លោក​ឧ​ត្ត​ម​សេនីយ៍​ឯក ហ៊ុន ម៉ា​ណែ​ត ជួប​ជាមួយ​មេ​បញ្ជាការដ្ឋាន​សង្គ្រាម​ពិសេស​ថៃ

338
ចែករម្លែក

ដោយ:មុនីរ័ត្ន​/​ភ្នំពេញ ៖ ​ដំណើរ​ទស្សនកិច្ច​នៃ​គណៈប្រតិភូ​កងទ័ពជើងគោក​នៃ​កងយោធពល​ខេមរភូមិន្ទ​ដែល​ដឹកនាំ​ដោយ​ឧ​ត្ត​ម​សេនីយ៍​ឯក ហ៊ុន ម៉ា​ណែ​ត អគ្គមេបញ្ជាការ​រង​នៃ​កង​យុទ្ធ​ពល​ខេមរភូមិន្ទ និង​ជា​មេបញ្ជាការ​កងទ័ពជើងគោក យ៉ាង​កក់ក្តៅ​ដោយ ស៊ូ​ណៃ ប្រា​ភុ​ឆា​ណៃ (SUNAI PRAPHUCHANAI) នាយក​បញ្ជាការដ្ឋាន​ស​ង្គ្រា​ម​ពិសេស នៅ​ថ្ងៃទី ២ ខែមេសា ឆ្នាំ​២០១៩ នៅ​ទីបញ្ជាការ​បញ្ជាការដ្ឋាន​សង្គ្រាម​ពិសេស​។

​គោលបំណង​នៃ​ជំនួប​ពិភាក្សា​ការងារ​នេះ​ គឺ​សិក្សា​ស្វែងយល់​អំពី​បញ្ជាការដ្ឋាន​សង្គ្រាម​ពិសេស​នៃ​ព្រះរាជាណាចក្រ​ថៃឡង់ និង​ដើម្បី​ពិភាក្សាគ្នា​ដើម្បី​បង្កើត​ទំនាក់ទំនង​រវាង​បញ្ជាការដ្ឋាន​សង្គ្រាម​ពិសេស និង​កងទ័ពជើងគោក​កម្ពុជា​ក្នុងការ​បណ្ដុះបណ្ដាល​បង្កើន​សមត្ថភាព​កងទ័ព​ក​ម្ពុ​ជា​។​

​ភាគី​ថៃ​បាន​ស្វាគមន៍​យ៉ាង​កក់ក្តៅ​ចំពោះ​វត្តមាន ឧ​ត្ត​ម​សេនីយ៍​ឯក ហ៊ុន ម៉ា​ណែ​ត និង​គណៈប្រតិភូ​កងទ័ពជើងគោក​។ ភាគី​ថៃ បញ្ជាក់​ពី​ការបន្ត​ទំនាក់ទំនង កិច្ចសហការ​ល្អ និង​គាំទ្រ​ដល់​ដំណើរការ​បណ្តុះបណ្តាល​យោធិន​នៃ​កង​យោ​ធន​ពល​ខេមរភូមិន្ទ​។​

​ឧ​ត្ត​ម​សេនីយ៍​ឯក ហ៊ុន ម៉ា​ណែ​ត បាន​ថ្លែងអំណរគុណ​ចំពោះ​រាជរដ្ឋាភិបាល និង​កងទ័ព​នៃ​ព្រះរាជាណាចក្រ​ថៃឡង់​ដែល​បាន​គាំទ្រ និង​មាន​កិច្ចសហប្រតិបត្តិការ​ល្អ​នៅក្នុង​ការបណ្ដុះបណ្ដាល​ធ​ន​ធាន​កងទ័ព​កម្ពុជា​៕B/