លោក​ឧ​ត្ត​ម​សេនីយ​ឯក ឈួន ថាវ​រិន្ទ អញ្ជើញ​ជួប​សំណេះសំណាល​ជាមួយ​យោធិន​បញ្ជាការដ្ឋាន​ទ័ពអាកាស​

1939
ចែករម្លែក

ដោយ​: តារា​រិ​ទ្ធ / ភ្នំពេញ​: ដើម្បី​ចូលរួម​អបអរ​នាឱកាស​បុណ្យចូលឆ្នាំ​ថ្មី​ប្រពៃណី​ជាតិខ្មែរ​ខា​មុខ​នេះ​នា​ព្រឹក​ថ្ងៃទី​៦ ខែ មេសា ឆ្នាំ​២០១៨ នេះ នៅ ទីបញ្ជាការដ្ឋាន​កងទ័ព​អាកាស លោក​ឧ​ត្ត​ម​សេនីយ៍​ឯក បណ្ឌិត ឈួន ថាវ​រិន្ទ​មេបញ្ជាការរង​កទ័ព​ជើង​អាកាស​តំណាង ដ៏​ខ្ពង់ខ្ពស់ របស់លោក​នាយ​ឧ​ត្ត​ម​សេនីយ៍ សឹង សំណាង​អគ្គមេបញ្ជាការ​រង​នៃ​កងយោធពល​ខេមរភូមិន្ទ​និង​ជា​ឲ្យ​មេ​បញ្ជា ការ​បញ្ជ​ការដ្ឋាន​កងទ័ព​ជើង​អាកា​សបាន​អញ្ជើញ​ជួប​សំ​ណោះ​សំ​ណា​ល​សាកសួរ​សុខទុក្ខ ដល់​នាយទាហាន នាយ​ទា ហាន​រង និង ពលទាហាន​ចំណុះ​បញ្ជាការដ្ឋាន​កងទ័ព​ជើង​អាកាស​នៅ​រាជធានី​ភ្នំពេញ​នាឱកាស​បុណ្យចូលឆ្នាំថ្មី​ប្រ​ពែ​ណី​ជាតិខ្មែរ​។

លោក​ឧ​ត្ត​ម​សេនីយ៍​ឯក បណ្ឌិត ឈួន ថាវ​រិន្ទ មេបញ្ជាការរង​កទ័ព​ជើង​អាកាស បាន​អញ្ជើញ​ជួប​សំណេះសំណាល​ជាមួយ​យោធិន​នៅ​មូលដ្ឋាន​ទ័ពអាកាស​ពោធិចិនតុង នា​ព្រឹក​ថ្ងៃទី ៦ ខែ មេសា ដើម្បី​អបអរសាទរ​បុណ្យចូលឆ្នាំថ្មី​ប្រពៃណីជាតិ (​រូប​ថត​រី​ទ្ធ​)

​លោក​ឧ​ត្ត​ម​សេនីយ៍​ឯក​បណ្ឌិត ឈួន ថាវ​រិន្ទ​បាន​ថ្លែ​នូវ​ការកោតសរសើរ​ព្រមទាំង​វាយតម្លៃ​ខ្ពស់​ចំពោះ​សមិទ្ធផល និង​ស្នាដៃ​នានា​ដែល​យោធិន​គ្រប់រូប​ក្នុង​កងទ័ព​ជើង​អាកាស​សម្រេចបាន​ជូន​ជាតិ​មាតុភូមិ និង ភាពសុខសាន្ត​ជូន​ប្រជាពលរដ្ឋ ។​លោក បណ្ឌិត ឈួន ថាវ​រិន្ទ បាន​ពាំ​នាំនូវ​ប្រសាសន៍​ផ្តាំផ្ញើ​សាកសួរ​សុខទុក្ខ​ពីស​ម្តេច​ពិជ័យ​សេនា ទៀ បាញ់​ឧបនាយក​រដ្ឋ មន្ត្រី​រដ្ឋមន្ត្រី ក្រសួងការពារជាតិ​, អគ្គមេបញ្ជាការ ជាពិសេស​ពីស​ម្តេច​តេ​ជោ ហ៊ុនសែន​នាយករដ្ឋមន្ត្រី​និង​សម្តេច​កិត្តិ​ព្រឹទ្ធ បណ្ឌិត​ផ្ញើជូន នាយទាហាន និង​ពលទាហាន ព្រមទាំង​គ្រួសារ​ទទួលបាន​នៅ​សិរី​សួរ​ស្តី​ក្នុងឱកាស​ឆ្នាំ​ថ្មី​ប្រពៃណីជាតិ ។ ​ ​ទន្ទឹមនឹង​នេះដែរ​លោក ឈួន ថាវ​រិន្ទ​បាន​ថ្លែង​នូវ​ការកោតសរសើរ​និង​វា​តម្លៃ​ខ្ពស់​ចំពោះ​កងទ័ពអាកាស​ដែល​ស​ម្រេ ច​បាន​លទ្ធផល​គួរ​ជាទី​មោទនៈ​ក្នុង​ការសហការ​ហ្វឹកហ្វឺន​លំ​ហាត់​គ​មាស​ឆ្នាំ ២០១៨ រវាង​កងយោធពល​ខេមរភូមិន្ទ​ជាមួយនឹង កងទ័ព​រំដោះប្រជាជន​ចិន នាពេល​កនលងទៅនេះ​។

