លោក គីម សីហា បួងសួង​សុំ​ឲ្យ​មានកូន​ឆាប់ៗ​ក្នុង​ថ្ងៃកំណើត​

982
ចែករម្លែក

(​ភ្នំពេញ​)៖​តារា​សម្តែង​លោក គីម សីហា បន្ទាប់ពី​សាង​សុភមង្គល​ជាង​ពីរ​ឆ្នាំ​ជា​ប្តី​ប្រពន្ធ​ជាមួយនឹង តារា​សម្តែង គង់ ច័ន្ទ​ស្រីមុំ បានធ្វើ​ឲ្យ​គ្រួសារ​មួយ​នេះ​មាន​ភាពជោគជ័យ​ខ្លាំង​មែនទែន​លើ​មុខ​ជំនួញ និង​សុភមង្គល​មួយ​ដែល​អាច​មើលថា​ពោរពេញ​ដោយ​ក្តី​រីករាយ​។

​សម្រាប់​ពិធី​ខួបកំណើត​របស់ខ្លួន​ក​ន្ល​ង​មក​ប៉ុន្មាន​ថ្ងៃនេះ លោក គីម សីហា មិនបាន​បន់ស្រន់​អ្វី​ឲ្យ​ធំដុំ​ទេ ត្បិតតែ​ពួកគេ​យល់ថា អ្វីដែល​ពួកគេ​មាន​ដូច​សព្វថ្ងៃនេះ វា​បាន​ឈាន​ជើង​ទៅមុខ​យ៉ាង​រលូន​ហើយ ព្រោះ​ទាំង​សេចក្តីសុខ និង​ទ្រព្យសម្បតិ្ត​គឺមាន​គ្រប់គ្រាន់ ពោលគឺ ការ​មានបាន​សព្វថ្ងៃនេះ​មិនបាន​បង្ករ ជា​ភាពខ្វះខាត​ឡើយ​។ ព្រោះ​បើ​យោងតាម​ការរៀបរាប់រ​បស់​តារា​សម្តែង គង់ ច័ន្ទ​ស្រីមុំ បាន​និយាយថា ទម្រាំ​បាន​មកដល់​សព្វថ្ងៃនេះ គឺ​ឆ្លងកាត់​ច្រើនណាស់​។

​យោងតាម​ពាក្យសម្តី​ប៉ុន្មាន​ម៉ាត់​នេះ បាន​បញ្ជាក់ថា ភាពមានបាន​គឺ​កើតឡើង​ពី​បាតដៃ​ទទេ ទម្រាំ​គង់ ច័ន្ទ​ស្រីមុំ និង គីម សីហា មានបាន​ទាំង​កេរ្តិ៍ឈ្មោះ និង​ទ្រព្យសម្បត្តិ​រហូតដល់​ប​ច្ចុ​ប្បន្ន​។ ដូច្នេះហើយ កាលពី​ថ្ងៃកំណើត របស់ខ្លួន គីម សីហា បាន​បួងសួង​តែមួយ​បំណង​ប៉ុណ្ណោះ ខណៈដែល គីម សីហា បង្ហោះ​រូប​កំណើត​ប៉ុន្មាន សន្លឹក ហើយ​ភរិយា​របស់ខ្លួន បាន​ចែករំលែក​នឹង​ពាក្យ​ជូនពរ បន្ថែមថា “​ឆ្នាំនេះ​ប្តី​អត់​បួងសួង​សុំ​អី​ច្រើន​ទេ សុំ​តែ​កូន​តែមួយ​ម៉ាត់​ចប់​”​។

​សូម​រំលឹកថា មុន​ថ្ងៃ​ខួបកំណើត​ប៉ុន្មាន​ថ្ងៃ ប្តី​ប្រពន្ធ​តារា​មួយគូ​នេះ បានធ្វើ​ដំណើរ​ទៅកាន់​ទឹកដី​ខេត្តសៀមរាប ទស្សនិកជន​មិនដឹងថា ពួកគេ​ចេញដំណើរ​ទៅ​ខេត្តសៀមរាប​ក្នុង​គោលបំណង​ដើរ​កំសាន្ត​ឬ​ក្នុងន័យ មុខ​ជំនួញ​យ៉ាងណាទេ ស្រប​ពេលដែល ប្រភព​ស្និទ្ធ​នឹង​តារា​ទាំងពីរ​ដួង​នេះ បង្ហើប​ថា គង់ ច័ន្ទ​ស្រីមុំ និង ស្វាមី នាំគ្នា​ទាំ​បួងសួង​សុំ​កូន ពី​កន្លែង​ស័ក្តិសិទ្ធិ នៅតាម​វត្ត​អា​រ៉ា​ម​នានា ក្នុង​ទឹកដី​ខេត្តកំពង់ចាម និង​ខេត្តសៀមរាប ក្រោយ​ពេលដែល​ពួកគេ​ទាំងពីរ​នោះ ធ្លាប់បាន​ទៅ​បួងសួង​សំ​កូន​នៅ​ប្រទេសជិតខាង​ផងដែរ​៕ ដោយ​៖ បញ្ញា​សាស្ត្រ​

​តារា​សម្តែង គីម សីហា និង គង់ ច័ន្ទ​ស្រីមុំ ក្នុង​ថ្ងៃ​ខួបកំណើត​។