លោក​ឧកញ៉ា សៀង​ណាំ អញ្ជើញ​ចូលរួម​រំលែក​ទុក្ខ​ជាមួយ​គ្រួសារ​សព​ដែល​ស្លាប់​៤​នាក់​ដោយសារ​គ្រោះថ្នាក់​ចរាចរណ៍​នៅ​ស្រុក​ពួក

952
ចែករម្លែក

​ដោយ​: គូលែន / សៀមរាប​: កាលពី​ថ្ងៃទី​២៧ ខែមិថុនា ឆ្នាំ​២០១៨ នៅវេលា​ម៉ោង ៩​និង​៤០​នាទី មាន​ករណី​គ្រោះថ្នាក់​មួយ​ត្រង់ចំណុច​ផ្លូវជាតិ​លេខ​៦ ក្នុងភូមិ​ដំណាក់​ស្លា​ញ​ឃុំ​សសរស្តម្ភ ស្រុក​ពួក ខេត្តសៀមរាប បង្កដោយ​រថយន្ត​Camry​ពណ៌​ត្រី​ឆ្លូញ បើកបរ​មកពី​លិចទៅ​កើត​ដោយ​ដឹក​អ្នកដំនើរ​ចំនួន​៥​នាក់ បាន​បុក​ម៉ូតូ​C125 មួយគ្រឿង បើកបរ ដោយ​ឈ្មោះ​សុន សែន ភេទ​ប្រុស អាយុ​៣៤​ឆ្នាំ មុខរបរ ធ្វើស្រែ​ស្នាក់ នៅ​ភូមិ​ច្រនៀង​ឃុំ​ព្រៃ​ជ្រូក ស្រុក​ពួក ខេត្ត សៀមរាប​បើកបរ​ពី​កើ​តទៅ​លិច ដោយ​ដឹក​ប្រពន្ធ​និង​កូន​២​នាក់​បណ្តាល​ឲ្យ​ស្លាប់​ទាំង​៤​នាក់​និង​ខាង​ឡាន របួសស្រាល​៥​នាក់​។​

​នៅ​ថ្ងៃទី​២៨ ខែ​មិ​ថិ​នា ឆ្នាំ​២០១៨​នេះ លោក​ឧកញ៉ា​សៀង ណាំ តំណាងរាស្ត្រ​មណ្ឌល​សៀមរាប ក៏បាន​អញ្ជើញ​ទៅ​ចូលរួម​រំលែក​ទុក្ខ​និង​ចូល​បច្ច័យ​បុណ្យសព នៅ​ភូមិ ច្រនៀង ឃុំ​ព្រៃ​ជ្រូក ស្រុក​ពួក ខេត្តសៀមរាប ដែលជា​ទីលំនៅ​របស់​ស​ព​។​

​លោក​ឧកញ៉ា​សៀង ណាំ តំណាងរាស្ត្រ​មណ្ឌល​សៀមរាប បាន​មានប្រសាសន៍ថា រូបលោក​មានការ​សោកស្តាយ​យ៉ាងខ្លាំង​ចំពោះ​ឧ​ប​ទ្ធ​វ​ហេតុ​គ្រោះថ្នាក់​ចរាចរ​ដ៏​រន្ធត់​មួយ​នេះ​។​
​បើតាម​គ្រួសារ​សព​បាន​និយាយថា ជនរងគ្រោះ​ដែល​បាន​ស្លាប់ ទាំង​៤​នាក់ នៅសល់ កូនប្រុស​ម្នាក់​ដែល​មិនបាន​ទៅជា​មួយ ក្មួយ​កំពុង​រៀន​ថ្នាក់​ទី​៩ នៅ​អនុវិទ្យាល័យ​សម្តេច ហ៊ុន សែន​ខេត្តសៀមរាប​ឥឡូវនេះ​ពេល​អត់​ពី​ឪពុកម្តាយ​ក្មួយ​ទៅ​សាច់ញាតិ​ក៏មាន​ជីវភាព​ក្រីក្រ​ទៀត ដោយបាន​ស្នើអោយ​លោក​ឧកញ៉ា​ជួយ​។​

​លោក​សៀង ណាំ បាន​បន្តថា រូបលោក​បានទទួល​យក​តាម​សំណូមពរ ដោយ​ជួយ​ធានា​ចឹ​ញ្ចឹ​ម​ក្មួយ​ឲ្យ​បាន​បន្ត​ការសិក្សា ទៅមុខទៀត​៕ ល​

#