លោក​ឧកញ៉ា ហ៊ុយ ភៀវ ជាប់ឆ្នោត​ជា​ប្រធានសភា​ពាណិជ្ជកម្ម ខេត្តសៀមរាប​-​ខេត្ត​ឧ​ត្ត​រ​មានជ័យ អាណត្តិ​ទី​២​លើក​ទី​២

643
ចែករម្លែក

ដោយ​: បាយ័ន / សៀមរាប​: លោក​ឧកញ៉ា ហ៊ុយ ភៀវ ត្រូវបាន​ជ្រើសតាំង​ជា​ប្រធានសភា​ពាណិជ្ជកម្ម ខេត្តសៀមរាប​-​ខេត្ត​ឧ​ត្ត​រ​មានជ័យ ក្នុង​អាណត្តិ​ថ្មី​ជា​បន្តទៀត​។ នេះ​ជាការ​បញ្ជាក់​អោយដឹងពី​លោក វ៉េង សុធី រដ្ឋលេខាធិការ​ក្រសួងពាណិជ្ជកម្ម នា​រសៀល​ថ្ងៃទី​០៥ ខែឧសភា ឆ្នាំ​២០១៩ ក្នុង​ពិធី​បោះឆ្នោត​ជ្រើសរើស​សមាជិក​ជ្រើសតាំង​សភាពាណិជ្ជកម្ម មណ្ឌល សៀមរាប​-​ឧ​ត្ត​រ​មានជ័យ អាណត្តិ​ទី​២​លើក​ទី​២​។​

​លោក វ៉េង សុធី រដ្ឋលេខាធិការ​ក្រសួងពាណិជ្ជកម្ម ក៏​ជំ​រុញឱ្យ​ប្រធានសភា​ពាណិជ្ជកម្ម​ខេត្តសៀមរាប​-​ឧ​ត្ត​រ​មាន ជ័យ​អាណត្តិ​ថ្មី​ជួយ​សម្របសម្រួល និង​ទាក់ទាញ​វិនិយោគិន​បរទេស​ឱ្យមក​បណ្តាក់ ទុន វិនិយោគ​នៅ​ខេត្តសៀមរាប​ឱ្យបាន​កាន់តែច្រើន​បន្ថែម​ទៀត ខណៈ​នៅ​ប៉ុន្មាន​ឆ្នាំ​ចុង ក្រោយ នេះ​សភាពាណិជ្ជកម្ម​កម្ពុជា បាន និង​កំពុង​ធ្វើឱ្យ​វិនិយោគិន​បរទេស​កាន់តែ​មា​នភា​ព ជឿជាក់ និង​មក​ធ្វើការ​វិយោគ​នៅ​កម្ពុជា​កាន់តែច្រើន​។​

​លោក​បាន​មានប្រសាសន៍ថា សភា​ពាណិជ្ជ កម្ម​កម្ពុជា ក៏ដូចជា​សភាពាណិជ្ជកម្ម​ខេត្ត គឺមាន​តួនាទី​យ៉ាងសំខាន់​ក្នុងការ​ប្រមូលផ្តុំ វិស័យ​ឯកជន​មក​ជជែក​ពិភាក្សាគ្នា ធ្វើយ៉ាងណា​ឱ្យ​អាជីវកម្ម​របស់​ពួកគាត់​ដំណើរការ​ទៅ មុខ​កាន់តែ​ល្អប្រសើរ ស្របគ្នា​ទៅ​យុទ្ធសាស្ត្រ​របស់​រដ្ឋាភិបាល​។ ក្រៅពី​ការប្រមូលផ្តុំ​វិស័យ ឯកជន​ក្នុងស្រុក​មក​ជជែក​ពិភាក្សាគ្នា សភាពាណិជ្ជកម្ម ក៏មាន​តួនាទី​ជួយ​សម្រួល​ដល់ វិ​យោគិន​បរទេស​ឱ្យ​ជួប​ជាមួយ​វិ​យោគិន​ក្នុងស្រុក ក្នុងការ​ពិភាក្សា និង​ចាប់​ដៃគូ​ធ្វើ អាជីវកម្ម​ផងដែរ​។​

