លោក ខឹម វាសនា ប្រមុខ LDP ដឹកនាំ​ក្បួន​ឃោសនា​ដោយមាន​អ្នកចូលរួម​ជាង​១​ម៉ឺន​នាក់​

1559
ចែករម្លែក

​ដោយ​: មុនី​រ័ត្ន / ភ្នំពេញ​: គណបក្ស​សម្ព័ន្ធ​ដើម្បី​ប្រជាធិបតេយ្យ ចាប់ផ្ដើម​ឃោសនា នៅ​ថ្ងៃទី​៧ ខែកក្កដា ដែរ ដោយ​ជួបជុំ​ហែ​ក្បួន​ចេញពី​ផ្លូវ​៦០​ម៉ែត្រ ទៅ​បញ្ចប់​នៅ​ផ្លូវ​ព្រះស៊ីសុវត្ថិ (​មាត់ទន្លេ​) ដោយមាន​អ្នកចូលរួម ១៥.០០០​នាក់ នឹង​ប្រើ​រថយន្ត​តូចធំ ចំនួន​៣០០​គ្រឿង ម៉ូតូ​កង់​បី ចំនួន ៥០០​គ្រឿង និង​ម៉ូតូ ៤០០០​គ្រឿង​។ ការហែក្បួន​ឃោសនា​នេះ គឺ​ដឹកនាំ​ដោយ​លោក​ខឹម វាសនា ប្រធាន​គណបក្ស​សម្ព័ន្ធ​ដើម្បី​ប្រជាធិបតេយ្យ​។​

​លោក កូវ គា អ្នកនាំពាក្យ​គណបក្ស​សម្ព័ន្ធ​ដើម្បី​ប្រជាធិបតេយ្យ (LDP) បាន​ប្រាប់​រស្មី​កម្ពុជា​ឲ្យ​ដឹងថា នៅ​ថ្ងៃ​បើក​យុទ្ធនាការ​ឃោសនាបោះឆ្នោត ណ​បក្សសម្ព័ន្ធ​ដើម្បី​ប្រជាធិបតេយ្យ ជួបជុំ​នៅ​ផ្លូវ ៦០​ម៉ែត្រ ដោយមាន​អ្នកចូលរួម ១៥.០០០​នាក់ ឬ​អាច​លើសពីនេះ​។ ចំពោះ​ថវិកា​ដែល​គ្រោង​ចំណាយ មិនតិចជាង ៣០​ម៉ឺន​ដុល្លារ​នោះទេ​។ ថវិកា​ទាំងនោះ​គឺ​សម្រាប់​ទិញ​សម្ភារៈ​ឃោសនា និង​ផ្ត​ត់​ផ្គង់ ទំនុកបម្រុង​ក្នុងការ​ហូបចុក​ដល់​អ្ន​ក​ចូលរួម​ហែ​ឃោសនា​៕ ល​