លោក​ឧកញ៉ា សៀង​ណាំ អញ្ជើញ​ចូលរួម​បុណ្យ​ឧបដ្ឋានសាលា និង​សមិទ្ធផល​នានា​ក្នុង​វត្ត ខេមរា​សាមគ្គី​មុនី​រង្សី​

2519
ចែករម្លែក

ដោយ​: គូលែន / សៀមរាប​: កាលពី​ព្រឹក​ថ្ងៃទី​១ ខែឧសភា ឆ្នាំ​២០១៨​នេះ លោក​ឧកញ៉ា សៀង ណាំ តំណាងរាស្ត្រ​មណ្ឌល​សៀមរាប បាន​អញ្ជើញ​ជា​អធិបតីភាព​ក្នុង ពិធីបុណ្យ​ឆ្លង​ឧបដ្ឋានសាលា និង​សមិទ្ធផល​នានា​ក្នុង​វត្ត ខេមរា​សាមគ្គី​មុនី​រង្សី ស្ថិតក្នុង ឃុំ​ពួក ស្រុក​ពួក ខេត្តសៀមរាប​។​

​លោក​ឧកញ៉ា សៀង​ណាំ បាន​មានប្រសាសន៍ថា សមិទ្ធផល​ថ្មី​នេះ​ពិតជា​បានរួម​ចំណែក​យ៉ាង​ធំធេង​ជាមួយ​រាជរដ្ឋាភិបាល​កម្ពុជា ដែលមាន​សម្តេច​តេ​ជោ ហ៊ុន សែន ជា​ប្រមុខ​ដឹកនាំ ព្រោះថា​សមិទ្ធផល​ទាំងនេះ​ក៏បាន​កាត់បន្ថយ​នៅ​ភាពក្រីក្រ ជូន​ប្រជាពលរដ្ឋ​បាន​យ៉ាង​ធំធេង​បំផុត​។​

​លោក​ឧកញ៉ា សៀង​ណាំ ក៏បាន​បញ្ជាក់ដែរថា វិស័យ​ពុទ្ធចក្រ​និង​អាណាចក្រ​បាន​ដើរ​ទន្ទឹមគ្នា ដែល​រាជ​រដ្ឋ​ភិ​បាល​កម្ពុជា​ក៏ដូចជា​ព្រះសង្ឃ ប្រជាពលរដ្ឋ និង​សប្បុរសជន បាន​ចេញមុខ​យ៉ាងសកម្ម​ក្នុងការ​អភិវឌ្ឍន៍​អោយមាន​ការរីកចម្រើន​។​

​ក្នុងឱកាស​នោះដែរ លោក​ឧកញ៉ា សៀង ណាំ បាន​ចូលរួម​បច្ច័យ​សម្រាប់​វត្ត​ខេមរា​សាមគ្គី​មុនី​រង្សី ចំនួន​៤៥០០​ដុល្លារ​អាមេរិក និង​ចែកជូន​លោកយាយ លោក​តាជី ចំនួន​១៩០​នាក់ ក្នុង​ម្នាក់ៗ​ទទួលបាន​ក្រណាត់ស​១​ដុំ​និង​ប្រាក់​៥០០០​រៀល​, ប្រជាពលរដ្ឋ​ចំនួន​៣១០​នាក់​ម្នាក់ៗ​ជូន​សារុង​១, កម្លាំង​ការពារ​ចម្រុះ ទទួលបាន​ថវិកា​ចំនួន​៤០​ម៉ឺន​រៀល​៕ ល​