លោក គន់ គីម​: សូម​ប្រជាពលរដ្ឋ យោគយល់​អធ្យាស្រ័យ ប្រសិនបើ​កន្លងមក​អាជ្ញាធរ​មានការ​ចន្លោះប្រហោង​

1011
ចែករម្លែក

ដោយ​: លីន​ណា / ឧ​ត្ត​រ​មានជ័យ​: លោក គន់ គីម នៅ​ថ្ងៃទី​០២​ខែ​កក្ដ​ដា​នេះ បាន​ជួប​ជាមួយ​មន្ត្រី​គណបក្ស​ទូទាំង​ស្រុក អន្លង់វែង​ខេត្ត​ឧ​ត្ត​មានជ័យ ខណៈពេលដែល​កាលបរិច្ឆេទ នៃ​ការបោះឆ្នោត ថ្ងៃទី​២៩​ខែ​កក្ដ​ដា​ឆ្នាំ​២០១៨ កាន់តែ​ខិតចូល​មកដល់​។​

​នៅក្នុង​ឱកាស​នោះ លោក គន់ គីម បានធ្វើការ​សំណេះសំណាល ប្រកបដោយ​ភាពស្និទ្ធស្នាល និង នាំយកមក​នូវ​ការសួរសុខទុក្ខ ពី​សំណាក់​សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​រាជរដ្ឋាភិបាល​កម្ពុជា និង​សម្ដេច​កិត្តិ​ព្រឹទ្ធិ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដល់ មន្ត្រី​គណបក្ស​ប្រជាជន​កម្ពុជា ស្រុក ដើម្បី​ថ្លែងអំណរគុណ​ដល់​ការខិតខំ​កន្លងមក មិន​ខ្លាច​នឿយហត់ និង​ប្រជាពលរដ្ឋ​ទូទាំង​ស្រុក​អន្លង់វែង​។​

​ជាមួយគ្នា​នោះ លោក​ក៏បាន​ណែនាំ​ឲ្យ​មន្ត្រី ចុះសួរសុខទុក្ខ និង​ថ្លែងអំណរគុណ​តាម​ខ្នង​ផ្ទះ និង​សុំ​ការយោគយល់​អធ្យាស្រ័យ​ពី​ប្រជាពលរដ្ឋ ដែល​កន្លងមក​បាន​ជួប​បញ្ហា​ប្រឈម ហើយ អាជ្ញាធរ​មានការ​ចន្លោះប្រហោង​។​

​លោក គន់ គីម ក៏បាន​ថ្លែងអំណរគុណ​ជាពិសេស​ផងដែរ ដល់​កងយោធពល​ខេមរៈភូមិន្ទ និង​ក្រុមគ្រួសារ​កងទ័ព ដែល​បាន​ចំណាយ​សាច់​ស្រស់​ឈាម​ស្រស់ ដើម្បី​ការពារជាតិ​មាតុភូមិ និង​ការ​ផ្ដាំ​សួរសុខទុក្ខ ប្រកបដោយ​ក្តី​នឹករ​ឮ​ក​ដល់​ពួកគាត់​ពី​សំណាក់​សម្តេច​តេ​ជោ ប្រធាន​សមាគម​អតីតយុទ្ធជន​កម្ពុជា ដែល​សម្តេច​មាន​គោលនយោបាយ​ត្រឹមត្រូវ ដូចជា​ការយកចិត្តទុកដាក់ បែងចែក​ជា​ដី ជា​ផ្ទះ ដល់​សមាជិក​អតីតយុទ្ធជន និង​ក្រុមគ្រួសារ កន្លងមក​ក៏ដូចជា​បច្ចុប្បន្ន នៅតាម​បណ្តា​ខេត្ត​-​រាជធានី​។

​ជា​ចុងក្រោយ លោក គន់ គីម ក៏បាន​ជម្រុញ​ឲ្យ​ប្រជាពលរដ្ឋ​ទៅ​បោះឆ្នោត​គ្រប់ៗ​គ្នា​ផងដែរ ហើយ​បោះ​ជូន​គណបក្ស​ប្រជាជន​កម្ពុជា ដែលមាន​លេខ​រៀង​ទី​២០​នៅ​ថ្ងៃទី​២៩​កក្ដ​ដា​ខាងមុខនេះ ដើម្បី​ឲ្យ​ប្រទេស​កម្ពុជា​យើង​មាន​សន្តិភាព និង​ការអភិវឌ្ឍ ជា​បន្តទៀត​៕ ល​