះ ដែល​រូបលោក​មិនបាន​ចូលរួម​ចាត់ចែង​អន្តរាគមន៍​ដោយផ្ទាល់ ដោយសារ​លោក​ជាប់​បំពេញការងារ​ត្រួតពិនិត្យ​ស្ថានភាព​ជួយសង្គ្រោះ​ស្រូវ​ស្រែ​ប្រជាពលរដ្ឋ ដែល​ជួប​វិបត្តិ​គ្រោះរាំងស្ងួត​នៅ​ស្រុក​ស្រីស្នំ​។​

​គួររំលឹកថា កាលពី​វេលា​ម៉ោង​១​និង​១៥​នាទី​រសៀល ថ្ងៃទី​១៤ ខែសីហា ឆ្នាំ​២០១៩​ម្សិលមិញ មាន​ករណី​អគ្គិភ័យ​មួយ​បាន​កើតឡើង ដោយសារ​ផ្ទុះ​ធុង​ហ្គាស​ហើយ​ឆេះ នៅ​ហាង​បញ្ចូល​ហ្គាស​រថយន្ត​មួយកន្លែង ជា​របស់​ឈ្មោះ ឈុ​ក ឈុនលី ភេទ​ប្រុស អាយុ​៤៨ ឆ្នាំ មុខរបរ​លក់​ហ្គាស មាន​ទីលំនៅ​បច្ចុប្បន្ន នៅ​ភូមិ​គោក​ស្រុក ឃុំ​ពួក ស្រុក​ពួក ខេត្តសៀមរាប ស្ថិតនៅតាម​បណ្តោយ​ផ្លូវ​លោកតា​ណឺ​យ ទល់មុខ​អតីត​មន្ទីរពេទ្យ​នាគ​ទេព ក្នុងភូមិ​បន្ទាយ​ចាស់ សង្កាត់​ស្លក្រាម ក្រុង​សៀមរាប បណ្តាល​ឲ្យ​មនុស្ស​ចំនួន​១៣​នាក់ មាន​ស្រី​ចំនួន​០៣​នាក់ បាន​រងរបួស ក្នុងនោះ​របួសធ្ងន់​ចំនួន​០៦​នាក់ ។​

​សម​ត្ថ​កិច្ច​នគរបាល​ខេត្តសៀមរាប បាន​ឲ្យ​ដឹងថា ដោយមាន​ការយកចិត្ត​ទុកដាក់ និង សម្របសម្រួល​ពី​លោ​កទៀ សីហា អភិបាលខេត្ត​សៀមរាប ដែលជា​ជំហាន​ដំបូង ក្រោយពី​កើតហេតុ ជនរងគ្រោះ​ទាំងអស់​ត្រូវបាន​បញ្ជូន​ទៅ​ព្យាបាល​ជំងឺ ទាំង​នៅ​មន្ទីរពេទ្យ​រដ្ឋ និង ពេទ្យ​ឯកជន រួច​បាន​បញ្ជូន​បន្តទៅ​ព្យាបាល​នៅ​ប្រទេស​ថៃ រួមមាន ៖
១-​ឈ្មោះ ABIGAIL ALEXANDER ភេទ​ស្រី អាយុ ១៨​ឆ្នាំ សញ្ជាតិ​អាមេរិក មុខរបរ​គ្រូបង្រៀន​ភាសា​អង់គ្លេស នៅ​សាលា IQ កំពុង​ទទួល​ការព្យាបាល​នៅ​រាជធានី​ភ្នំពេញ​។​
២-​ឈ្មោះ ZOE ELEFTHERIOU ភេទ​ស្រី អាយុ​២២​ឆ្នាំ សញ្ជាតិ​អង់គ្លេស មុខរបរ​គ្រូបង្រៀន​ភាសា​អង់គ្លេស នៅ​សាលា​IQ កំពុង​ទទួល​ការព្យាបាល​នៅ​ប្រទេស​ថៃ​។​
៣-​ឈ្មោះ កែវ ប៉ុង ភេទ​ប្រុស អាយុ​៤៤​ឆ្នាំ នៅ​ភូមិ​បន្ទាយ​ចាស់ សង្កាត់​ស្លក្រាម ក្រុង​សៀមរាប សម្រាក​នៅ​មន្ទីរពេទ្យបង្អែក​ខេត្តសៀមរាប​។​
