លោក​ឧកញ៉ា ម៉ុង ឬ​ទ្ធី ចុះហត្ថលេខា​បង្កើន​ការនាំ​ផ្លែស្វាយ​ចូល​បារាំង​ក្រោយ​ទៅ​ស្វែងរក​ផ្សារ​បែងចែក​កសិផល​ក​ម្ពុ​ជា​នៅ​អឺរ៉ុប​

1686
ចែករម្លែក

(​ភ្នំពេញ​)៖​វេលា​ម៉ោង​១០​ព្រឹក​ថ្ងៃ​អង្គារ​ទី​២៧ ខែមិថុនា ឆ្នាំ​២០១៧ ដើម្បី​បង្កើន​ការនាំ​ផ្លែស្វាយ​ចូលមក​ប្រទេស​បារាំង​និង​បែងចែក ទៅកាន់​ទីផ្សារ​ក្នុង​សហគមន៍​អឺរ៉ុប​ភាគី​ទាំងពីរ​កម្ពុជា បារាំង បាន​យល់ព្រម​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​បន្ថែមទៀត​សម្រាប់​អនុវត្ត​ក្នុង​ឆ្នាំ​២០១៧-២០១៨​ធ្វើយ៉ាងណា​នាំ​ផ្លែស្វាយ​ឱ្យបាន​៥០០​តោន​។ ភាគី​បារាំង​បានស្នើរ​សុំឱ្យ​ភាគី​កម្ពុជា​យើង​រៀប​ចំនាំ​ផ្លែ​ធូ​រេ​ន​នឹង​សាវ​មា​វ យកមក​បំរើ​ទីផ្សារ​នៅក្នុង​សហគមន៍​អឺរ៉ុប​ផងដែ ។​នេះ​បើតាម​ការចុះផ្សាយ​ក្នុង​ទំព័រ​ហ្វេ​ស​ប៊ុ​ក​របស់​ឯកឧត្តម​បណ្ឌិត​ម៉ុង ឬ​ទ្ធី​។​

​សូមបញ្ជាក់ថា​ការចុះហត្ថលេខា​នេះ​ធ្វើ​នៅក្នុង​ភោជនីយដ្ឋាន​ទ្រី​កូ​តាំង (TRICOTIN PARIS)​ម៉ោង​៦​ព្រឹក​នៅ​ទីក្រុង​ប៉ារីស ថ្ងៃទី​២៧ ខែមិថុនា ឆ្នាំ​២០១៧​។ មុន​ធ្វើ​មាតុភូមិនិវត្តន៍​ដឹកនាំ​គណៈប្រតិភូ​កម្ពុជា​យើង ក៏បាន​ទៅពិនិត្យ​មើល​ផ្សារ​បែងចែក​កសិផល បន្លែ ផ្លែឈើ ម្ហូបអាហារ ស្ទើរតែ​គ្រប់មុខ ដែលជា​ផលិតផល​របស់​កសិក​រ​ក្នុងស្រុក នឹង​នាំចូល​មកពី​បណ្ដា​ប្រទេស​មួយចំនួន​នៅលើ​សកលលោក ផ្សារ​នេះ​ឈ្មោះ RungisInternational market បាន​បង្កើតឡើង​កាលពី​ឆ្នាំ​១៩៥៣ ហើយ​បាន​ពង្រីក​បន្ថែមទៀត នៅ​ឆ្នាំ​១៩៦៣ នៅលើ​ផ្ទៃដី​ទំហំ​៦០០​ហិកតា​។​

​យោងតាម​ហ្វេ​ស​ប៊ុ​ក​ដដែល ហេតុផល​ដែល​លោក​ឧកញ៉ា​ទៅ​បំពេញ​ទស្សនកិច្ច​នៅពេលនេះ ក្នុង​បំណង​ចង់ឱ្យ​ព្រះរាជាណាចក្រ​កម្ពុជា​យើង មាន​ផ្សារ​បែងចែក​កសិផល បើ​មិនបាន​ទំហំ​ធំ​ដូច​គេ​ទេ​ចាប់ផ្តើម​ពី​តូច​ត្រឹមតែ​១​ហិកតា​សិន​ក៏បាន​ដែរ ដើម្បី​ផ្ដល់ឱកាស​ឲ្យ​កសិករ​​យើង​មាន​ទីផ្សារ​លក់​កសិផល ប្រកបដោយ​គុណភាព អនាម័យ​និង​តម្លៃ​សមរម្យ​ផងដែ ៕​ ​ដោយ ៖វាសនា

ឧកញ៉ាម៉ុង ឬទ្ធី៖ម៉ោង​១២​ថ្ងៃត្រង់​ថ្ងៃ​សុក្រ​ទី​៣០ ខែមិថុនា ឆ្នាំ​២០១៧ បានមក​ស្គាល់​រស់ជាតិ​ស្ងោរ​ជ្រក់ត្រី​ក្រាញ់ ផ្អក​សាច់ជ្រូក​ចៀន​និង​ផ្លែឈើ​ដ៏​មានឱជារស់​គ្មាន​ជាតិគីមី ដែល​បាន​ដាំ​នៅលើ​ទឹកដី​ឃុំ​កែវផុស​ស្រុក​ស្ទឹងហាវ ខេត្ត​ព្រះសីហនុ វិញ​ហើយ ស្វាយ​ប៉ម​អូស្ត្រាលី​បួន​ផ្លែ​នេះ​មាន​ទម្ងន់​ប្រាំ​គីឡូ​ប្រាំបី​ខាំ (រូប៖ហ្វេសប៊ុក)

 

 

 

 

 

 

 

 

ភាគី​ទាំងពីរ​កម្ពុជា បារាំង បាន​យល់ព្រម​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀងនាំ​ផ្លែស្វាយ​ចូលមក​ប្រទេស​បារាំង

 

 

 

 

 

 

ទៅពិនិត្យ​មើល​ផ្សារ​បែងចែក​កសិផល បន្លែ ផ្លែឈើ ម្ហូបអាហារ ស្ទើរតែ​គ្រប់មុខ ដែលជា​ផលិតផល​របស់​កសិក​រ​ក្នុងស្រុក នឹង​នាំចូល​មកពី​បណ្ដា​ប្រទេស​មួយចំនួន​នៅលើ​សកលលោក ផ្សារ​នេះ​ឈ្មោះ RungisInternational market