លោក ក្លូដ ភូ​អែល​: វើ​ហ្គី​ល វ៉ាន ឌី​ក ក្លាយជា​ខ្សែការពារ​ឆ្នើម​ក្នុង​ពិភពលោក​ដោយសារតែ​ខ្ញុំ​

340
ចែករម្លែក

​លោក ក្លូដ ភូ​អែល (Calude Puel) បាន​បង្ហើប​ប្រាប់​ពី​ការដែល​លោក​បានប្រែក្លាយ​កីឡាករ វើ​ហ្គី​ល វ៉ាន ឌី​ក (Virgil van Dijk) ទៅជា​ខ្សែការពារ​ដែលមាន​តម្លៃ​ខ្លួន​ខ្ពស់​៧៥​លាន​ផោន ដោយ​បង្ខំ​ឲ្យ​កីឡាករ​រូបនេះ​បោះបង់​ទម្លាប់​ទម្រើស​ខ្លួន​ចោល​។​
​ ​
ប៉ុន្តែ​គ្រូបង្វឹក​ក្រុម​លៃ​សេ​ស្ទ័​រ​( Leicester) រូបនេះ​បាន​សារភាពថា ខ្សែការពារ​កណ្តាល​ដ៏​អស្ចារ្យ របស់​ក្រុម​លី​វឺ​ភូ​ល​( Liverpool) រូបនេះ​ដំបូង​ឡើយ​មិន​ពេញ​នឹង​ការជំរុញ​ឲ្យ​អភិវឌ្ឍ​ខ្លួន​ទៅជា​ខ្សែ ការពារ​ឆ្នើម​ដូចនេះ​ទេ​។​
​ ​
គ្រូបង្វឹក​សញ្ជាតិ​បារាំង​រូបនេះ​ធ្លាប់ធ្វើ​ការងារ​ជាមួយ វ៉ាន ឌី​ក នៅ​ក្លិប សាវ​ហេម​តុ​ន (Southampton) អំឡុងពេល​លោក​ដឹកនាំ​មួយ​រដូវ​កាល​នៅ​ក្លឹប​នេះ​។​

​ក្លិប លី​វឺ​ភូ​ល​(Liverpool) ព្យាយាម​ផ្ទេរ​កីឡាករ​សញ្ជាតិ​ហូ​ឡង់​រូបនេះ​កាលពី​រដូវក្តៅ​ឆ្នាំ​២០១៧ មុនពេល​សម្រេច​កិច្ចព្រមព្រៀង​កាលពី​ខែមករា​ឆ្នាំមុន​ក្នុងតម្លៃ​ផ្ទេរ​ខ្ពស់បំផុត​សម្រាប់​ខ្សែការពារ​។ កីឡាករ​វ័យ​២៧​ឆ្នាំ​រូបនេះ​មានការ​រីកចម្រើន​ច្រើន​និង​បាន​ជួយ​ក្រុម​របស់លោក យើ​ហ្គេ​ន ក្លប់ (Jurgen Klopp) ឡើងដល់​វគ្គ​ផ្តាច់ព្រ័ត្រ​ក្របខណ្ឌ​ឆេ​ម​ពាន​លី​ក​ផងដែរ​កាលពី​ឆ្នាំមុន​។​
​ ​
នៅ​រដូវ​កាល​នេះ វ៉ាន ឌី​ក បាន​សាង​កេរ្តិ៍ឈ្មោះ​មួយកម្រិត​ទៀត​ក្នុង​ក្រុម​ឈានមុខ​គេ នៅ​ក្របខណ្ឌ ព្រី​មី​ញ៉េ​លី​ក​។ មជ្ឈដ្ឋាន​ជាច្រើន​រួមទាំង​លោក ភូ​អែល ផង​បានចាត់ទុក វ៉ាន ឌី​ក ថា ជា​ខ្សែប្រយុទ្ធ​ឆ្នើម​ក្នុង​ពិភពលោក​។​
​ ​
លោក ភូ​អែល បាន​និយាយថា “​នៅពេល​ខ្ញុំ​ចូល​ដឹកនាំ​ក្លឹប Southampton វើ​ហ្គី​ល វ៉ាន ឌី​ក គឺជា​កីឡាករ​ល្អ​ម្នាក់ ប៉ុន្តែ​គាត់​ហាក់ដូចជា​ថ្នមខ្លួន​បន្តិច​។ យើង​ដឹងថា ក្រុម​ធំៗ​ចូលចិត្ត​គ្រប់ គ្រង​បាល់​ឲ្យ​បាន​ច្រើន​និង​ឡើង​ទៅលើ​ជិត​តំបន់​កណ្តាល​។ ខ្សែការពារ​ត្រូវតែ​រៀន​ការពារ ជាមួយនឹង​ចន្លោះ​ពីក្រោយ​ច្រើន បិទ​និង​ការពារ​មួយ​ទល់​មួយ​ផងដែរ​”៕ ប្រែ​សម្រួល​: ពិសិដ្ឋ​

ខ្សែការពារ វើ​ហ្គី​ល វ៉ាន ឌី​ក (Virgil van Dijk)​