លោក ឃឹម សារិទ្ធ រដ្ឋលេខាធិការ​ក្រសួង​វប្បធម៌ បានទទួល​មរណភាព​

572
ចែករម្លែក

ដោយ​: សុផល​
​ភ្នំពេញ​:
លោក ឃឹម សារិទ្ធ រដ្ឋលេខាធិការ​និង​ជា​ប្រធាន​គណៈកម្មាធិការ​គណបក្ស​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ បានទទួល​មរណភាព នា​ថ្ងៃ​ពុធ ១០​កើត ខែជេស្ឋ ឆ្នាំកុរ ឯកស័ក ព​.​ស​. ២៥៦៣ ត្រូវ​នឹង​ថ្ងៃទី​១២ ខែមិថុនា ឆ្នាំ​២០១៩ វេលា​ម៉ោង ១២:៣០​នាទី​ថ្ងៃត្រង់ ក្នុង​ជន្មាយុ ៦៧​ឆ្នាំ ដោយ​រោគាពាធ​។​

លោក ឃឹម សារិទ្ធ រដ្ឋលេខាធិការ​និង​ជា​ប្រធាន​គណៈកម្មាធិការ​គណបក្ស​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ បានទទួល​មរណភាព ថ្ងៃទី​១២ ខែមិថុនា ឆ្នាំ​២០១៩ វេលា​ម៉ោង ១២:៣០​នាទី​ថ្ងៃត្រង់ ក្នុង​ជន្មាយុ ៦៧​ឆ្នាំ ដោយ​រោគាពាធ​

​សព​តម្កល់​ធ្វើបុណ្យ​តាម​ប្រពៃណី នៅ​វត្ត​ព្រះ​មហោសថ​សុវណ្ណ​គី​រី​បឹង​ដែង​ហៅ​វត្ត​ផ្កាឈូក​មាស ស្ថិតនៅ​ភូមិ​បឹង​ដែង ឃុំ​ព្រែកកក់ ស្រុក​ស្ទឹងត្រង់ ខេត្តកំពង់ចាម​។ ពិធី​បញ្ចុះសព នឹង​ប្រព្រឹត្តិ​ទៅនា​ថ្ងៃ​សៅរ៍ ១៣​កើត ខែជេស្ឋ ឆ្នាំកុរ ឯកស័ក ព​.​ស​. ២៥៦៣​ត្រូវ​នឹង​ថ្ងៃទី​១៥ ខែមិថុនា ឆ្នាំ​២០១៨ វេលា​ម៉ោង ១០:០០​នាទី​ព្រឹក​។​

​ដំណឹង​នេះ​ចាត់ទុកជា​ការអញ្ជើញ​ឯកឧត្តម លោកជំទាវ លោក លោកស្រី អ្នកនាង​កញ្ញា សិល្បករ សិល្បការិនី សាស្ត្រាចារ្យ អ្នកគ្រ លោក​គ្រ ដើម្បី​ចូលរួម​ក្នុង​ពិធី​បុណ្យសព​និង​រំលែក​ទុក្ខ​ជាមួយ​ក្រុមគ្រួសារ​នៃ​សព​៕ ល​