លោក ឃិត ឈឿន អគ្គនាយកក្រុមហ៊ុនចុះពិនិត្យសំណង់ខុនដូរ សែន​ជ័យ

148
ចែករម្លែក

ដោយៈចាន់តូ/ភ្នំពេញ ៖ នៅព្រឹកថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០១៩ លោក ឃិត ឈឿន អគ្គនាយកក្រុមហ៊ុន ចំរើន សម្បត្តិ ខនស្ត្រាក់ សិន ខូ អិលធីឌី និងជាស្ថាបនិក ដែលលោកតែងតែ ចូលរួមក្នុងការងារសង្គម ចុះពិនិត្យការងារសំណង់នៅ”ខុនដូរ សែនជ័យ” គឺជាខុនដូរ ស្នាដៃកូនខ្មែរពិតៗ រួមជាមួយនិងការរចនា យ៉ាងល្អប្រណិត ប្រកបដោយផាសុខភាព ដែលមានទីតាំងស្ថិតនៅក្នុងបុរី ឃិត ឈឿន ជិតផ្សារខេស៊ី នាភូមិចំការឪឡឹក២ សង្កាត់កាកាប២ ខណ្ឌពោធិ៍សែនជ័យ ទល់មុខខុនដូរចិន។

ទាំងទីតាំង ទាំងគុណភាពនៃសំណង់ ទាំងទំហំធំទូលាយ ជាមួយតំលៃសមរម្យ “ខុនដូរ សែនជ័យ” ជាជម្រើសដ៏ល្អ ក្នុងការរស់នៅបែបស៊ីវីល័យ ជាក្តីសុខ សុភមង្គលដល់ក្រុមគ្រួសារលោកអ្នក។

“ខុនដូរ សែនជ័យ” រចនាឡើង ជាមួយស្នាដៃកូនខ្មែរ ដើម្បីផ្តល់ជូនជាមួយតម្រូវការរស់នៅ ប្រកបដោយទំនុកចិត្ត ដល់អតិថិជន ដោយមានបន្ទប់ស្អាត ល្អប្រណិត។

សូមបញ្ជាក់ផងដែរថា លោក ឃិត ឈឿន ដែលជាម្ចាស់ “ខុនដូរ សែនជ័យ” ជាអគ្គនាយក ក្រុមហ៊ុន ចំរើន សម្បត្តិ មានបុរី វីឡា ដីពុះឡូតិ៍ ចំការ រីស៊ត និងជាម្ចាស់នៃផ្សារ ខេស៊ី ដែលផ្សារខេស៊ី នេះ មានទីតាំងចេញពីផ្លូវសហព័ន្ធរ៉ុស្សីមុខអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ (ព្រលានយន្តហោះពោធិ៍ចិនតុង) បត់ចូលតាមខ្លោងទ្វារវត្តតាំងក្រសាំងខាងជើងប្រហែល១២០០ម៉ែត្រតាមផ្លូវបេតុង ស្ថិតនៅភូមិចំការឪឡឹក២ សង្កាត់កាកាបទី២ ខណ្ឌពោធិ៍សែនជ័យ ។

នៅក្នុងផ្សារខេស៊ី មានតូបសម្រាប់លក់ដូរ តាមបែបផ្សារភូមិ មានអាងហែលទឹក សម្រាប់កូនក្មេងនិងមនុស្សធំ ក្លឹបហាត់ប្រាណ ប៉េងប៉ុង ស្នូកឃ័រ កន្លែងសម្រាប់ក្មេងលេង បន្ទប់ស្ទីម សូណា ប្រុសស្រីដាច់ដោយឡែកពីគ្នា និងមានបន្ទប់សម្រាប់ជួលធ្វើការិយាល័យ សាលប្រជុំ តាមតម្រូវការ។

ព័ត៌មានផ្សេងៗទៀត លោកអ្នកអាចទំនាក់ទំនងតាមរយៈលេខទូរស័ព្ទ ៖ 017335354 / 093795378 ដើម្បីទទួលបានដំណឹងលម្អិតបន្ថែមទៀត ! សូមអរគុណ៕B/