លោក​ឧកញ៉ា​សៀង ណាំ ចូលរួម​ពិធី​កាត់​ឬ​សសី​មា​នៅក្នុង​វត្ត​បំពេញរាជ្យ ស្រុក​សូទ្រនិគម​

353
ចែករម្លែក

ដោយ​:បាយ័ន​/​សៀមរាប​ ៖ កាលពី​ព្រឹក​ថ្ងៃទី​២១ ខែមីនា ឆ្នាំ​២០១៩ នេះ លោក​ឧកញ៉ា​សៀង ណាំ តំណាងរាស្ត្រ​មណ្ឌល​សៀមរាប បាន​ចូលរួម​ជា​អធិបតីភាព​ក្នុង​ពិធី​កាត់​ឫស​សីមា ព្រះវិហារ​ថ្មី និង​សម្ពោធ​ឆ្លង​សមិទ្ធិផល​នានា​ក្នុង​វត្ត បំពេញរាជ្យ​ស្ថិតក្នុង​ភូមិ កន្សែង​ក្រោម ឃុំ​ចាន់ ស ស្រុក​សូទ្រនិគម ខេត្តសៀមរាប​។​

​លោក​ឧកញ៉ា​សៀង ណាំ បាន​ឲ្យ​ដឹងថា ការសម្ពោធ និង​កាត់​ឬ​សសី​មា​ដាក់​ឲ្យ​ប្រើ​ប្រាស់​នៅ​ព្រះវិហារ​ថ្មី​នេះ គឺ​សរ​បញ្ជាក់​ឲ្យ​បានឃើញ​ពី​ការរីកចម្រើន​ក្នុង​វិស័យ​ពុទ្ធចក្រ ដែល​ការរីកចម្រើន​ទាំ​ត​នេះ គឺមាន​ការចូលរួម​ពី​បងប្អូន​ប្រជាពលរដ្ឋ ព្រះសង្ឃ​គ្រប់​អង្គ ដែល​បាន​ចូលរួមចំណែក​ជាមួយនឹង​រាជរដ្ឋាភិបាល​ផងដែរ​។​

ក្នុងឱកាស​នោះ លោក​ឧកញ៉ា​ក៏បាន​ប្រគេន​ថវិកា​ក្នុងការ​សាងសង់ ចំនួន៥០០០​ដុល្លារ សម្រាប់​ទុកជា​បច្ច័យ​ជួយ​ដល់​វត្ត​សម្រាប់ធ្វើ​ការចំណាយ​ផ្សេង​៕B/​