​លោក​បាន​បញ្ជាក់ថា បច្ចុប្បន្ននេះ​វិយោគ​គិ​នប​រទេស​ច្រើន បានមក​ទំនាក់ទំនង ធ្វើការ​វិនិយោគ​ទុក​នៅ​កម្ពុជា តាមរយៈ​សភាពាណិជ្ជកម្ម​កម្ពុជា និង​ពាណិជ្ជកម្ម​ខេត្ត​នានា ដោយសារ​ពួកគេ​យល់ឃើញថា សភាពាណិជ្ជកម្ម​កម្ពុជា និង​សភាពាណិជ្ជកម្ម​ខេត្ត គឺមាន​ការ គាំទ្រ​ពី​រដ្ឋាភិបាល និង​មានការ​ប្រមូលផ្តុំ​វិស័យ​ឯកជន​ក្នុងស្រុក ដែល​ធ្វើឱ្យ​ពួកគេ​ជឿទុកចិត្ត និង​អាច​ចាប់​ដៃគូ​បណ្តាក់ទុន​វិនិយោគ​បាន​។​

​លោក​ឧកញ៉ា ហ៊ុយ ភៀវ ប្រធានសភា​ពាណិជ្ជកម្ម​ខេត្តសៀមរាប​-​ឧ​ត្ត​រ​មានជ័យ ដែល​ទើបតែ​ជាប់ឆ្នោត​ជាថ្មី បាន​ប្តេជ្ញា​ថា ដោយមាន​ការបោះឆ្នោត​គាំទ្រ​រូបលោក​ឱ្យធ្វើជា ប្រធានសភា​ពាណិជ្ជកម្ម​ខេត្តសៀមរាប​-​ឧ​ត្ត​រ​មានជ័យ​បន្តទៀត ពី​ណាក់​អាជីវករ​ក្នុង​ខេត្ត លោក និង​ខិតខំ​ឱ្យ​អស់ពី​លទ្ធភាព​ក្នុង​ការជួយ​ដោះស្រាយ​បញ្ហា​ផ្សេងៗ ដែល​អាជីវករ​នៅ ក្នុង​ខេត្តសៀមរាប​និង​ឧ​ត្ត​រ​មានជ័យ​បាន​ជួបប្រទះ​។​

​លោក​បាន​បញ្ជាក់ថា នៅក្នុង​អំឡុងពេល​៣​ឆ្នាំ​កន្លងមកនេះ សភាពាណិជ្ជកម្ម​មណ្ឌល​ខេត្តសៀមរាប​-​ឧ​ត្ត​រ​មានជ័យ បានរៀបចំ​ឱ្យ​ជំនួប​ចាប់​ដៃគូ ពាណិជ្ជកម្ម​នៅក្នុង​ស្រុក និង​នៅក្រៅ​ប្រទេស​ជាច្រើន​ដូចជា ជាមួយនឹង​ប្រទេស​ចិន ថៃ វៀតណាម នេ​ប៉ាល់ អូស្ត្រាលី សិង្ហ​បុរី និង​ប្រទេស​ផ្សេងៗ​ជាច្រើន​ទៀត​។ នៅក្នុង​ឆ្នាំ​២០១៩ នេះ សភាពាណិជ្ជកម្ម​មណ្ឌល​ខេត្តសៀមរាប​-​ឧ​ត្ត​រ​មានជ័យ បាន​បង្កើត​ឱ្យ​ផ្សារ​សភា​ពាណិជ្ជ កម្ម​ខេត្តសៀមរាប ដោយ​ផ្តោត​សំខាន់​ទៅលើ​បន្លែ និង​ផលិតផល​កសិកម្ម​ក្នុងស្រុក ដែល​លក់ នូវ​រាល់ថ្ងៃ​សៅរ៍ និង​អាទិត្យ ដើម្បីឱ្យ​ប្រជាកសិករ សមាគម​កសិកម្ម អាច​លក់​បន្លែ ឬ​ផលិត ផល​ដែល​ផលិត​បាន ដល់​អ​ថិ​តិ​ជន​ផ្ទាល់​តែម្តង​។ ផ្សារ​នេះ​បាន​ដំណើរការ​រយៈពេល​ជា​២​ខែ មកហើយ ដែលមាន​ទីតាំង​បរិវេណ​សួនច្បារ​ព្រះរាជដំណាក់ និង​ជិត​មណ្ឌល​ព័ត៌មាន​ទេស ចរណ៍​៕ ល​