លោក ងឹ​ម ញេ​ង បដិសេធ​ការចុះ​ចូលបក្ស​ប្រជាជន ក្រោយ​ធ្លាយ​លិខិត​ ​

670

(​ភ្នំពេញ​) ៖ ក្រោយ​មានការ​ផ្សព្វផ្សាយ​រួមទាំង​បញ្ចេញ​លិខិត​ថា លោក​ងឹ​ម ញេ​ង បច្ចុប្បន្ន​ជា​តំណាងរាស្ដ្រ​គណបក្ស​សង្គ្រោះ​ជាតិ សុំ​សម្ដេច​នាយករដ្ឋមន្ត្រី​ហ៊ុន សែន ចូល​ជា​សមាជិក​ក្នុង​ជួរ​គណបក្ស​ប្រជាជន​កម្ពុជា​នោះ​សា​ម៉ី​ខ្លួន បាន​ចេញមុខ​បដិសេធថា​លោក​មិនបាន​​ទៅ​ចុះចូល​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា​នោះទេ​។​ ​
​ ​
​ថ្លែងប្រាប់​វិទ្យុ​ក្នុងស្រុក​មួយ​ពី​ក្រៅប្រទេស និងតាមរយៈFacebookផ្ទាល់របស់ខ្លួន លោក ងឹ​ម ញេ​ងបាន​បញ្ជាក់ថា កា​រប​ញ្ជេ​ញ​លិខិត​ក្លែងក្លាយ​ពេលនេះ​គឺជា​អំពើ​ទុច្ចរិត​​របស់​ក្រុមមនុស្ស​ល្មោភ​អំណាច ដោយ​ប្រឌិត​ឡើង ដើម្បី​បំភាន់​មតិ​មហាជន និង​ស្មារតី​អ្នកស្នេហាជាតិ​។​បន្ថែម​ពីនេះ លោក​បាន​​ស្នើ​ឲ្យ​អាជ្ញា​ធរមាន​សមត្ថកិច្ច​នៅ​កម្ពុជា បើក​ការស្រាវជ្រាវ និង​ចាប់​ជនល្មើស​មក​ផ្តន្ទាទោស​តាមច្បាប់​ជា​ធរមាន​។​
​ ​
​គួរ​បញ្ជាក់ថា កាលពី​ថ្ងៃទី​១ ខែវិច្ឆិកា ឆ្នាំ​២០១៧ លិខិត​មួយច្បាប់​ចុះ​ហត្ថ​លេខ​ដោយ​លោក​ងឹ​ម ញេ​ង តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ ស្នើសុំ​លោកនាយក​រដ្ឋមន្ត្រី​ហ៊ុន សែន ចុះចូល​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា​។​ក្នុង​លិខិត​នោះ បានសរសេរថា “​នៅពេលដែល​ដឹងថា លោក​កឹម សុខា ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ ជា​ជន​ក្បត់ជាតិ និង​បញ្ហា​ផ្ទៃក្នុង​ជាច្រើន​ក្នុង​គណបក្ស ខ្ញុំ​សម្រេចចិត្តថា​បោះបង់​ជីវភាព​​នយោបាយ​ជាមួយនិង​គណបក្ស​សង្គ្រោះ​ជាតិ​”៕​ដោយ​៖​វិបុល​/sn