៤-​ឈ្មោះ ឈាន ខុន ភេទ​ប្រុស អាយុ​២០​ឆ្នាំ ជាងគំនូរ នៅ​ភូមិ​បន្ទាយ​ចាស់ ទៅ​ព្យាបាល​នៅ​មន្ទីរពេទ្យ​ខេត្ត​សុរិន្ទ ប្រទេស​ថៃ ។​
៥-​ឈ្មោះ យិន ខាន់ ភេទ​ប្រុស អាយុ​២៣​ឆ្នាំ មេជាង​គំនូរ ភូមិ​បន្ទាយ​ចាស់ សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​សង់​តេ ក្នុង​ក្រុង​សៀមរាប ។​
៦-​ឈ្មោះ ទ្រុត​ម៉ែ ភេទ​ប្រុស អាយុ​២១​ឆ្នាំ ជាងគំនូរ នៅ​ភូមិ​បន្ទាយ​ចាស់ ទៅ​ព្យាបាល​នៅ​មន្ទីរពេទ្យ​ខេត្ត​សុរិន្ទ ប្រទេស​ថៃ ។​
៧-​ឈ្មោះ សែ សី​គឹម​សាន ភេទ​ប្រុស អាយុ​២១​ឆ្នាំ ជាងគំនូ នៅ​ភូមិ​បន្ទាយ​ចាស់ ទៅ​ព្យាបាល​នៅ​មន្ទីរពេទ្យ​ខេត្ត​សុរិន្ទ ប្រទេស​ថៃ ។​
៨-​ឈ្មោះ ហួត រ័ត្ន​មុនី ភេទ​ប្រុស អាយុ​៦៦​ឆ្នាំ សមាជិក​ភូមិ​បន្ទាយ​ចាស់ ទៅ​សម្រាក​ព្យាបាល​នៅផ្ទះ​។​
៩-​ឈ្មោះ ហូត មុន្ទី​ពិសាខ ភេទ​ប្រុស អាយុ​៣៥​ឆ្នាំ មុខរបរ​នគរបាល​អន្តរាគមន៍ ទៅ​ព្យាបាល​នៅ​មន្ទីរពេទ្យ​ខេត្ត​សុរិន្ទ ប្រទេស​ថៃ ។​
១០-​ឈ្មោះ ជើង​ខាវ​ដាង (​ហៃ ខាវ​ជាង​)​ភេទ​ស្រី អាយុ​៣២​ឆ្នាំ បុគ្គលិក​លក់​ហ្គាស ទៅ​ព្យាបាល​នៅ​មន្ទីរពេទ្យ​ខេត្ត​សុរិន្ទ ប្រទេស​ថៃ ។​
១១-​ឈ្មោះ មឿ​ន គុយ ភេទ​ប្រុស អាយុ​៤១​ឆ្នាំ អ្នកបើក​ឡាន​ដឹក​ហ្គាស ទៅ​ព្យាបាល​នៅ​មន្ទីរពេទ្យ​ខេត្ត​សុរិន្ទ ប្រទេស​ថៃ ។​
១២.​ឈ្មោះ តែម លាង​ហេង ភេទ​ប្រុស អាយុ​២៤​ឆ្នាំ មុខរបរ​មន្ត្រីរាជកា​រ នៅ​ភូមិ​ជ្រាវ សង្កាត់​ជ្រាវ សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​នាគ​ទេព ក្នុង​ក្រុង​សៀមរាប ។​
១៣-​ឈ្មោះ ឡុង រិ​ន ភេទ​ប្រុស អាយុ​៣៦​ឆ្នាំ មុខរ មុខរបរ​លក់​ស៊ុប នៅ​ភូមិ​ដក​ពោធិ៍ សង្កាត់​ស្លក្រាម សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​នាគ​ទេព ក្នុង​ក្រុង​សៀមរាប​៕ ល​