លោក​ឧ​ត្ត​ម​សេនីយ៍​មេបញ្ជាការ​យក​ថវិកា​ជូន​អតីតយុទ្ធជន​និង​នាំ​គ្រូពេទ្យ​ព្យាបាល​ជំងឺ​

241
ចែករម្លែក

ដោយៈ​សៅ​វ៉ាន់ឌី​/​ព្រះវិហា​រៈលោក​ឧ​ត្ត​ម​សេនីយ៍​ទោ​ច័ន្ទ​សុ​ភ័​ក្ដ្រា​មេបញ្ជាការ​កងទ័ព​ខេត្តព្រះវិហារ​និង​ជា​ប្រធាន​ស​.​អ​.​ក​ខេត្ត​រួម​មន្ត្រីក្រោមឱវាទ​និង​អាជ្ញាធរ​ដែនដី​កាលពី​ព្រឹក​ថ្ងៃទី​៥​ខែកញ្ញា​ឆ្នាំ​២០១៩​បាន​យក​ថវិកា​ជូន​អតីតយុទ្ធជន​ម្នាក់​និង​នាំយក​គ្រូពេទ្យ​ទៅពិនិត្យ​ជំងឺ​។​អតីតយុទ្ធជន​ម្នាក់​រូបនោះ​ឈ្មោះ​ជ្រូក​វៃ​ភេទ​ប្រុស​អាយុ​៦៥​ឆ្នាំ​ជា​និវត្តន៍​ជន​ដែល​កំពុងមាន​ជំងឺ​សម្រាក​ព្យាបាល​នៅផ្ទះ​ភូមិ​ពោធិ៍​ឃុំ​ពោធិ៍​ស្រុក​ត្បែងមានជ័យ​ខេត្តព្រះវិហារ​។​

​លោក​ប្រធាន​សអក​ខេត្តព្រះវិហារ​បាន​នាំយក​អំណោយ​ដ៏​ថ្លៃថ្លា​របស់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ​ហ៊ុនសែន​និង​ជា​ប្រធាន​សមាគម​អតីតយុទ្ធជន​កម្ពុជា​ឧបត្ថម្ភ​ជូន​រួមមាន​ថវិកា​ចំនួន​២០០.០០០​រៀល​និង​សម្ភារៈ​មួយចំនួន​ដូចជា​៖​ទឹកក្រូច​១​កេស​,​មី​១​កេស​,​ទឹក​សុទ្ធ​១​កេស​,​ទឹកស៊ីអ៊ីវ​២​យួរ​,​ទឹកត្រី​២​យួរ និង​ក្រុមការងារ សអក ស្រុក​ថវិកា ១៥០.០០០​រៀល​។​

​លោក​ប្រធាន​សអក​ខេត្តព្រះវិហារ​បាន​ឧបត្ថម្ភ​ថវិកា​ប្រចាំខែ​ចំនួន​២០០.០០០​រៀល​បន្តទៀត​ជូន​លោកស្រី​តាប់​អ៊ី​ន​អាយុ​៤២​ឆ្នាំ​សមាជិក​សអក​ខេត្តព្រះវិហារ​ជា​គ្រួសារ​ពលី​រស់នៅ​ភូមិ​ត្រាវ​គៀត​ឃុំ​ថ្មី​ស្រុក​គូលែន​ខេត្តព្រះវិហារ​សម្រាប់​ព្យាបាល​ជំងឺ​ប្រចាំកាយ​និង​ផ្គត់ផ្គង់​ជីវភាព​រស់នៅ​ប្រចាំថ្ងៃ​៕S/​