លោក កា​ឡូ អែន​សេ​ឡូត​ទី ផ្តោត​គោលដៅ​ផ្ទេរ​លើ​ខ្សែបម្រើ អា​ឡែ​ន របស់​ក្លិប​ណា​ប៉ូ​លី

116
ចែករម្លែក

​លោក កា​ឡូ អែន​សេ​ឡូត​ទី (Carlo Ancelotti) ជា​គ្រូបង្វឹក​ក្លិប​អេ​វឺ​តុ​ន​( Everton) មាន​គម្រោង ជួបជុំ​ជាមួយ​ខ្សែបម្រើ អា​ឡែ​ន (Allan) របស់​ក្លិប​ណា​ប៉ូ​លី​( Napoli) ។​
​ ​
​កីឡាករ​ប្រេ​ស៊ី​ល​រូបនេះ​មាន​តួនាទី​សំខាន់​ក្នុង​តំបន់​បម្រើ​របស់លោក អែន​សេ​ឡូត​ទី អំឡុង ពេល​លោក​ដឹកនាំ​នៅ​ពហុ​កីឡដ្ឋាន Stadio San Paolo និង​បាន​ក្លាយជា​ផ្នែក​សំខាន់​ក្នុង ក្រុម​របស់លោក​។​
​ ​
នៅពេលនេះ បណ្តាញ​ព័ត៌មាន​អង់គ្លេស​អះអាងថា លោក អែន​សេ​ឡូត​ទី កំពុង​ផ្តោត​គោល ដៅ​ផ្ទេរ​កីឡាករ​វ័យ​២៩​ឆ្នាំ​រូបនេះ ខណៈពេល​លោក​ទំនងជា​ចង់​ពង្រឹង​ក្រុម Everton ប៉ុន្តែ​ប្រហែលជា​ត្រូវ​រង់ចាំ​រហូតដល់​រដូវ​ក្តៅ​។​
​ ​
អា​ឡែ​ន នៅសល់​កិច្ចសន្យា​ជាមួយ​ក្លិប Napoli ដល់​រដូវក្តៅ​ឆ្នាំ​២០២៣​ហើយ​ក្លិប​នេះ​មិន​ទំនង ជា​បណ្តោយ​ឲ្យ​កីឡាករ​សំខាន់​របស់ខ្លួន​ចាកចេញ​នៅ​ពាក់កណ្តាល​រដូវ​នេះ​ទេ​។​
​ ​
អា​ឡែ​ន បានបង្ហាញ​មុខ​២០​លើក​នៅ​គ្រប់​ការប្រកួត​នៅ​រដូវ​កាល​នេះ ប៉ុន្តែ​រំពឹងថា​នឹង​ខកខាន ការប្រកួត​នៅ​ថ្ងៃ​អង្គារ​នេះ ជាមួយ​ក្រុម ឡេ​ហ្សូ​(Lazio )៕ ប្រែ​សម្រួល​: ពិសិដ្ឋ​

ខ្សែបម្រើ អា​ឡែ​ន (Allan)