លោក​អៀង ម៉ូ​លី ជួប​សំណេះសំណាល​ជាមួយ​កម្មករ​កម្ម​ការី​នី នៅ​ស្រុក​បសេដ្ឋ​

875
ចែករម្លែក

ដោយៈ​សុខ​សុ​ភ័​ណ្ឌ​/​កំពង់ស្ពឺៈ កាលពី​ព្រឹក​ថ្ងៃទី​១​ខែមេសា​លោក​អៀង​ម៉ូ​លី​បាន​អញ្ជើញ​ចុះ​ជួប​សំណេះ​សំណាល​ជាមួយ​កម្មករ​កម្ម​ការី​នី​ចំនួន​១៥៧៧​នាក់​នៅ​ស្រុក​បសេដ្ឋ នា​វត្ត​អង្គ​ស្តុក ឃុំ​ទួល​អំពិល​ស្រុក​បសេដ្ឋ ។​
​ក្នុងឱកាស​នោះ​អៀង ម៉ូ​លី ទេសរដ្ឋមន្ត្រី ប្រធាន​អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​នឹង​ជំងឺអេដស៍ និង​ជា​ប្រធាន​ក្រុមការងារ​ថ្នាក់ជាតិ​ចុះ​មូលដ្ឋាន​ស្រុក​បសេដ្ឋ​ក៏​ផ្តល់​អំណោយ​ជា​ថវិកា និង​សម្ភារៈប្រើប្រាស់​មួយចំនួន​ដល់​អ្នកចូលរួម​ទាំងអស់​ព្រមទាំង​បាយ​សាមគ្គី​ជុំគ្នា​ផងដែរ​៕មន

លោក អៀង ម៉ូលី ពេលជួបជាមួយកម្មករកម្មការិនី(រូបថត សុភណ្ឌ)