លោក​អែល​តុ​ន ច​ន ទទួលបាន​មេដាយ​កំពូល​ពី​បារាំង និង​ចូលរួម​ការអំពាវនាវ​ប្រយុទ្ធ​ប្រឆាំងនឹង​ជំងឺអេដស៍​

427
ចែករម្លែក

​លោក​អែល​តុ​ន ច​ន ដែល​ទើប​ទទួលបាន​មេដាយ​កិត្តិយស​បំពាក់​លើ​អាវធំ​របស់គាត់ បាន​ចូលរួម​ក្នុងការ​អំពាវនាវ​កាលពី​ថ្ងៃ​សុក្រ​ទី​២១​មិថុនា​ដោយ​ប្រធានាធិបតី​បារាំង​លោក អេ​ម​ម៉ា​នូ​អែល ម៉ា​ក្រុង ដើម្បី​ផ្តល់​មូលនិធិ​ដល់​ការស្រាវជ្រាវ​និង​ការព្យាបាល​ជំងឺអេដស៍​។​

​តារាចម្រៀង​ល្បីល្បាញ​ទូទាំង​ពិភពលោក​រូបនេះ​បាន​និយាយ​ជាមួយ​លោក​ម៉ា​ក្រុង​នៅ​ចំពោះមុខ​មនុស្ស​រាប់ពាន់​នាក់​នៅក្នុង​បរិវេណ​វិមាន​អេ​លី​សេរ​បស់​ប្រធានាធិបតី​សម្រាប់​ព្រឹត្តិការណ៍​ប្រចាំឆ្នាំ​ហៅថា Fete de la Musique​។​

​លោក​អែល​តុ​ន ច​ន រំភើបចិត្ត​ជាខ្លាំង​ចំពោះ​ការទទួលពាន​គ្រឿងឥស្សរយស​ខ្ពង់ខ្ពស់​បំផុត​របស់​បារាំង ដែល​ត្រូវបាន​បំពាក់​ដោយ​លោក​ម៉ា​ក្រុង​នៅក្នុង​ពិធី​ឯកជន​មួយ​ដោយមាន​ការចូលរួម​ពី​ស្វាមី​របស់​តារាចម្រៀង​រូបនេះ​គឺ​លោក​ដេវីត ហ្វើ​នី​ស (David Furnish) និង​កូន​ពីរ​នាក់​របស់​ពួកគេ​ក្នុងចំណោម​មនុស្ស ២០ នាក់​ទៀត​ដែលមាន​វត្តមាន​។​

​វិមាន​ប្រធានាធិបតី​បាន​និយាយថា លោក​ប្រធានាធិបតី​បាន​អបអរសាទរ​ដល់​តារា​ចម្រៀង​ដ៏​មាន​គុណធម៌​រូបនេះ​ថា​ជា “​និមិត្តរូប​ម្នាក់​ដែល​ចេះ​បង្កើត​គំរូ​ដល់​អ្នកដទៃ​”​។​

​លោក​ច​ន​បាន​និយាយ​នៅ​ទីលាន​វិមាន​ប្រធានាធិបតី​ថា “​ការដែល​ទទួលបាន​មេដាយ​នៅ​ថ្ងៃបុណ្យ Fete de la Musique ធ្វើឱ្យ​វា​កាន់តែ​ពិសេស​”​។​

​លោក​ម៉ា​ក្រុង​បាន​ប្រើ​ឱកាស​នេះ​ដើម្បី​ធ្វើការ​អំពាវនាវ​ដល់​មេដឹកនាំ​យុវជន​និង​មេដឹកនាំ​ពិភពលោក​ឱ្យបំពេញ​មូលនិធិ​សកល​ដើម្បី​ប្រយុទ្ធ​ប្រឆាំងនឹង​ជំងឺអេដស៍​ជំងឺរបេង​និង​ជំងឺគ្រុនចាញ់ នៅមុន​កិច្ចប្រជុំ​កំពូល​នៅ​ខែតុលា​នៅ​ទីក្រុង​លី​យ៉ុង​ប្រទេស​បារាំង​៕ ដោយ៖ កញ្ញាដាលីស

លោក​អែល​តុ​ន ច​ន ទទួលបាន​មេដៃ​កិត្តិយស​ពី​ប្រធានាធិបតី​បារាំង​កាលពី​ថ្ងៃ​សុក្រ
#