លោក កែវ ពុទ្ធរស្មី ទទួលបាន​គ្រឿង​ឥស្សរិយយស​ពី​ប្រទេស​ជប៉ុន​

173
លោក​កែវ ពុទ្ធរស្មី អតីត​ឧបនាយករដ្ឋមន្ត្រី​និង​ជា​ឧ​ត្ត​ម​ប្រឹក្សា​ផ្ទាល់​ព្រះមហាក្សត្រ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ទទួល​គ្រឿង​ឥស្សរិយយស​សម្រាប់​និ​ទាឃ​រដូវ​ឆ្នាំ​២០១៨ The Order of the Rising Sun, Gold and Silver Star

​ដោយ​: សុផល / ភ្នំពេញ​: ប្រទេស​ជប៉ុន បានប្រគល់​គ្រឿង​ឥស្សរិយយស​សម្រាប់​និ​ទាឃ​រដូវ​ឆ្នាំ​២០១៨ The Order of the Rising Sun, Gold and Silver Star ជូន​លោក​កែវ ពុទ្ធរស្មី អតីត​ឧបនាយករដ្ឋមន្ត្រី​និង​ជា​ឧ​ត្ត​ម​ប្រឹក្សា​ផ្ទាល់​ព្រះមហាក្សត្រ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​។​

​យោងតាម​សេចក្តីប្រកាស​ពត៌មានរ​បស់​ស្ថានទូត​ជប៉ុន​ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា​កាល​ពីថ្ងៃ​ទី​១៦ ខែឧសភា ឆ្នាំ​២០១៨ បានឱ្យដឹងថា​កាលពី​ថ្ងៃទី​៨ ខែឧសភា ឆ្នាំ​២០១៨​លោក កែវ ពុទ្ធរស្មី អតីត​ឧបនាយករដ្ឋមន្ត្រី​និង​ជា​ឧ​ត្ត​ម​ប្រឹក្សា​ផ្ទាល់​ព្រះមហាក្សត្រ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​បាន​ចូលរួម​ក្នុង​ពិធី​ប្រគល់​និង​ទទួល​គ្រឿង​ឥស្សរិយយស​ពី The order of the rising sun, Gold and Silver star និង​ត្រូវបាន​រាជានុញ្ញាត​ឲ្យ​ចូលគាល់​ព្រះ​ចៅ​អធិរាជ​នៅឯ​ព្រះបរមរាជវាំង​ប្រទេស​ជប៉ុន​បន្ទាប់ពី​ការប្រកាស​អំពី​ការប្រគល់​គ្រឿង​ឥស្សរិយយស​សម្រាប់​និ​ទាឃ​រដូវ នៅ​ឆ្នាំ​២០១៨ ដោយ​រដ្ឋាភិបាល​ជប៉ុន​នៅ​ថ្ងៃទី ២៩ ខែមេសា​ឆ្នាំ ២០១៨​។​

​លោក​កែវ ពុទ្ធរស្មី ស្ថិតក្នុង​ចំណោម​ជនបរទេស ១៤០ រូប​ដែល​បានទទួល​គ្រឿង​ឥស្សរិយយស​សម្រាប់​និ​ទាឃ​រដូវ​ឆ្នាំ​២០១៨ ដើម្បី​ទទួលស្គាល់​ការរួមចំណែក​របស់លោក​ក្នុងការ​ពង្រឹង កិច្ចសហប្រតិបត្តិការ និង​ទំនាក់​ទំនងជា​មិត្តភាព រវាង​ប្រទេស​ជប៉ុន និង​ព្រះរាជាណាចក្រ​កម្ពុជា​។ ចាប់តាំងពី​ឆ្នាំ​១៩៨៦ ពេលដែល​លោក កែវ ពុទ្ធរស្មី បាន​ចូលរួម​ក្នុង​ក្រុម​អ្នកតស៊ូ​ជាតិ​កម្ពុជា ដឹកនាំ​ដោយ​ព្រះអង្គម្ចាស់​នរោត្តម​សីហនុ នៅពេលនោះ​លោក​បាន​ចូលរួមចំណែក​លើកតម្កើង​នូវ​ទំនាក់ទំនង​ទ្វេភាគី​រវាង​ប្រទេស​ជប៉ុន​និង​កម្ពុជា តាំងពី​ការចាប់​ផ្ដើមដំបូង​នៃ​ការចរចា​សន្តិភាព​នៅ​កម្ពុជា​ឆ្ពោះទៅ​កិច្ចព្រមព្រៀង ស្តីពី​ដំណោះស្រាយ​នយោបាយ​ដ៏​ទូលំទូលាយ​មួយ​នូវ​ជម្លោះ នៃ​ប្រទេស​កម្ពុ​ជានា​ឆ្នាំ ១៩៩១​។ ប្រទេស​ជប៉ុន​និង​កម្ពុជា​បាន​ឈានដល់ «​ភាពជា​ដៃគូ​យុទ្ធសាស្ត្រ​» នាពេល​បច្ចុប្បន្ន​អាស្រ័យ​ដោយ​ការលះបង់​ឥតឈប់ឈរ​របស់លោក ចំពោះ​ទំនាក់ទំនង​របស់​ប្រទេស​ទាំងពីរ​៕ ល​