លោក ចាន់ សំបូរ ត្រូវបាន​ប្រកាស​ជា​ប្រធាន​មន្ទីរ​សាធារណការ និង​ដឹកជញ្ជូន​ខេត្តបាត់ដំបង ជំនួស​លោក ខាន់ ម៉ា​ណេ​រ​

847
ចែករម្លែក

ដោយ​: ប៊ុន​ណាត / បាត់ដំបង​: កាលពី​ព្រឹក​ថ្ងៃទី​៧​ខែវិច្ឆិកា​ឆ្នាំ​២០១៨ នៅ​សាលប្រជុំ​ជាន់​ទី​៣ នៃ​សាលាខេត្ត​បាត់ដំបង មាន​រៀបចំ​ពិធី​ប្រកាស​តែងតាំង​លោក ចាន់ សំបូរ អនុប្រធាន​មន្ទីរ​សា​ធារ​ការ​ខេត្ត ទៅជា​ប្រធាន​មន្ទីរ​សាធារណការ និង​ដឹកជញ្ជូន​ខេត្ត ជំនួស​លោក ខាន់ ម៉ា​ណេ​រ អតីត​ប្រធាន​មន្ទីរ​សាធារណការ​ខេត្ត ទៅជា​រដ្ឋលេខាធិការ​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន ក្រោម​អធិបតីភាព​លោក ប៉ាល់ ចន្ទ​តារា រដ្ឋលេខាធិកា​ក្រសួង​សាធារណការ​និង​ដឹកជញ្ជូន​តំណាង​លោក​ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល​, លោក ខាន់ ម៉ា​ណេ​រ និង​លោក អ៊ុយ រី ប្រធាន​ក្រុមប្រឹក្សា​ខេត្ត និង​លោក ងួន រតនៈ អភិបាលខេត្ត​បាត់ដំបង​។​

​លោក ចាន់ សំបូរ ប្រធាន​មន្ទីរ​ដែល​ទើប​ឡើង​ថ្មី​បាន​ឡើង​ធ្វើការ​ប្តេជ្ញាចិត្ត ដោយ​អនុវត្តតាម​គំរូ​វីរភាព​របស់លោក​អតីត​ប្រធាន​មន្ទីរ​សាធារណការ និង​ដឹកជញ្ជូន ពិសេស​បញ្ហា​សាមគ្គីភាព​ផ្ទៃក្នុង ដែលជា​កត្តា​នាំមក​ជោគជ័យ​រហូតមក​ដល់​បច្ចុប្បន្ន​។​

​បន្តម​កលោក ងួន រតនៈ​អភិបាលខេត្ត បានធ្វើ​ការណែនាំ​ដល់​ប្រធាន​មន្ទីរ​ដែល​ទើប​ឡើង​ថ្មី ត្រូវ​បន្តវេន​ពី​លោក ខាន់ ម៉ា​ណេ​រ អតីត​ប្រធាន​មន្ទីរ​សាធារណការ និង​ដឹកជញ្ជូន​ខេត្ត ដែល​ដឹកនាំ​មន្ទីរជំនាញ​មួយ​នេះ ទទួលបាន​ជោគជ័យ​រហូតមកដល់​បច្ចុប្បន្ន​។​

​ចុងក្រោយ​លោក ប៉ាល់ ចន្ទ​តារា រដ្ឋលេខាធិកា​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន បាន​សំណូមពរ​សុំឱ្យ​លោក​ប្រធាន​មន្ទីរ​ថ្មី ត្រូវ​ចេះ​សាមគ្គី​ផ្ទៃក្នុង ក៏ដូចជា​សាមគ្គី​ជាមួយ​បណ្តា​ស្ថ​ប័ន​ពាក់ព័ន្ធ​នានា ដើម្បី​ផ្សាភ្ជាប់​ទំនាក់ទំនង​ល្អ​ជាមួយគ្នា ដើម្បី​ដំនើរការ​ទៅមុខ​កាន់តែ​ល្អប្រសើរ​៕ ល​