លោក​ឧត្ដមសេនីយ៍ទោ ស សំបូរ​ធន ឡើងជា​នាយសេនាធិការ​ប៉េអឹម​លើ​ផ្ទៃ​ប្រទេស​

1412
ចែករម្លែក
  • 189
    Shares

ដោយ​: មុនី​រ័ត្ន / ភ្នំពេញ​: លោក​ឧត្ដមសេនីយ៍ទោ ស សំបូរ​ធន នាយក​មជ្ឈមណ្ឌល​ហ្វឹកហ្វឺន​ភ្នំ​ជំ​រាយ នឹងត្រូវ​ផ្លាស់ប្តូរ​មុខងារ​ទៅកាន់​តំណែង​ជា​នាយសេនាធិការ នៃ​បញ្ជាការដ្ឋាន​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស ជំនួស​នាយ​ឧ​ត្ត​ម​ស​សេនីយ៍ វង្ស ពិ​សេន ដែល​ទៅកាន់​តួនាទី​ជា​អគ្គមេបញ្ជាការ នៃ​កងយោធពល​ខេមរភូមិន្ទ ជំនួស​នាយ​ឧ​ត្ត​ម​សេន​នី​យ៍ ប៉ុល សារឿន​។

​ឧត្ដមសេនីយ៍ទោ ស សំបូរ​ធន (រូបឯកសារ)

​ចំណែក​លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី ហែម វុទ្ធី ស្នងការរង ស្នងការដ្ឋាន​បច្ចេកទេស​សន្ត​សុខ នៃ​នៃ​បញ្ជាការដ្ឋាន​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស ទៅជា​នាយក​នាយក​មជ្ឈមណ្ឌល​ហ្វឹកហ្វឺន​ភ្នំ​ជំ​រាយ ជំនួស​លោក​ឧ​ត្ត​ម​សេនីយ៍​ទោ ស សំបូរ​ធន​។​

​លោកនាយ​ឧ​ត្ត​ម​សេនីយ៍ សៅ សុខា អគ្គ​មេបញ្ជាការរង មេបញ្ជាការ​កង​រាជ​អាវុធ​ហ​ហត្ថ​លើ​ផ្ទៃ​ប្រទេស នឹង​ធ្វើជា​អធិបតីភាព ក្នុង​ពិធី​ប្រកាស​មុខតំណែង​នាយសេនាធិការ​ចម្រុះ កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស នៅ​ព្រឹក​ថ្ងៃទី​១៤ ខែកញ្ញា ឆ្នាំ​២០១៨ ស្អែក​នេះ នៅ​ទីបញ្ជាការដ្ឋាន​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស​៕