លោក គង់ គាំ លាលែង​ពី​តំណែង​ប្រធាន​គណបក្ស​សមរង្ស៊ី ទៅធ្វើ​ទីប្រឹក្សា​បក្ស​សង្គ្រោះ​ជាតិ​

1122
ចែករម្លែក

(​ភ្នំពេញ​) ៖ នៅ​ព្រឹក​ថ្ងៃទី​២៥ ខែកក្កដា ឆ្នាំ​២០១៧ លោក គង់ គាំ បានដាក់​លិខិត​លាលែង​ពី​តំណែង​ប្រធាន​គណបក្ស សម រង្ស៊ី​ជា​ផ្លូវការ​​ដោយ​មូលហេតុ​វ័យ​ចំណាស់​។ ការដាក់​លិខិតផ្លូវការ​របស់ លោក គង់ គាំ ធ្វើឡើង​នៅក្នុង​កិច្ចប្រជុំ​គណៈកម្មាធិការ​អចិន្ត្រៃយ៍​របស់ គណបក្ស សម រង្ស៊ី កាលពី​ព្រឹក​ម្សិលមិញ ។​
​ ​
​ទន្ទឹម​នោះ​លោក គង់ គាំ បាន​ថ្លែង​ឲ្យ​ដឹង​ដែរ​ថា លោក​មិនទាន់​បញ្ចប់ជីវិត​នយោបាយ​នោះទេ ព្រោះថា​លោក​នៅមាន​តួនាទី​ជាទី​ប្រឹក្សា​​ជាន់ខ្ពស់​របស់​គណបក្ស​សង្គ្រោះ​ជាតិ​មួយទៀត​។ ​
​ ​
​លោក​បញ្ជាក់ទៀតថា សព្វថ្ងៃនេះ សុខភាព​របស់លោក​មិនសូវ​ល្អ​ទេ​គឺ​ចូល​វ័យចាស់​ហើយ​ហើយ​មិនអាច​ឈរ​ជា​ប្រធាន​គណបក្ស​ន​​យោ​បាយ​នោះឡើយ​៕ដោយ៖វិបុល