លោក​អេ​ឡុ​ន ម៉ាស​ព្រមាន​អំពី “​ផលវិបាក​” ចំពោះ​ការព្យាយាម​តាម​ទាក់ទង​ជាមួយ​ជីវិត​ក្រៅ​ភព​

563
ចែករម្លែក

​លទ្ធភាព​នៃ​ជីវិត​ក្រៅ​ភព​រស់នៅ​កន្លែង​ណាមួយ​នៅក្នុង​កាឡាក់ស៊ី បានធ្វើឱ្យ​អ្នកវិទ្យាសាស្ត្រ និង អ្នក​ជឿ​លើ UFO រំភើប​ចិត្តជា​យូរ​មកហើយ​។ ប៉ុន្តែ​ដរាបណា​អ្នកស្រាវជ្រាវ​អាចធ្វើ​ការទាក់ទង​ជា​លើកដំបូង​ជាមួយ​ជីវិត​ក្រៅ​ភព​ជាមុនសិន បើ​មិន​ដូច្នេះ​ទេ​នឹង​គ្មាន​ផ្លូវ​អាច​ទស្សន៍ទាយ​បានឡើយ​ថា​តើ​ការសន្ទនា​ដ៏​មាន​អត្ថន័យ​អាច​នឹង​បង្កើតឡើង​ដោយ​របៀប​ម៉េច​។ ការស្ទង់មតិ​ថ្មីៗ​នេះ​ដែល​ធ្វើឡើង​នៅ​សាកលវិទ្យាល័យ​អក់​ស្វត​បាន​រកឃើញថា​ជន​ជាតិ​អង់គ្លេស​រំពឹង​មាន​ការធ្វើប្រជាមតិ​ទូទាំង​ពិភពលោក​ថា​តើ​ត្រូវ​ទាក់ទង​ជាមួយ​ជីវិត​ក្រៅ​ភព​ឬ​អត់​។ លទ្ធផល​នៃ​ការស្ទង់មតិ​នេះ​បន្ទរ​នូវ​ការរកឃើញ​របស់​ឯក​សារ​ឆ្នាំ ២០១៥ ដែល​ត្រូវបាន​ចុះហត្ថលេខា​ដោយ​ស្ថាបនិក​ក្រុមហ៊ុន SpaceX លោក អេ​ឡុ​ន ម៉ាស និង​អ្នកជំនាញ​អវកាស​ចំនួន ២៧ នាក់​ផ្សេងទៀត​។​

​ឯកសារ ដែល​ចុះហត្ថលេខា​ដោយ​មនុស្ស​ល្បី​ដូចជា​អ្នកនិពន្ធ​ឈ្មោះ ច​ច ឌី​សុន (George Dyson) និង​អ្នកទំនាក់ទំនង​វិទ្យាសាស្ត្រ​លោក ឡេ​វី​ស ដា​ត​នែ​ល (Lewis Dartnell) បាន​សម្តែង​ការព្រួយបារម្ភ​ចំពោះ​ការទាក់ទង​ជាមួយ​ជីវិត​ក្រៅ​ភព​។​

​ឯកសារ​នេះ​ផ្តោត​ជាពិសេស​ទៅលើ​អ្វីដែល​ហៅថា សកម្មភាព METI និង Active SETI ពោលគឺ​ការផ្ញើ​សារ​កាន់​ជីវិត​ក្រៅ​ភព (METI) និង​ការស្វែងរក​យ៉ាងសកម្ម​សម្រាប់​ជីវិត​ក្រៅ​ភព (Active SETI)​។​

​ឯកសារ​នោះបាន​បញ្ជាក់ថា ៖ “​ការបញ្ជូន​សញ្ញា​ដោយ​ចេតនា​ទៅកាន់​អរិយធម៌​ដទៃទៀត​នៅក្នុង​កញ្ចុំ​ផ្កាយ​មី​ល​គី​វ៉េ​នៅក្នុង​កាឡាក់ស៊ី បង្កើត​ការព្រួយបារម្ភ​ក្នុងចំណោម​មនុស្ស​នៅលើ​ផែនដី ដោយសារតែ​ការបញ្ជូនសារ​និង​ផលវិបាក​ពី​ការទាក់ទង​នោះ​។ កិច្ចពិភាក្សា​ផ្នែក​វិទ្យាសាស្ត្រ​នយោបាយ​និង​មនុស្សធម៌​នៅ​ទូទាំង​ពិភពលោក​ត្រូវតែ​កើតឡើង​សិន មុនពេល​សារ​ណាមួយ​ត្រូវបាន​បញ្ជូន​”​។​

​ការស្ទង់មតិ​របស់​សាកលវិទ្យាល័យ​អក់​ស្វត ដែល​ធ្វើឡើង​ដោយ​អង្គការ Survation បាន​រកឃើញថា ១១ ភាគរយ​បាន​បោះឆ្នោត​គាំទ្រ​ការធ្វើប្រជាមតិ​ជាស​កល មុនពេល​ការទាក់ទង​ណាមួយ​ត្រូវបាន​ធ្វើឡើង ហើយ ២២,៦ ភាគរយ​និយាយថា​ពួកគេ​អត់​ដឹង​។​

​ប្រសិនបើ​ការបោះឆ្នោត​ត្រូវបាន​ផ្តល់​ភ្លើង​ខៀវ នោះ ៥៦,៣ ភាគរយ​នៃ​អ្នក​ដែល​បាន​សាកសួរ នឹង​គាំទ្រ​ដល់​ការចាប់ផ្តើម​ទាក់ទង​ដោយផ្ទាល់​ជាមួយ​ជីវិត​ក្រៅ​ភព​។​

​មានតែ ១៤ ភាគរយ​ប៉ុណ្ណោះ​ដែល​មិន​ចង់ឱ្យ​ទាក់ទង​ទៅ​ជីវិត​ក្រៅ​ភព និង ៩,២ ភាគរយ​មិន​បោះឆ្នោត​ទេ​។​

​ក្នុងចំណោម​មនុស្ស ២.០០០ នាក់​ដែល​ត្រូវបាន​គេ​សាកសួរ បុរស​ប្រមាណ ៦៥ ភាគរយ​ចង់​ទាក់ទង​ជីវិត​ក្រៅ​ភព ប៉ុន្តែ​ស្ត្រី​ត្រឹមតែ ៤៧ ភាគរយ​ប៉ុណ្ណោះ​ដែល​គាំទ្រ​គំនិត​នេះ​។​

​ផ្អែកលើ​ឯកសារ​ឆ្នាំ ២០១៥ “​ការមូល​មតិ​គ្នា​ទូទាំង​ពិភពលោក​” លើ “​បំណងប្រាថ្នា​របស់​បុគ្គ​ល​មួយចំនួន​ដែលមាន​លទ្ធភាព​ប្រើប្រាស់​ឧបករណ៍​ទំនាក់ទំនង​ដ៏​មាន​ឥទ្ធិពល​” គួរតែ​ស្ថិតនៅ​ពីមុខ ការប្រឹងប្រែង​ដើម្បី​ទាក់ទង​ជាមួយ​ជីវិត​ក្រៅ​ភព​៕ ដោយ ៖ កញ្ញាដាលីស

លោក​អេ​ឡុ​ន ម៉ាស​ប្រឆាំង​ដាច់ខាត​ចំពោះ​ការព្យាយាម​ទាក់ទង​ទៅ​ជីវិត​ក្រៅ​ភព