លោក កេ​ត សោ​ផាន់ ត្រូវបានតែងតាំង​ជា​រាជទូត​ប្រចាំ​ប្រាំ​ប្រទេស​

193
ចែករម្លែក

ដោយៈ​មុនី​រ័ត្ន​/​ភ្នំពេញៈ លោក កេ​ត សោ​ផាន់ អនុរដ្ឋលេខាធិការ​ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ ជា​ឯកអគ្គរាជទូត​វិសាមញ្ញ និង​ពេញ​សមត្ថភាព នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ប្រចាំ​សាធារណរដ្ឋ​បារាំង អ៊ីតាលី ព័រ​ទុយ​ហ្គា​ល់ ម៉ា​ល់តា ព្រះរាជាណាចក្រ​អេស្បាញ បូរី​ក្សត្រ​អង់​ដ័​រ និង​បូរី​ក្សត្រ​ម៉ូ​ណា​កូ ដែលមាន​និ​វេស​ដ្ឋា​ន​នៅ​ទីក្រុង​ប៉ារីស​។
ព្រះរាជក្រឹត្យ​ត្រាស់បង្គាប់​តែងតាំង​លោក កេ​ត សោ​ផាន់ បានធ្វើ​ឡើង​កាលពី​ថ្ងៃទី​៣ ខែកុម្ភៈ ឆ្នាំ​២០២០ និង​ទើប​ធ្លាក់​ដល់ដៃ​អ្នកកាសែត​នៅ​ថ្ងៃទី​១៩ ខែកុម្ភៈ​នេះ​។
សូមជម្រាបថា លោក កេ​ត សាផាន់ ជា​អតីត​អនុរដ្ឋលេខាធិការ​ក្រសួងការបរទេស និង​កិច្ចសហប្រតិបត្តិការ​អន្ដរជាតិ ហើយ​កាលពី​ថ្ងៃទី​១០ ខែមិថុនា ឆ្នាំ​២០១៩ ត្រូវបាន​សម្ដេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា​តែងតាំង​លោក កេ​ត សាផាន់ ជា​អ្នកនាំពាក្យ​ក្រសួងការបរទេស និង​កិច្ចសហប្រតិបត្តិការ​អន្ដរជាតិ​ផងដែរ​៕​សរន​

លោក កេ​ត សោ​ផាន់ ត្រូវបានតែងតាំង​ជា​រាជទូត​ប្រចាំ​ប្រាំ​ប្រទេស​(រូបថតវិទ្យុវាយោ)