លោក​ឧកញ៉ា សៀង​ណាំ ជួប​លោកគ្រូ​អ្នកគ្រូ​ទូទាំង​ស្រុក​ពួក​ចំនួន​១៣១៦​នាក់​

1032
ចែករម្លែក

ដោយ : គូលែន / សៀមរាប ៖ កាលពី​ព្រឹក​ថ្ងៃទី​២៤ ខែមិថុនា ឆ្នាំ​២០១៨​នេះ លោក​ឧកញ៉ា សៀង ណាំ តំណាងរាស្ត្រ​មណ្ឌល​សៀមរាប នាយ​ឧ​ត្ត​ម​សេនីយ៍ ខេង​សុមេធ អគ្គ​ស្នងការរង​នគរបាលជាតិ និង​លោក ឈឹម ម៉ា បាន​នាំយក​សៀវភៅ​កំណាព្យ​អប់រំ​របស់​បណ្ឌិត អ៊ូ ចុង និង​ក្រម ង៉ុ​យ និង​ថវិកា ដែលជា​អំណោយ​សម្តេច តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី​ហ៊ុនសែន ជូន​លោកគ្រូ អ្នកគ្រូ ទូទាំង​ស្រុក​ពួក ខេត្តសៀមរាប​។​

លោក​ឧកញ៉ា សៀង​ណាំ តំណាងរាស្ត្រ​មណ្ឌល​សៀមរាប បាន​មានប្រសាសន៍ថា សៀវភៅ​កំណាព្យ​អប់រំ​របស់​បណ្ឌិត អ៊ូ ចុង និង​ក្រម ង៉ុ​យ ចំនួន​២៦៣២​ក្បាល ត្រូវបាន​យកមក​ចែកជូន​លោកគ្រូ អ្នកគ្រូ​នៅ​ទូទាំង​ស្រុក​ពួក មាន​ចំនួន​១៣១៦​នាក់ និង​បាន​នាំយក​នៅ​ថវិកា​ចំនួន​៦៥.៨០០.០០០​រៀល​យកទៅ​ចែកជូន​លោកគ្រូ អ្នកគ្រូ​។​

លោក​ឧកញ៉ា សៀង​ណាំ បាន​បន្តថា លោកគ្រូ អ្នកគ្រូ គឺជា​សេដ្ឋី​ចិត្តបុណ្យ​នៃ​កេ​រ្ត៍​ឈ្មោះ​ដែលមាន​ទ្រព្យសម្បត្តិ​មហាសាល​នោះ​គឺ ចំណេះដឹង សីលធម៌ គុណធម៌ និង​ជា​ឪពុកម្តាយ​ទី​២​ដែល​ចូលរួម​បង្កើត​ចំណេះដឹង បទពិសោធន៍ កម្លាំងកាយ​ចិត្ត សីលធម៌ គុណធម៌​ដើម្បីឱ្យ​មនុស្ស​ម្នាក់​ពេញលក្ខណៈ​។​

