លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី បែន តារា ចូលកាន់​តំណែង​ជា​ស្នងការ​នគរបាល​ខេត្ត​កែប

963
ចែករម្លែក

​ភ្នំពេញៈ បូកគោ​/​ភ្នំពេញៈ ពិធីការ​ផ្លាស់ប្តូរ​ស្នងការ​នគរ​នគរបាល​ខេត្ត​កែប បានធ្វើ​ឡើង​នៅ​ព្រឹក​ថ្ងៃទី​២៤ ខែ​សីហា ឆ្នាំ​២០១៨​នេះ ក្រោម​អធិបតីភាព​លោកនាយ​ឧ​ត្ត​ម​ស​សេនីយ៍ ប៉ែន វិបុល អគ្គ​ស្នងការរង​នគរបាល​ជាតិ និង​ជា​ប្រធាន​នាយកដ្ឋាន​បុគ្គលិក និង​លោក​កែន ស​ត្ថា អភិបាលខេត្ត​កែប​។

លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី បែន តារា ចូលកាន់​តំណែង​ជា​ស្នងការ​នគរបាល​ខេត្ត​កែប(រូបខាងឆ្វេងនិងស្តាំបំផុតលោកឧត្តមសេនីយ៍អ៊ីង សំអុល

​នៅក្នុង​ពិធីលោក​ឧ​ត្ត​ម​សេនីយ៍​ត្រី បែន តារា អតីត​ស្នងការរង​នគរបាល​ខេត្ត​ព្រះសីហនុ ត្រូវបាន​ប្រកាស​ចូលកាន់​ជា​តំណែង​ជា​ស្នងការ​នគរបាល​ខេត្ត​កែប ជំនួស​លោក​ឧ​ត្ត​ម​សេនីយ៍​ឯក អ៊ីង សំអុល ដែល​ត្រូវ​ផ្លាស់ប្តូរ​ភារកិច្ច​កាន់​តួនាទី​ជា​ប្រធាន​នាយកដ្ឋាន​កិច្ចការ​ប៉ុស្តិ៍នគរបាល​រដ្ឋបាល នៃ​អគ្គស្នងការ​នគរបាល​ជាតិ​។​

ក្នុងពិធីនេះ​លោកនាយ​ឧ​ត្ត​ម​​សេនីយ៍ ប៉ែន វិបុលបាន​ជំរុញ​ឲ្យ​មន្ត្រីនគរបាល​ខេត្តរ​កែប​ទាំងអស់​ត្រូវ​សាមគ្គី​ផ្ទៃក្នុង និង​បញ្ចៀស​ឲ្យ​បាន​ពី​ការប្រកាន់​បក្ខពួកនិយម​នៅក្នុង​អង្គភាព​ធ្វើការ និង​ត្រូវ​រួមគ្នា​ធ្វើការ​បម្រើ​ប្រជាពលរដ្ឋ​។

លោកនាយ​ឧ​ត្ត​ម​ស​សេនីយ៍ ប៉ែន វិបុល អគ្គ​ស្នងការរង​នគរបាលជាតិ និង​ជា​ប្រធាន​នាយកដ្ឋាន​បុគ្គលិក

​សូមជម្រាបថា លោក​ឧ​ត្ត​ម​សេនីយ៍​ឯក អ៊ីង សំអុល ត្រូវបាន​​​ផ្ទេរតំណែង​ពី​ដ្ន​ង​ការ​នគរបាល​ខេត្ត​កែប ទៅជា​ប្រធាន​នាយកដ្ឋាន​កិច្ចការ​ប៉ុស្តិ៍នគរបាល​រដ្ឋបាល កាលពី​ថ្ងៃទី​៩ ខែកក្កដា ឆ្នាំ​២០១៨​។ នៅ​ថ្ងៃទី​១១ ខែកក្កដា ឆ្នាំ​២០១៨ ត្រូវបាន​ព្រះមហាក្សត្រ ចេញ​ព្រះរាជក្រឹត្យ​ត្រាស់បង្គាប់​ដំឡើង​ឋានន្តរស័ក្តិ​ជា​ឧ​ត្ត​ម​សេនីយ៍​ឯក​។ លោក​ប្រកាស​ចូលកាន់​តំណែង​ជា​ប្រធាន​នាយកដ្ឋាន​កិច្ចការ​ប៉ុស្តិ៍នគរបាល​រដ្ឋបាល នៃ​អគ្គស្នងការ​នគរបាល​ជាតិ កាលពី​ព្រឹក​ថ្ងៃទី​២២ ខែសីហាកន្លងទៅថ្មីៗនេះ៕​សរន

លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី បែន តារា