​ជាមួយនេះ​លោក​ឧ​ត្ត​ម​សេនីយ​ឯក បាន​ផ្តាំផ្ញើរ​ឲ្យ​នាយទាហាន នាយទាហានរង​និង​ពលទាហាន​ទាំងអស់​ត្រូវ​ប្តេ ជ្ញា​ការពារ​រដ្ឋធម្មនុញ្ញ ព្រះមហាក្សត្រ និង​ប្តូរផ្តាច់​ការពារ​រាជរដ្ឋាភិបាល ដែល​កើតចេញពី​ការបោះឆ្នោត និង​ប្រឆាំង​ដាច់ខាត រាល់​ទង្វើ និង​ឧ​បា​កល​បដិវត្ត​ពណ៌​ណាមួយ ដែល​បង្កឡើង​នូវ​អស្ថេរភាព​នយោបាយ និង​សុខសន្តិភាព​របស់​ប្រទេសជាតិ​។

​លោក​បណ្ឌិត ឈួន ថាវ​រិន្ទ​មេបញ្ជាការរង​បាន​ផ្តាំផ្ញើ​ដល់​យោធិន​ទាំងអស់​ត្រូវ​យកចិត្តទុកដាក់​ផង ដែរ​ក្នុងការ​ហ្វឹក ហ្វឺ​ន​បង្កើន​សម​ត្តភាព និង ថែរក្សា​ឲ្យ​បាន​គត់មត់​នូវ​អាវុធ យុទ្ធ​ភ័​ណ្ឌ និង​ត្រៀមលក្ខណៈ​ជានិច្ច​ដើម្បី​ជួយសង្គ្រោះ​រាល់​គ្រោះ មហន្តរាយ​ផ្សេងៗ ពិសេស​ធានា​ឲ្យ​បាន​ក្នុង​ចូលរួម​សហការ​ក្នុង​ភារកិច្ច​ការពារ​បូរណភាព​ដែនដី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​។ ​លោក​ឧ​ត្ត​ម​សេនីយ​ឯក​ក៏បាន​បួងសួង​ដល់​ទេវតា​ឆ្នាំ​ថ្មី​ជួយ​ថែរក្សា​ទឹកដី​នៃ​ព្រះរាជាណាចក្រ កម្ពុជា​និង​ប្រសិទ្ធិ​ពរ ជ័យ សិរី​សួរ​ស្តី ដល់​នាយទាហាន នាយទាហានរង និង​ពលទាហាន ក្នុង​មូលដ្ឋាន​ទ័ពអាកាស​ព្រមទាំង ក្រុមគ្រួសារ​ឲ្យ​ជួបតែ សេចក្តីសុខ សេចក្តី​ចម្រុងចម្រើន ក្នុង​បេសកកម្ម​ទទួល​បា​ជោគជ័យ​គ្រប់ពេលវេលា​។​

​ក្នុងឱកាស​នោះដែរ​លោក​ឧ​ត្ត​ម​សេនីយ៍​ឯក​បណ្ឌិត ឈួន ថាវ​រិន្ទ បានផ្តល់​អំណោយ​រួម​និង​ថវិកា​របស់​អង្គភាព​និង ថវិកា លោក​ផ្ទាល់​ជូន​ដល់​អង្គភាព​និង​សមាជិក​ចូលរួម​មាន​ស្រា​បៀរ និង​ទឹក​ផ្លែឈើ ២០​កេស និង ថវិកា​សរុប ចំនួន ៦.២៨០.០០០​រៀល​៕