លោក​ឧ​ត្ត​ម​សេនីយ៍​ឯក ហ៊ុន ម៉ា​ណែ​ត ទៅ​ទស្សនកិច្ច​នៅ​អាមេរិក ​ដើម្បី​រឹតចំណង​មិត្តភាព​កង​ទ័ព​ទាំងពីរ​

409
ចែករម្លែក

ដោយ:មុនី​រ័ត្ន​/ភ្នំពេញ ៖ លោក​ឧ​ត្ត​ម​សេនីយ៍​ឯក ហ៊ុន ម៉ា​ណែ​ត អគ្គ​មេបញ្ជាការរង នៃ​កងយោធពល​ខេមរភូមិន្ទ មេបញ្ជាការ​កងទ័ពជើងគោក បាន​ដឹកនាំ​គណៈប្រតិភូ​កងទ័ព​​កម្ពុជា​អញ្ជើញ​ទៅ​បំពេញ​ទស្សនកិច្ច​ផ្លូវការ​នៅ​សហរដ្ឋអាមេរិក រយៈពេល​៥​ថ្ងៃ គឺ​ចាប់ពី​ថ្ងៃទី​០៨ ដល់​ថ្ងៃទី​១២ ខែមេសា ឆ្នាំ​២០១៩ តប​តាម​ការអញ្ជើញ​របស់​មេ​បញ្ជាការ បញ្ជាការដ្ឋាន​ប្រតិបត្តិការ​ពិសេស​តំបន់​ប៉ាស៊ីហ្វិក នៃ​កងទ័ព​សហរដ្ឋអាមេរិក​។

លោក​ឧ​ត្ត​ម​សេនីយ៍​ឯក ហ៊ុន ម៉ា​ណែ​ត បាន​ដឹកនាំ​គណៈប្រតិភូ​កងទ័ព​កម្ពុជា​ទៅកាន់​ស​រដ្ឋ​អាមេរិក​កាលពី​យ​យប់​ថ្ងៃទី​៧ ខែមេសា ឆ្នាំ​២០១៩​។​

នៅក្នុង​ដំណើរ​ទស្សនកិច្ច​ទៅកាន់​សហរដ្ឋអាមេរិក​នេះ លោក​ឧ​ត្ត​ម​សេនីយ៍​ឯក ហ៊ុន ម៉ា​ណែ​ត​នឹងចូលរួម​សិក្ខាសាលា​អន្តរជាតិ ស្តីពី​ប្រតិបត្តិការ​ពិសេស​តំបន់​ប៉ា​ស៉ី​ហ្វិ​ក « PASOC 19 »​។ នាឱកាស​នោះ​ផងដែរ មេបញ្ជាការ​កងទ័ពជើងគោក នឹង​ជួបពិភាក្សា​ការងារ​ជាមួយ​មេបញ្ជាការ​បញ្ជាការដ្ឋាន​ប្រតិបត្តិការ​ពិសេស តំបន់​ប៉ាស៊ីហ្វិក​នៃ​កងទ័ព​សហរដ្ឋអាមេរិក ក្នុង​គោលបំណង​រឹតបណ្តឹង​ចំណងមិត្តភាព និង​សហប្រតិបត្តិការ​នៃ​កងទ័ព​ប្រទេស​ទាំងពីរ កម្ពុជា​-​សហរដ្ឋអាមេរិក​។

សូមជម្រាបថា ទោះបី​កន្លងទៅ​មជ្ឈដ្ឋាន​ប្រឆាំង​មួយចំនួន​បាន​ខំប្រឹង​បំប៉ោង​ព័​ត៍​ថា សហរដ្ឋអាមេរិក បានដាក់​លោក​ឧ​ត្ត​ម​សេនីយ៍​ឯក ហ៊ុន ម៉ា​ណែ​ត ក្នុង​បញ្ជី​បំរាម​មិន​ឱ្យទៅ​សហរដ្ឋអាមេរិក ប៉ុន្តែ​រដ្ឋបាល និង​កងទ័ព​សហរដ្ឋ​អាមេរិក នៅតែ​បន្ត​ធ្វើការ​យ៉ាង​ជិតស្និត​ជាមួយ​លោក​ឧ​ត្ត​ម​សេនីយ៍​ឯក ហ៊ុន ម៉ា​ណែ​ត ជាក់ស្តែង​ការអញ្ជើញ​លោក​ឧ​ត្ត​ម​សេនីយ៍​ឯក​ទៅ​ទស្សនកិច្ច​ផ្លូវការ​នៅ​សហរដ្ឋ​អា​មេ​រិ​៕B/