លោក គីម ជុង​អ៊ុន ជូនអំណោយ​សុនខ ២ ក្បាល​ដល់​ប្រធានាធិបតី​កូរ៉េខាងត្បូង​

998
ចែករម្លែក

​ប្រធានាធិបតី​កូរ៉េខាងត្បូង លោក មូ​ន ចេ​អ៊ី​ន ទទួលបាន​អំណោយ​សុនខ (​ឆ្កែ​)​ពុង​សាន (Pungsan) ២ ក្បាល​ពី​ប្រធានាធិបតី​កូរ៉េខាងជើង លោក គីម ជុង​អ៊ុន បន្ទាប់ពី​ជំនួប កំពូល​រួម​រវាង​មេដឹកនាំ​ទាំងពីរ​កាលពីពេល​ថ្មីៗ​នេះ នៅក្នុង​ទីក្រុង​ព្យុងយ៉ាង ប្រទេស​កូ​រ៉​ខាងជើង នេះ​បើ​យោងតាម​ភ្នាក់ងារ​ព័ត៌មាន​យ៉ុ​ន​ហាប (Yonhap) បាន​ផ្សាយ​កាលពី​ថ្ងៃអាទិត្យ ទី​៣០ ខែកញ្ញា​។​

​ភាគី​ខាង​ប្រទេស​កូរ៉េខាងត្បូង បាន​ទទួលយក​សុនខ​ញី​ឈ្មោះ សុង​កាង (Songkang) និង​សុនខ​ឈ្មោល​ឈ្មោះ ហ្គូ​មិ (Gomi) ខាងលើ​នេះហើយ​កាលពី​ថ្ងៃ​ព្រហស្បតិ៍ ទី​២៧ ខែកញ្ញា​។

​លោក មូ​ន ចេ​អ៊ី​ន មាន​សុនខ​ពូជ​ពុង​សាន (​ពូជ​សុនខ​កូរ៉េខាងជើង​) មួយ​ក្បាល​រួចទៅហើយ ដូច្នេះ​ពេលនេះ​លោក​មាន​សុនខ​ពូជ​នេះ​ដល់​ទៅ ៣ ក្បាល​ហើយ​។​

​សូមបញ្ជាក់ថា កាលពីដើម​ខែកញ្ញា លោក មូ​ន ចេ​អ៊ី​ន និង​លោក គីម ជុង​អ៊ុន បាន​ជួបគ្នា​ជា លើក​ទី​៣ ហើយ​នៅ​ឆ្នាំនេះ​ដែល​បានរួម​ចំណែក​ដល់​ការធ្វើឱ្យ​ប្រសើរឡើង​នូវ​ទំនាក់ទំនង​រវាង ប្រទេស​ទាំងពីរ ដែល​ត្រូវបាន​ខណ្ឌ​ចែកជា​ពីរ​ចាប់តាំងពី​បញ្ចប់​សង្គ្រាមលោកលើកទី​២ មក​៕ ប្រែ​សម្រួល​: ខុម