​លោក​តំណាងរាស្ត្រ បាន​បន្តថា អនាគតកាល​គឺ​ផ្អែកលើ​លំនឹង​សុខសន្តិភាព លំនឹង​ស្ថេរភាព ទិសដៅ​ផែនការ និង​គោលនយោបាយ​ច្បាស់លាស់ និង​ចក្ខុវិស័យ​វែងឆ្ងាយ​។ និរន្តរភាព​នៃ​សន្តិភាព ស្ថេរភាព និរន្តរភាព​នៃ​ការដឹកនាំ​នេះ​សំខាន់​ណាស់​ព្រោះ​និរន្តរភាព​ទាំងនេះ​នឹង​ធានា​ដល់​និរន្តរភាព​ផ្សេងទៀត​។ អ្វីដែល​យើង​មាន​សព្វថ្ងៃនេះ​គឺជា​មោទនភាព ប៉ុន្តែ​ដែល​សំខាន់​ជាង​នេះ​គឺ​បន្ត​និរន្តរភាព រាជរដ្ឋាភិបាល​ដែល​ដឹកនាំ​ដោយ​សម្តេច​តេ​ជោ ហ៊ុន សែន គឺមាន​ធនធានមនុស្ស​ដែលមាន​បទពិសោធន៍​គ្រប់គ្រាន់​ក្នុងការ​ដឹកនាំ​ប្រទេស ក្នុងការ​ថែរក្សា​សុខសន្តិភាព ស្ថេរភាព​និង​មាន​គោលនយោបាយ​ច្បាស់លាស់ សូម​លោកគ្រូ អ្នកគ្រូ បន្ត​ជឿទុកចិត្ត​ចំពោះ​ការដឹកនាំ​របស់​រាជរ​ដ្ឋា​ភិ​បាល​ដែលមាន​សម្តេច ហ៊ុន សែន ដឹកនាំ​។

​លោក​សៀង​ណាំ បានបញ្ជាក់​ទៀតថា ដូច្នេះ​សូម​លោកគ្រូ អ្នកគ្រូ អញ្ជើញ​ទៅ​បោះឆ្នោត​ទាំងអស់គ្នា ហើយ​សម្រេច​ជ្រើសរើស​មេដឹកនាំ​ដែល​ខ្លួន​ពេញចិត្ត គឺ​បោះឆ្នោត​ជូន​គណបក្ស​ប្រជាជន​កម្ពុជា​ដើម្បីឱ្យ​សម្តេច​តេ​ជោ ហ៊ុន សែន ដឹកនាំ​ប្រទេស​ឱ្យមាន​លំនឹង​ជា​បន្តទៅទៀត​។​

​សូមបញ្ជាក់ថា វិស័យ​អប់រំ​នេះហើយ​បានធ្វើឱ្យ​ប្រទេស​មានការ​រីកចម្រើន​មកដល់​សព្វថ្ងៃនេះ រាជរដ្ឋាភិបាល​យកចិត្ត​ទុកដាក់​ណាស់​ទៅលើ​ការងារ​នេះ​ជា​អាទិភាព​របស់​រាជរ​ដ្ឋា​ភិ​បាល​។​ជាក់ស្តែង​ការចំណាយ​របស់​រាជរ​ដ្ឋា​ភិ​បាល​ខ្ពស់​លើ​វិស័យ​អប់រំ​បើ​ប្រៀបធៀប​នឹង​វិស័យ​ផ្សេងៗ ដែល​៨០%​នៃ​ថវិកាជាតិ​អនុ​ម៍​ត​ដោយ​សភា ផ្តោត​សំខាន់​លើ​យកចិត្តទុកដាក់​លើ​ជីវភាព​របស់លោក​គ្រូ អ្នកគ្រូ​តាមរយៈ​ការ​តម្លើង​ប្រាក់បៀវត្ស​លោកគ្រូ អ្នកគ្រូ ការបណ្តុះបណ្តាល​សមត្ថ​ភាព និង​បង្កើន​លទ្ធភាព​លោកគ្រូ អ្នកគ្រូ ក្នុងការ​ចែករំលែក​ចំណេះដឹង​ដល់​សិស្សានុសិស្ស ការកសាង​ហេដ្ឋារចនាសម្ព័ន្ធ​ក្នុង​វិស័យ​អប់រំ​។ នេះ​គឺជា​ការយកចិត្តទុកដាក់​របស់​រាជរដ្ឋាភិបាល​និង​ជា​មោទនភាព​របស់​វិស័យ​អប់រំ​របស់​យើង​៕B​

លោក​ឧកញ៉ា សៀង​ណាំ ជួប​លោកគ្រូ​អ្នកគ្រូ​ទូទាំង​ស្រុក​ពួក​ចំនួន​១៣១៦​នាក់​ (រូបថត ៖ ខេងរ៉ា)