លោក​ឧកញ៉ា សៀង​ណាំៈ​ថ្ងៃ៧ មករា ឆ្នាំ១៩៧៩ ជា​ថ្ងៃកំណើត​ទី​២​របស់ខ្ញុំ ដែល​ខ្ញុំ​បាន​រួច​ផុតពី​គុក​ក្នុង​របប​ពួក​ប៉ុល ពត​

442
ចែករម្លែក

​ដោយ:​គូលែន​/​សៀមរាប ៖ លោក​ឧកញ៉ា សៀង ណាំ តំណាងរាស្ត្រ​មណ្ឌល​សៀមរាប បាន​មានប្រសាសនថា ថ្ងៃ​៧​មករា ឆ្នាំ​១៩៧៩ គឺជា​ថ្ងៃកំណើត​ទី​២​របស់ខ្ញុំ ដែល​រូបលោក​ត្រូវបាន​ពួក​ប៉ុលពត​ចាប់ចង​រួម​និង​បងប្អូន​ប្រជាជន​ជាច្រើន​នាក់​ទៀត​យកទៅ​ធ្វើ​ទារុណកម្ម​ដ៏​ឃោរឃៅ​មុននឹង​សម្លាប់ចោល នៅ​គុក​វត្ត​សំរោង ខេត្តបាត់ដំបង​។

លោក​ឧកញ៉ា​សៀង ណាំ បាន​បញ្ជាក់ថា ថ្ងៃនេះ​ខួប​ទី​៤០​ឆ្នាំ​១៩៧៩~២០១៩ ដែល​រូបខ្ញុំ​បាទ​បាន​រស់រាន​មានជីវិត​និង​មាន​សេរីភាព​ឡើងវិញ ហើយ​បាន​ជួបជុំ​គ្រួសារ​និង​ឃើញ​ប្រទេសជាតិ​យើង​មាន​សន្តិភាព​និង​ការអភិវឌ្ឍ​ន៏​មិន​នឹកស្មាន​ដល់​។​

​លោក​ឧកញ៉ា សៀង​ណាំ សូម​ថ្លែងអំណរគុណ​ដ៏​ជ្រាលជ្រៅ​ដល់​សម្តេច​តេ​ជោ ហ៊ុន សែន និង​សហការី​ដែល​បាន​លះបង់​អាយុជីវិត​រំដោះប្រទេស​ជាតិ ឲ្យ​រួច​ផុតពី​របប​ប៉ុលពត​ដ៏​ឃោ​ឃៅ​យង់ឃ្នង​នេះ​។ លោក​ឧកញ៉ា​ក៏​សូម​គោរព​ជូនពរ​សម្តេច តេ​ជោ ហ៊ុន សែន និង​សហការី​ទាំងអស់ សូម​ឲ្យ​មាន​សុខ​ភាពល្អ​ប្រាជ្ញា​ឈ្លាសវៃ ដើម្បី​បន្ត​ដឹកនាំ​ប្រទេសជាតិ​តទៅ​អនាគត​ទៀត​។​

រូបថត​ទាំងអស់​នះ​គឺជា​រូបថត​រំលឹក​អនុស្សាវរីយ៍ ដែល​ខ្ញុំបាទ​បាន​ជាប់ឃុំ​ក្នុង​ព្រះវិហារ​នៅ​វត្ត​សំរោង​ក្នុង ដែលមាន​ទីតាំង​ឃុំ​សំរោង​ក្នុង ស្រុក​ឯក​ភ្នំ ខេត្តបាត់ដំបង ដែល​ពួក​ប៉ុលពត​យក​ធ្វើជា​គុក​៕B/